ប្រមុខដឹកនាំបារាំង លោក Macron មិនគាំទ្រគោលការណ៍ បង្ខាំងទ្រព្យសម្បត្តិរុស្សី ពីលោក Biden
បារាំង៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានព្រមានប្រឆាំងនឹងការដកហូតទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលបង្កកដោយអះអាងថា ទង្វើបែបនេះនឹងរំលោភលើច្បាប់អន្តរជាតិ និងធ្វើឱ្យអឺរ៉ុបចុះខ្សោយ នេះយោងតាមការចេញផ្សាយរបស់ RT ។
គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បាននិងកំពុងជំរុញឱ្យមានសកម្មភាព រឹបអូស យកការកាន់កាប់នោះ ហើយប្រើប្រាស់វា ដើម្បីផ្តល់មូលនិធិដល់ រដ្ឋាភិបាលអ៊ុយក្រែនទៀតផង។
កន្លងមកលោកខាងលិច បានបង្កកទ្រព្យសម្បត្តិប្រហែល៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារ កណ្តាលរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។
ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីឆេក Petr Pavel នៅទីក្រុង Prague កាលពីថ្ងៃអង្គារ លោក Macron បានគូសបញ្ជាក់អំពីការគាំទ្ររបស់គាត់ចំពោះ សំណើរបស់គណៈកម្មការអឺរ៉ុបចំពោះប្រាក់ចំណេញពន្ធដែលបានមកពីការវិនិយោគឡើងវិញនៃមូលនិធិ ប៉ុន្តែទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថា ទ្រព្យសកម្មស្នូលទាំងនោះគួរនៅតែមិនត្រូវបានប៉ះពាល់នោះទេ ៕