វៀតណាម៖ អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង​មន្ត្រីក្រោមឱវាទ​ ​ជាប់ទោស​ពីបទ​ពុករលួយ​

ការ​កាត់​ទោស​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម ពីតុលាការ​កំពូល​វៀតណាម​លើ លោក Nguyen Thanh Long ពីបទ​ទទួល​ប្រាក់​សំណូក​ជាង​ ២,២៥ លាន​ដុល្លារ ដើម្បី​ចេញ​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​​ ១​​ លក់​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ​ ១៩ ​របស់ខ្លួន​ក្នុងតម្លៃ​ខ្ពស់​។  នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​អន​ឡាញ VnExpress កាលពីថ្ងៃ​សុក្រ​កន្លងទៅ។ ​អ្នកពាក់ព័ន្ធផ្សេង​ទៀត​​នឹង​ករណី​ទទួល​សំណូក​នេះ រួមមាន​អតីត​លេខា​របស់លោក Long គឺ​លោក​ Nguyen Huynh អតីត​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ក្រុង​ Hai Duong លោក Pham Duy Tuyen … Read More

វៀតណាម៖ ការឃាត់ខ្លួននាយិកាស្រាវជ្រាវបញ្ហាបរិស្ថាន និងថាមពល បង្កឲ្យមានការរិះគន់

វៀតណាម៖ ការឃាត់ខ្លួនលោកស្រី ប្រធានក្រុមអ្នកស្រាវជ្រាវលើគោលនយោបាយថាមពលមួយរូប ដែលធ្វើកិច្ចការផ្នែកជំនាញបញ្ហាបរិស្ថានដោយបាននំាខ្លួនទៅកាន់មន្ទីរឃុំឃំាងកាលពីរយៈពេល២ឆ្នំាកន្លងទៅ នេះបើតាមប្រទេសវៀតណាមបានអះអាងកាលពីថ្ងៃអាទិត្យ។ លោកស្រី ង៉ូ ធី តូញិន(Ngo Thi To Nhien) ជានាយិកាប្រតិបត្តិលើគំនិតផ្តួចផ្តើម ដើម្បីអន្តរកាលថាមពលរបស់វៀតណាមដែលមានមូលដ្ឋាននៅក្រុងហាណូយ(VIET) ត្រូវបានគេឃាត់ខ្លួន ដោយមិនបានបញ្ជាក់ផ្លូវការអំពីការឃាត់ខ្លួនឡើយ នេះយោងតាមក្រុមសិទ្ធិមនុស្ស បានរាយការណ៍កាលពីខែមុន។ តាមសេចក្តីរាយការណ៍បានឲ្យដឹងបន្ថែមទៀតថា លោកស្រីញិន គឺជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែលធ្វើការងារជាមួយនឹងអង្គការអន្តរជាតិនានា ក្នុងនោះរាប់បញ្ចូលទំាងធនាគារពិភពលោក សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ ហើយនិងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋ កាលពីថ្ងៃអាទិត្យ បានលើកឡើងថា ដីកាចាប់ខ្លួនត្រូវបានគេចេញចាប់ខ្លួនលោកស្រី ញិន … Read More

ប្រមុខរដ្ឋ សហរដ្ឋអាមេរិក ចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ បញ្ចៀសការបិទរដ្ឋាភិបាល

អាមេរិក៖ លោក Biden ប្រធានាធិបតី កាលពីយប់ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញាកន្លងទៅ បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិបណ្ដោះអាសន្ន ដោយបញ្ចៀសបាននូវការបិទផ្នែកខ្លះរបស់រដ្ឋាភិបាល ពោលគឺភ្លាមៗ នៅមុនម៉ោងកំណត់ នាពាក់កណ្តាលអធ្រាត្រ។ សេចក្ដីសម្រេចបន្តដំណើរការនេះ (CR) ដែលទទួលបានការអនុម័តទាំងរដ្ឋសភា និងទាំងព្រឹទ្ធសភា ដោយសំឡេងភាគច្រើនលើសលប់ នៅព្រឹកថ្ងៃនោះ នឹងបន្តផ្តល់មូលនិធិដល់រដ្ឋាភិបាល ក្នុងកម្រិតចំណាយបច្ចុប្បន្នរបស់ខ្លួន រហូតដល់ពាក់កណ្តាលខែវិច្ឆិកា។ ការចំណាយនោះរួមបញ្ចូលទាំងជំនួយសង្គ្រោះគ្រោះមហន្តរាយចំនួន ១៦ពាន់លានដុល្លារ ប៉ុន្តែមិនមានជំនួយសម្រាប់ប្រទេសអ៊ុយក្រែន ឬការផ្លាស់ប្តូរគោលនយោបាយព្រំដែននោះទេ។ យោងតាមរយៈបណ្ដាញសង្គម X (ពីមុនជា Twitter) លោក … Read More

អ៊ុយក្រែនបញ្ជាក់លោកខាងលិចប្រាប់ឲ្យច្បាស់ថា តើបន្តជួយដល់ពេលណា?

អ៊ុយក្រែន៖ លោក Aleksey Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន  បានត្អូញត្អែរនៅក្នុងបទសម្ភាសតាមទូរទស្សន៍  កាលពីថ្ងៃសុក្រទី២៩ខែកញ្ញាថា  ប្រទេសលោកខាងលិច មិនច្បាស់លាស់សោះ អំពីថាតើជម្លោះអ៊ុយក្រែននឹងបញ្ចប់ដោយរបៀបណា។ លោក Danilov បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បាននិយាយម្តងហើយម្តងទៀតថា ពួកគេនឹងឈរជាមួយទីក្រុងកៀវ ឲ្យបានយូរតាមដែលយើងត្រូវការ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រលោកខាងលិច មិនដែលបញ្ជាក់ទេថាតើ ពួកគេនឹងជួយទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ មែនឬអត់។ លោកបន្តថា “គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​បាន​ច្បាស់ឡើយ​ថា ​ជ័យ​ជម្នះ​របស់​យើង​មាន​ន័យ​យ៉ាង​ណា​។ ពួកគេប្រាប់យើងថា យើងនឹងគាំទ្រអ្នករហូត តែខ្ញុំមិនដែលឮពួកគេនិយាយពាក្យ ជ័យជម្នះ ទេ។ លោក Danilov សង្កត់ធ្ងន់ថា ទីក្រុងកៀវ ចាំបាច់ត្រូវដឹងថាតើលោកខាងលិច នឹងឈរក្បែរអ៊ុយក្រែនរហូតដល់ខ្លួនឈ្នះជម្លោះមែនឬអត់ ឬថាតើការគាំទ្រនឹងបញ្ចប់នៅពេលណា។ ការអត្ថាធិប្បាយរបស់ប្រធានសន្តិសុខរូបនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Sergey Marchenko ទទួលស្គាល់ថា ចំនួនអ្នកដែលមានឆន្ទៈផ្តល់ជំនួយឲ្យទីក្រុងកៀវ … Read More

លោកបាសា អាល់ អាសាត៖ ស៊ីរីសង្ឃឹមថា នឹងបានរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់ចិន

ចិន៖ លោក បាសា អាល់ អាសាត ប្រធានាធិបតីស៊ីរី បាននិយាយថា ប្រទេសរបស់លោកកំពុងសំឡឹងទៅរកការរៀនសូត្រចក្ខុវិស័យដ៏មានតម្លៃពី បទពិសោធន៍ការអភិវឌ្ឍទទួលបានជោគជ័យរបស់ចិន ដែលផ្ដោតទៅលើការអភិវឌ្ឍបច្ចេកវិទ្យា និងសង្គម ខណៈដែលរបៀបរបបជាច្រើនរបស់លោកខាងលិច បានបញ្ជាក់ពីការប្រឆាំងផលិតភាពក្នុងតំបន់។ លោកអាសាតថ្មីៗនេះ បានធ្វើទស្សនកិច្ចផ្លូវរដ្ឋមួយទៅប្រទេសចិន ជាទស្សកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះចាប់តាំងពីឆ្នាំ២០០៤។ ក្នុងអំឡុងពេលដែលលោក បានជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង និងបានចូលរួមពិធីបើកការប្រកួតកីឡាអាស៊ី (Asia Ganes) លើកទី១៩នៅក្រុង ហាងចូវ (Hangzhou) ភាគខាងកើតប្រទេសចិន កាលពីថ្ងៃសៅរ៍ផងដែរ។ នៅក្នុងអំឡុងពេលជំនួបរបស់លោកជាមួយលោកស៊ី ក្នុងក្រុងហាង … Read More

អង្គការណាតូ សម្រាប់បច្ចេកវិទ្យា Quantum ត្រូវតែត្រៀមខ្លួនឲ្យហើយ

ដាណឺម៉ាក ៖ NATO អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានបើកសម្ពោធ មជ្ឈមណ្ឌល បច្ចេកវិទ្យា Quantum (ឃ្វីនតុំ)ថ្មីមួយ ដែលមានឈ្មោះថា Deep Tech Lab Quantum (DTL Q) ក្នុងគោលបំណងរក្សាសម្ព័ន្ធភាព ការពារជាតិ នៅជួរមុខនៃបច្ចេកវិទ្យាទំនើប។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលខ្លីរបស់លោក ទៅកាន់ប្រទេសដាណឺម៉ាក បានចូលរួមជាមួយ នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen នៅសន្និសីទ Copenhagen … Read More

អ៊ុយក្រែន៖ អូសទាញក្រុមហ៊ុនអាវុធលោកខាងលិច មកជួយអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិខ្លួន

ក្រុងគីវ៖ លោកវ៉្លូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃសៅរ៍កន្លងទៅថា លោកចង់បង្វែរឧស្សាហកម្មយោធាអ៊ុយក្រែន ឲ្យទៅជាមជ្ឈមណ្ឌលយោធាដ៏ធំមួយដោយចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអាវុធរបស់បស្ចឹមប្រទេស ដើម្បីបង្កើនការផ្គត់ផ្គង់អាវុធសម្រាប់ការវាយបករបស់ក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី។ រដ្ឋាភិបាលរបស់លោកហ្សេលិនស្គី បានកោះប្រជុំជាមួយក្រុមហ៊ុនផលិតអន្ដរជាតិ ដើម្បីពិភាគ្សាពីវិធីអភិវឌ្ឍន៍សមត្ថភាពឧស្សាហកម្មរួមគ្នា នៅក្នុងការបង្កើតកន្លែងផលិតនិងជួសជុលអាវុធ នៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាមានការទម្លាក់គ្រាប់បែកឥតឈប់ឈរពីរុស្ស៊ីក៏ដោយ យោងតាមលោកប្រមុខរដ្ឋ បាននិយាយនៅឯសន្និសីទមួយ។ ប្រទេសអ៊ុយក្រែន បានពឹងផ្អែកយ៉ាងសំខាន់ទៅលើការគាំទ្រហិរញ្ញវត្ថុ និងយោធាពីលោកខាងលិច ហើយបានទទួលទឹកប្រាក់រាប់ម៉ឺនលានដុល្លាពីជំនួយនេះ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២មក។ ប៉ុន្ដែសង្រ្គាមនេះបានធ្វើឲ្យតម្រូវការកើនឡើងឥតឈប់ឈរសម្រាប់អាវុធនិងគ្រាប់រំសេវ។ នាយកប្រតិបត្ដិនៃក្រុមហ៊ុនផលិតអាវុធមកពីជាង៣០ប្រទេស បានចូលរួមសន្និសីទនេះ។ ប្រទេសខ្លះ បាននិយាយថា ពួកគេកំពុងជិតអស់អាវុធពីស្ដុករបស់ពួកគេ ហើយកំពុងតស៊ូស្វែងរកការផ្គត់ផ្គង់ដើម្បីអាចជួយបង្កើនការផលិត … Read More

ប្រទេសស៊ូដង់៖ ដោយសារជម្លោះ ប្រជាជនជិត ៥,៥ លាននាក់បានផ្លាស់ទីលំនៅ

ស៊ូដង់៖ នៅសប្ដាហ៍នេះ ជម្លោះប្រដាប់អាវុធក្នុងប្រទេសស៊ូដង់បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់មនុស្សជិត ៥,៥ លាននាក់ យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយអង្គការទេស្តរប្រវេសន៍អន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ ។ របាយការណ៍បង្ហាញថាមនុស្សជិត៤,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសស៊ូដង់ ក្នុងនោះ ៦៨ ភាគរយមកពីរដ្ឋធានីខាទុំ (Khartoum) ជាទីដែលមានការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត។ ប្រជាជនទាំងនោះភាគច្រើនបានស្វែងរកការជ្រកកោននៅតំបន់ភាគខាងជើង ភាគខាងកើត និងកណ្តាលនៃប្រទេសស៊ូដង់។ ជិត ១,២ លាននាក់ ជនភៀសខ្លួនស៊ូដង់បានឆ្លងព្រំដែនចូលប្រទេសជិតខាង។ របាយការណ៍បាននិយាយថា ប្រទេសឆាដ អេហ្ស៊ីប និងស៊ូដង់ខាងត្បូង គឺជាទិសដៅសំខាន់សម្រាប់ការឆ្លងព្រំដែនរបស់ជនភៀសខ្លួនទាំងនេះ។ ប្រទេសស៊ូដង់បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាដោយអាវុធដ៏ធ្ងន់ធ្ងរបំផុតរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា នៅក្នុងរដ្ឋធានីខាទុំ និងតំបន់ផ្សេងទៀតចាប់តាំងពីផ្ទុះអាវុធដាក់គ្នា … Read More

ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ទាហានរុស្ស៊ីស្លាប់ជាង ៣៣.០០០ នាក់

រុស្ស៊ី៖ បានរកឃើញថាចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញបន្ទុកក្នុងសង្រ្គាមនៅអ៊ុយក្រែន ទាហានរុស្ស៊ី យ៉ាងហោចណាស់ ៣៣.២៣៦ នាក់បានស្លាប់ ក្នុងនោះ ៣.៨៣៦ នាក់ត្រូវបានចល័ត យោងតាមក្រុមអ្នកសារព័ត៌មានមកពីសារព័ត៌មាន BBC និង Mediazona ជាភាសារុស្ស៊ី។ ចំនួននេះ ចេញពីប្រភពនៃការស៊ើបអង្កេតដោយសារព័ត៌មាន BBC និង វិទ្យុសេរីភាព Mediazona ។ ការសិក្សាដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី គឺផ្អែកលើការចុះមរណៈភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ របាយការណ៍នៅលើបណ្តាញសង្គមពីសាច់ញាតិជនរងគ្រោះ និងអាជ្ញាធរមូលដ្ឋាន។ល។ កាលពីខែកក្កដា ឆ្នាំនេះ ចាប់តាំងពីការចាប់ផ្តើមនៃការវាយបករបស់អ៊ុយក្រែនវិញ ទាហានរុស្ស៊ី យ៉ាងហោចណាស់ … Read More