បើកផ្លូវឲ្យមានការប្រកួតគ្នាឡើងវិញ រវាងលោក Trump-Biden ដោយ Nikki Haley បញ្ចប់ការប្រជែងតំណែងសេតវិមាន
អាមេរិក៖ លោកស្រី Nikki Haley អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ នឹងផ្អាកយុទ្ធនាកាប្រជែងតំណែងប្រធានាធិបតីរបស់លោកស្រី កាលពីថ្ងៃពុធ ទី៦ ខែមីនា ។ នេះបើយោងតាមប្រភពដែលដឹងពីគម្រោងរបស់លោកស្រី ដោយការសម្រេចបែបនេះធ្វើឲ្យប្រាកដថា លោក Donald Trump នឹងឈ្នះការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ហើយលោកត្រូវប្រឈមជាថ្មីម្តងទៀតជាមួយប្រធានាធិបតីលោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ៕