ទីក្រុងខាគីវ របស់អ៊ុយក្រែន រងការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ពីរុស្ស៊ី
ខាគីវ៖ នៅក្រុងខាគីវ( Kharkiv) ការផ្ទុះមីសីលបានកើតឡើង នាល្ងាចថ្ងៃអាទិត្យ ស្របពេលរុស្ស៊ី បានវាយប្រហារទីក្រុងនេះ ក្នុងម៉ោង ២៣:០២ កងទ័ពអាកាស បានរាយការណ៍ពីការគម្រាមកំហែងដោយមីស៊ីល នៅតំបន់ខាគីវ (Kharkiv)។
ប្រធានរដ្ឋបាលយោធាតំបន់ខាគីវ លោក អូឡេ ស៊ីនីហ៊ុបូវ (Oleh Syniehubov) បានបង្ហោះនៅលើបណ្តាញសង្គម Telegram របស់ខ្លួនថា៖«អ្នកកាន់កាប់ទាំង កំពុងធ្វើការវាយប្រហារ សូមស្នាក់នៅក្នុងជម្រក ដើម្បីសុវត្ថិភាព!»
អភិបាលក្រុងខាគីវ លោក អ៊ីហ័រ តេរេកហូវ ( Ihor Terekhov) ក៏បានរាយការណ៍ថា សំឡេងគ្រាប់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានគេឮនៅក្នុងទីក្រុង នេះបើយោងតាមសារព័ត៌មាន Suspilne ថាសំឡេងគ្រាប់ផ្ទុះ ត្រូវបានគេឮ នៅក្នុងទីក្រុងនេះផងដែរ។
ក្រោយមក លោក ស៊ីនីហ៊ុបូវ បានបន្ថែមថា ជនជាតិរុស្ស៊ី បានវាយលុកទីក្រុងលីអ៊ុបូទីន ( Lyubotyn) នៅក្នុងតំបន់ខាគីវ។
របាយការណ៍ដំបូង បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងជាមួយនឹងមីស៊ីល S-300 ពីទីក្រុងបែលហ្គោរូដ ( Belgorod) ។ ពុំមានព័ត៌មានអំពីការស្លាប់ និងរបួសទេ។
លោកបានសរសេរថា៖«ផ្នែកខាងមុខនៃអគារដែលមិនមែនជាលំនៅដ្ឋាន ត្រូវបានខូចខាត។ ការត្រួតពិនិត្យទីតាំង[វាយប្រហារ] កំពុងដំណើរការ»៕