និយាយពីភូមិសាស្ត្រនយោបាយមានទស្សនៈដូចគ្នា ប៉ូឡូញ និងបារាំង

បរទេស៖ លោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញ បាននិយាយ កាលពីថ្ងៃម្សិលមិញនេះ ថា ប្រទេសបារាំង និងប៉ូឡូញ មានទស្សនៈដូចគ្នាទាក់ទងនឹងស្ថានភាពភូមិសាស្ត្រនយោបាយ និងការគាំទ្រ ចំពោះប្រទេសអ៊ុយក្រែន។ នាទីក្រុងប៉ារីស អំឡុងសន្និសីទសារព័ត៌មាន ជាមួយលោក លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Tusk បាននិយាយថា៖ «យើងចង់ពួកយើងបញ្ជូនសញ្ញារួមមួយថា យើងត្រៀមខ្លួនជាស្រេច ក្នុងការសាមគ្គីភាពគ្នា នៅក្នុងគ្រប់ស្ថានភាពលំបាកបំផុតទាំងអស់ ហើយយើងកំពុងកសាងឡើងវិញនូវតំបន់ត្រីកោណ Weimar»។ សូមបញ្ជាក់ថា … Read More

ហេតុការណ៍បាញ់ប្រហារមួយ អតីតបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនក្រិក សម្លាប់មនុស្ស ៣នាក់

ក្រិក៖ អតីតបុគ្គលិក ដែលពោរពេញដោយកំហឹងឆាបឆួលម្នាក់ បានបាញ់សម្លាប់ប្រធានក្រុមហ៊ុនដឹកជញ្ជូនក្រិក និងមនុស្ស ២នាក់ផ្សេងទៀត មុនពេលធ្វើអត្តឃាត នៅឯការិយាល័យរបស់ក្រុមហ៊ុន នាទីក្រុងអាតែន កាលពីថ្ងៃម្សិលមិញនេះ បើតាមការឲ្យដឹងពីអ្នកនាំពាក្យនគរបាល ។ នគរបាល រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានដាក់ឲ្យប្រចាំការនៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុនដឹកជញ្ជូន European Navigation នៅជាយក្រុង Glyfada ភាគខាងត្បូង។ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅកន្លែងកើតហេតុ បានរាយការណ៍ថា កងកម្លាំងប្រឆាំងភេរវកម្មបានចូលទៅក្នុងអគារនេះ ដោយបានជម្លៀសមនុស្សចេញពីខាងក្នុង។ លោកស្រី Konstantina Dimoglidou … Read More

មេដឹកនាំថៃ ដាក់បញ្ជាឱ្យអគ្គស្នងការ នគរបាលជាតិ បង្កើនការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ថៃ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបង្កើនការបង្រ្កាប ការជួញដូរគ្រឿងញៀន បន្ទាប់ពីមានការរិះគន់ ចំពោះចំណាត់ការចុងក្រោយ របស់រដ្ឋាភិបាលរបស់លោក ក្នុងការបញ្ឈប់ការជួញដូរ គ្រឿងញៀនមេតំហ្វេតាមីន របស់ប្រទេស។ លោក សេដ្ឋា ថាវីស៊ីន បានជួបជាមួយអគ្គស្នងការ នគរបាលជាតិ គឹលោកឧត្តមសេនីយ៍ តូសាក់ ស៊ុកវិមុល កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដោយចង្អុលបង្ហាញថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែជារបៀបវារៈជាតិ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ … Read More

ការប្រមូលផ្តុំគ្នា ពីក្រុមបាតុករមួយក្រុមតូច នៅខាងក្រៅក្រសួងយុត្តិធម៌ ប្រឆាំងនឹងការដោះលែង លោក ថាក់ស៊ីន

ថៃ៖ ប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងយុត្តិធម៌ ពីក្រុមបាតុករមួយក្រុមតូច កាលពីថ្ងៃចន្ទគឺបានប្រឆាំងនឹងការរំពឹងទុកថា និងមានការដោះលែងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ពីពន្ធនាគារដោយមិនចំណាយពេលមួយថ្ងៃៗនៅក្នុងពន្ធនាគារ។ លោក Pichit Chaimongkol មេដឹកនាំបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានថ្លែងថា «ថាក់ស៊ីនគ្រាន់តែជាអ្នកទោស ក្នុងនាមតែប៉ុណ្ណោះ» យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ មានតែបាតុករមួយក្រុមតូចប៉ុណ្ណោះ ដែលខ្លះគ្រវីទង់ជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោក Pichit បានព្យាករណ៍ថា ចំនួនរបស់ពួកគេនឹងកើនឡើងតាមពេលវេលា … Read More

លោក Biden ប្រើ TikTok ជាយុទ្ធនាការបោះឆ្នោតឡើងវិញ ដើម្បីជំរុញអ្នកបោះឆ្នោតវ័យក្មេង

អាមេរិក៖ លោក Joe Biden បានចូលរួមក្នុងកម្មវិធីវីដេអូទម្រង់ខ្លីរបស់បណ្ដាញសង្គម TikTok លើយុទ្ធនាការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃម្សិលមិញ ដោយប្រើប្រាស់លីគ Super Bowl របស់កម្មវិធីប្រកួត NFL (ការប្រកួតអាមេរិកាំងហ្វូតបលអាជីពនៅសហរដ្ឋអាមេរិក) ដើម្បីចាប់ផ្តើមគណនីថ្មីរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតវ័យក្មេង នៅមុនការបោះឆ្នោតប្រធានាធិបតី ក្នុងខែវិច្ឆិកាខាងមុខ។ នៅលើបណ្ដាញ TikTok ការបើកដំណើរការយុទ្ធនាការនេះឡើង គឺគួរឲ្យកត់សម្គាល់ដោយសារតែកម្មវិធីនេះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្សរបស់ចិន ByteDance កំពុងស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងសហរដ្ឋអាមេរិក ដោយសារមានកង្វល់ពីសន្តិសុខជាតិដែលអាចកើតមាន។ សមាជិកសភាអាមេរិកមួយចំនួនបានអំពាវនាវជាយូរមកហើយឲ្យហាមឃាត់កម្មវិធីនេះ ដោយសារបារម្ភថា រដ្ឋាភិបាលចិនអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់ ឬមានឥទ្ធិពលលើអ្វីដែលមនុស្សឃើញនៅលើកម្មវិធីនេះ។ ថ្វីបើយ៉ាងនេះក្ដី … Read More

មេដឹកនាំហុងគ្រីថា អ៊ុយក្រែន គួរតែជា«តំបន់ទ្រនាប់» ខាងក្រៅសហភាពអឺរ៉ុប និងអង្គការណាតូ

ហុងគ្រី៖ លោក វីកទ័រ អ័របាន (Viktor Orbán) នាយករដ្ឋមន្ត្រីហុងគ្រី បានលើកឡើងថា អ៊ុយក្រែន គួរតែទុកជា «តំបន់ទ្រនាប់» រវាងរុស្ស៊ី និងលោកខាងលិច ដែលនឹងផ្តល់ការធានាសន្តិសុខជាក់លាក់ ប៉ុន្តែមិនទទួលស្គាល់អ៊ុយក្រែនជាសមាជិកសហភាពអឺរ៉ុប ឬណាតូនោះទេ។ «មិនដឹងថាតើអ្នកចូលចិត្តវា ឬអត់ មិនថា អ៊ុយក្រែនចូលចិត្តវា ឬអត់ទេ អ៊ុយក្រែន គឺជាកន្លែងដែលវាស្ថិតនៅលើផែនទី។ ការរំពឹងទុកដ៏ល្អបំផុត គឺសម្រាប់វាជាតំបន់ទ្រនាប់រវាងរុស្ស៊ី និងលោកខាងលិច ជាមួយនឹងការធានាសុវត្ថិភាព។ ប្រសិនបើ តំបន់ទ្រនាប់មិនកើតឡើងទេ អ៊ុយក្រែន … Read More

ជំនួយថ្មីពីលោកខាងលិចបើគ្មានទេនោះ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន នឹងថមថយចុះ

អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែន លើសមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក្នុងការស្ទាក់ចាប់មីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ត្រូវបានគេព្យាករណ៍ថានឹងថយចុះ លុះត្រាតែប្រទេសនេះទទួលបានការផ្គត់ផ្គង់អាវុធបន្ថែមពីប្រទេសលោកខាងលិច។ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានស្នើម្តងហើយម្តងទៀត ដល់មេដឹកនាំប្រទេសលោកខាងលិច សម្រាប់ជំនួយយោធាថ្មី ដើម្បីធ្វើឲ្យប្រសើរប្រព័ន្ធការការពារដែនអាកាស របស់ប្រទេសលោក។ ថ្វីបើយ៉ាងជាណាក្តី សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន ពុំទាន់បានបញ្ជូនជំនួយថ្មីដល់ទីក្រុងគីវនៅឡើយទេ ដោយសារភាពជាប់គាំងនៅក្នុងសភាជុំវិញសេចក្តីស្នើច្បាប់ថវិកាសង្គ្រោះបន្ទាន់ ដែលរួមមានទាំងជំនួយដល់អ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានវាយតម្លៃថា អ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ដើម្បីបន្តរហូតដល់ខែក្រោយ លុះត្រាតែទទួលបានការផ្គត់ផ្គង់ឡើងវិញ បើតាមការរាយការណ៍ពីសារព័ត៌មាន The New York Times … Read More

ទីក្រុងខាគីវ របស់អ៊ុយក្រែន រងការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ពីរុស្ស៊ី

ខាគីវ៖ នៅក្រុងខាគីវ( Kharkiv) ការផ្ទុះមីសីលបានកើតឡើង នាល្ងាចថ្ងៃអាទិត្យ ស្របពេលរុស្ស៊ី បានវាយប្រហារទីក្រុងនេះ ក្នុងម៉ោង ២៣:០២ កងទ័ពអាកាស បានរាយការណ៍ពីការគម្រាមកំហែងដោយមីស៊ីល នៅតំបន់ខាគីវ (Kharkiv)។ ប្រធានរដ្ឋបាលយោធាតំបន់ខាគីវ លោក អូឡេ ស៊ីនីហ៊ុបូវ (Oleh Syniehubov) បានបង្ហោះនៅលើបណ្តាញសង្គម Telegram របស់ខ្លួនថា៖«អ្នកកាន់កាប់ទាំង កំពុងធ្វើការវាយប្រហារ សូមស្នាក់នៅក្នុងជម្រក ដើម្បីសុវត្ថិភាព!» អភិបាលក្រុងខាគីវ លោក អ៊ីហ័រ តេរេកហូវ ( … Read More

ជំរំជនភៀសខ្លួនរ៉ាហ្វា រងការវាយប្រហារពីអ៊ីស្រាអែល សម្លាប់មនុស្ស៣៧នាក់

រ៉ាហ្វា៖ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា(Rafah) ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សា (Gaza)បានសម្លាប់មនុស្ស ៣៧ នាក់ និងរាប់សិបនាក់រងរបួស ទោះបីលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហារក្រុងរ៉ាហ្វា ដោយគ្មានផែនការដ៏គួរឱ្យទុកចិត្តដើម្បីការពារជនស៊ីវិល នេះបើតាមមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះ។ សារព័ត៌មាន Reuters បានទាក់ទងក្រុមអ្នកស្រុក ដោយប្រើកម្មវិធីជជែក បាននិយាយថា ការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំងបានបង្កឱ្យមានការភ័យស្លន់ស្លោរីករាលដាលនៅក្នុងទីក្រុងរ៉ាហ្វា ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេក នៅពេលការវាយប្រហារបានចាប់ផ្តើម។ អ្នកខ្លះភ័យខ្លាចថា អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកដោយថ្មើជើងរបស់ខ្លួនលើរ៉ាហ្វារួចហើយ។ យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ដែលឥឡូវនេះបាន សន្និដ្ឋានដោយពុំផ្តល់ព័ត៌មានលម្អិតបន្ថែម។ មុនពេលការវាយលុកកាលពីកន្លងទៅលើទីក្រុងហ្កាហ្សា … Read More