ការព្រមានពីសង្រ្គាមស៊ីវិល និងប្រល័យពូជសាសន៍ ពីមេក្លោងក្រុមអន្ធពាលហៃទី បើសិននាយករដ្ឋមន្រ្ដីនៅតែកាន់អំណាច
បរទេស៖ លោក ជីមមី ឆេរីហ្ស៊ែរ(Jimmi Cherizier) ឬបាប៊ីឃ្យ៊ូ (Barbecue) មេដឹកនាំរបស់ក្រុមអន្ធពាលហៃទី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលមួយដែល និងបញ្ចប់ក្នុងអំពើប្រល័យពូជសាសន៍ បើសិននាយករដ្ឋមន្រ្ដីអារូយ៉ែល ហង់រី(Ariel Henry) នៅតែស្ថិតក្នុងអំណាចនោះ។ ឆេរីហ្ស៊ែរ បាននិយាយនៅក្នុងសន្និសិទកាសែតមួយក្នុងរដ្ឋធានីព័រអូប្រាំង (Port au-Prince)ថា សហព័ន្ធដែលប្រមូលផ្ដុំទៅដោយក្រុមអន្ធពាលហៃទី ដែលជាក្រុមដើរប្រមូលកម្លាំងប្រព្រឹត្តអំពើអាក្រាក់ នឹងប្រយុទ្ធដើម្បីទម្លាក់លោកហង់រី និងបង្កើតប្រព័ន្ធថ្មីមួយនៅក្នុងប្រទេសហៃទី។ ឆេរីហ្ស៊ែរអាយុ៤៦ឆ្នាំ ឈ្មោះក្រៅហៅបាប៊ីឃ្យ៊ូ ធ្លាប់ជាអតីតមេដឹកនាំនៃកងកម្លាំងនគរបាលជាតិហៃទី។ កាលលោកនៅជាមេដឹកនាំនៃកងកម្លាំងនគរបាល លោក ត្រូវបានអង្គការសហប្រជាជាតិចោទប្រកាន់ថា បានដើរតួនាទីសម្លាប់រង្គាល … Read More