ហាម៉ាសចេញ មកប្រតិកម្មឆ្លើយតប ចំពោះផែនការនៃបទឈប់បាញ់ ដែលគាំទ្រដោយអាមេរិក
បរទេស៖ ក្រុមហាម៉ាស់ បានច្រានចោលក្របខណ្ឌនៃសំណើអន្តរជាអន្តរជាតិ សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា គ្មានការផ្លាស់ប្តូរអ្នកទោសអាចដំណើរការទៅមុខ បានទេរហូតដល់ការទាមទាររបស់ខ្លួនរួមទាំងការដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ ចេញពីក្របខណ្ឌប៉ាឡេស្ទីន ត្រូវបានធ្វើឡើងទេនោះ នេះបើយោងតាមការចេញផ្សាយរបស់ RT ។
លោកHamdan មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បានធ្វើអត្ថាធិប្បាយ របស់គាត់ប៉ុន្មានម៉ោង បន្ទាប់ពីលោក Joe Biden ប្រធានាធិបតីអាមេរិក និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេស បាននិយាយថា វាអាស្រ័យលើក្រុមហាម៉ាស ក្នុងការទទួលយកបទឈប់បាញ់ដែលបានស្នើឡើងដែលនឹងផ្អាកសង្គ្រាមជាមួយអ៊ីស្រាអែល យ៉ាងហោចណាស់ ប្រាំមួយសប្តាហ៍នៅមុនថ្ងៃបុណ្យរ៉ាម៉ាដាន។
ក្រុមអ្នកសម្រុះសម្រួលរបស់ អាមេរិក អេហ្ស៊ីប និងកាតា កំពុងព្យាយាមធ្វើអន្តរាគមលើកិច្ចព្រមព្រៀងដើម្បី បន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅហ្គាហ្សា និងបើកការដោះដូរចំណាប់ខ្មាំងក្រុមហាម៉ាស់ សម្រាប់ប៉ាឡេស្ទីនដែលជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល។
ខណៈពេលដែលរដ្ឋាភិបាលអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានយល់ព្រមចំពោះក្របខណ្ឌនៃបទឈប់បាញ់ដែលបានស្នើឡើង ការទាមទារឱ្យរដ្ឋជ្វីហ្វដកទ័ពទាំងអស់របស់ខ្លួន ហើយចាប់ផ្តើមការកសាងសង្កាត់នានានៅក្នុងតំបន់ហ្គាហ្សាឡើងវិញហាក់ដូចជាមិនប្រាកដប្រជានៅឡើយនោះទេ៕