មេគណបក្ស សាធារណរដ្ឋថា បញ្ហាព្រំដែនអាមេរិក គឺជាអាទិភាពធំជាងបញ្ហា នៅអ៊ុយក្រែន

អាមេរិក៖ លោក Mike Johnson ប្រធានសភាអាមេរិក បានថ្លែងថា សភានឹងមិនអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែនដោយគ្មានកំណែទម្រង់ ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកនោះទេ ដោយលោកបានលើកហេតុផលថា សន្តិសុខរបស់អាមេរិកផ្ទាល់បានយកជាអាទិភាពលើជម្លោះជាមួយរុស្ស៊ី។ ថ្លែងបន្ទាប់ពីជំនួបដ៏ចម្រូងចម្រាសមួយជាមួយប្រធានាធិបតី Joe Biden និងមេដឹកនាំសភាកាលពីព្រឹកថ្ងៃអង្គារ លោក Mike Johnson បានទទូចថា សមាជិកសភាគណបក្សសាធារណរដ្ឋនឹងមិនផ្លាស់ប្តូរចំពោះជំនួយបរទេសទេ ប្រសិនបើគណបក្សប្រជាធិបតេយ្យមិនសម្របសម្រួលនៅតាមព្រំដែន នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សមាជិកសភារបស់គណបក្សសាធារណរដ្ឋ (GOP) កំពុង “បន្តស្វែងរក … Read More

ប្រមុខដឹកនាំ UNថា មួយភាគបួននៃប្រជាជនតំបន់ហ្កាហ្សា បានឈានមួយជំហានចេញពីគ្រោះទុរ្ភិក្ស

លោក Robert Wood ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបាន ពោលទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិក បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសអ៊ីស្រាអែល ឲ្យបើកចំហព្រំដែនឆ្លងកាត់ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងដើម្បីជួយសម្រួលដល់ការបើកច្រកឆ្លងកាត់បន្ថែមទៀត។ លោកបានបន្តថា «និយាយឲ្យសាមញ្ញ អ៊ីស្រាអែល ត្រូវតែធ្វើឲ្យបានច្រើនជាងនេះ។ យើងបន្តអំពាវនាវដល់អ៊ីស្រាអែល ធ្វើឱ្យប្រសើរឡើងនូវការខ្វែងគំនិតគ្នា ដើម្បីធានាបានថា ជំនួយអាចឆ្លងកាត់ដោយសុវត្ថិភាព។ លោក ខាល់ ស្កៅ (Carl Skau) នាយករងប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយទៅកាន់ ក្រុមប្រឹក្សាសន្តិសុខថា កម្មវិធីស្បៀងអាហារពិភពលោក ត្រៀមជាស្រេចដើម្បីពង្រីកប្រតិបត្តិការយ៉ាងឆាប់រហ័ស ប្រសិនបើមានកិច្ចព្រមព្រៀងបទឈប់បាញ់ ។ … Read More

ប្រមុខការបរទេសអ៊ីតាលីថា យើងមិនស្ថិត នៅក្នុងសង្គ្រាម ជាមួយនឹង រុស្សីឡើយ

អ៊ីតាលី៖ លោក Antonio Tajani រដ្ឋមន្ត្រីការបរទេស អ៊ីតាលី បានបញ្ជាក់ កាលពីថ្ងៃម្សិលមិញថា ប្រទេសអ៊ីតាលីមិនមានផែនការ និងការចូលរួមក្នុងការ ធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ ហើយមិនមានគម្រោងបញ្ជូន កងទ័ពទៅកាន់ប្រទេស អ៊ុយក្រែននោះដែរ នេះយោងតាមការចេញផ្សាយរបស់ RT ។ ការកត់សម្គាល់នេះ គឺជាផ្នែកមួយ នៃរលកនៃការបដិសេធពីបណ្តាប្រទេសណាតូ អំពីការរក្សាទុកផែនការ ណាមួយ ក្នុងការដាក់ពង្រាយកងទ័ពជំនួស ទីក្រុងគៀវក្នុងការប្រយុទ្ធ របស់ខ្លួនប្រឆាំងនឹង ទីក្រុងមូស្គូហើយលោក Tajani បានទទូចថា ការគាំទ្របន្តរបស់អ៊ីតាលី សម្រាប់អ៊ុយក្រែន … Read More

អតីតប្រធានាធិបតី Trump មានផែនការ ក្នុងការកែប្រែទម្រង់ ធ្វើការរបស់ CIA និង FBI

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជានឹង ចាប់ផ្តើមកំណែទម្រង់ដ៏ ទូលំទូលាយទៅលើក្រុម ស៊ើបការណ៍ សម្ងាត់អាមេរិក ប្រសិនបើគាត់ ត្រូវបានជាប់ឆ្នោត ជាថ្មីក្នុងខែវិច្ឆិកា ដែលជំរុញឱ្យមានការព្រួយបារម្ភ ពីទីភ្នាក់ងារដែលធ្លាប់បានចោទប្រកាន់ គាត់ដោយគ្មានមូលដ្ឋានអំពី ទំនាក់ទំនងជាមួយរុស្ស៊ី នេះបើយោងតាមការចេញផ្សាយ របស់ RT ។ Politico បានសម្ភាសមន្ត្រីស៊ើបការណ៍ សម្ងាត់ចំនួន១៨ នាក់ រួមទាំងអតីតអ្នកតែងតាំងដោយលោក Trump ជាច្រើននាក់ ដែលក្រោយមកបានចេញមកជាអ្នករិះគន់ដោយឥតសំចៃមាត់នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយព្រមានថាការបោសសម្អាតដែលអាចកើតមានអាច … Read More

ការទប់ស្កាត់លើក្រុមហ៊ុនរបស់ខ្លួន ចិនប្រតិកម្មតបអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ចំពោះការពាក់ព័ន្ធនឹងរុស្ស៊ី

ចិន៖ ប្រទេសចិនប្រឆាំងដាច់ខាតនឹងការសម្រេចរបស់ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ខ្លួន ដោយសារហេតុផលទាក់ទងនឹងប្រទេសរុស្ស៊ី នេះបើតាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មចិន កាលថ្ងៃទី២៦ ខែកុម្ភៈ ។ រដ្ឋបាលអាមេរិករបស់លោក Joe Biden កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក បានប្រកាសពីការទប់ស្កាត់ពាណិជ្ជកម្មថ្មីលើអង្គភាពចំនួន ៩៣ មកពីប្រទេសរុស្ស៊ី ចិន តួកគី អារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន ឥណ្ឌា និងកូរ៉េខាងត្បូង ដោយសារការគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ហើយសហភាពអឺរ៉ុបបានអនុម័តកាលពីថ្ងៃទី២១ ខែកុម្ភៈ នូវកញ្ចប់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងរុស្ស៊ី ក្នុងនោះរួមទាំងទណ្ឌកម្មមួយចំនួន ប្រឆាំងនឹងក្រុមហ៊ុនចិនចំនួន៣ … Read More

ប្រទេសចិន ! បន្ទាប់ក៏នៅតែជាប្រទេសចិន !

ចិន៖ លោក Xi Jinping ប្រធានរដ្ឋចិន បានដកស្រង់ពាក្យសម្តី របស់មិត្តភក្តិ មកពីមជ្ឈដ្ឋាន ឧស្សាហកម្មនិងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំកំពូល នៃអ្នកដឹកនាំឧស្សាហកម្ម និងពាណិជ្ជកម្ម នៃអង្គការ APEC ឆ្នាំ ២០២៣ និងបានថ្លែងអំពីកាលានុវត្តភាព របស់ចិននៅក្នុងទីផ្សារពិភពលោក ។ តាមលទ្ធផល នៃការស្ទង់ប្រជាមតិ ដែលរួមគ្នាធ្វើឡើងដោយ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និង សកលវិទ្យាល័យ Renmin នៃប្រទេសចិន និងផ្តល់បទសម្ភាសន៍ ចំពោះប្រជាជនលើសកលលោក … Read More

កិច្ចចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាតា និងអេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីបទឈប់បាញ់ នៅហ្គាហ្សា

គ៊ែរ៖ កិច្ចចរចាចំនួនពីរនឹងត្រូវធ្វើឡើងក្នុងប្រទេសកាតា និងអេហ្ស៊ីបរៀងៗខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលបច្ចុប្បន្នកំពុង ស្ថិតក្រោមការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែកដ៏ធំ របស់អ៊ីស្រាអែល នេះតាមការរាយការណ៍សារព័ត៌មាន Al-Qahera របស់ប្រទេសអេហ្ស៊ីប ។ ប្រភពបានឲ្យដឹងថា “ការពិភាក្សាទីក្រុងដូហា និងទីក្រុងគ៊ែរ នឹងត្រូវធ្វើឡើងដោយមានការចូលរួម ពីអ្នកឯកទេស មកពីប្រទេសអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និង អ៊ីស្រាអែល បន្ថែមពីលើគណៈប្រតិភូ មកពីចលនាហាម៉ាស ក្នុងការបន្តនូវអ្វីដែលត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំប៉ារីស នាពេលថ្មីៗនេះ”។ កិច្ចពិភាក្សានៅទីក្រុងដូហា និងទីក្រុងគ៊ែរ … Read More

គ្មានឳកាសមើលឃើញ សម្រាប់អាមេរិក លើកិច្ចសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោត របស់ខ្លួនឡើយ

បរទេស៖ មេដឹកនាំលោកខាងលិច ត្រូវបានគេរាយការណ៍ថា បានច្រានចោលលទ្ធភាព នៃការឈានដល់កិច្ចព្រមព្រៀងសន្តិភាព ដែលបានចរចា ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន មុនពេលអ្នកបោះឆ្នោត អាមេរិក ទៅបោះឆ្នោតនៅចុងឆ្នាំនេះ បើយោងតាមការចេញផ្សាយរបស់ RT ។ សារព័ត៌មានដដែល បានបន្ថែមថា របបក្រុងគៀវបានទទូចឱ្យកងកម្លាំងរុស្ស៊ី ដកទឹកដីទាំងអស់ ដែលទទួលស្គាល់ ជាអន្តរជាតិ របស់អ៊ុយក្រែន ខណៈដែលការគាំទ្ររបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះ បើសិនលោក Donald Trump អាចយកឈ្នះទៅលើប្រធានាធិបតី ដែលកំពុងកាន់អំណាច Joe Biden ។ ចំណែកនៃកិច្ចការងារនយោបាយ … Read More

រដ្ឋសោត ខារ៉ូឡាយណា លោកស្រី នីគីហាលី បាត់បង់ជ័យជម្នះ ដោយធ្លាក់ចូលដៃលោក Trump

អាមេរិក៖ នៅក្នុងរដ្ឋ សោត ខារ៉ូឡាយណា (South Carolina) លោក Donald Trump បានយកឈ្នះលើលោកស្រី នីគីហាលី (Nikki Haley) ជារដ្ឋកំណើតរបស់លោកស្រី ដែលជាការដើរថយក្រោយដ៏ក្រៀមក្រំ សម្រាប់លោកស្រី ក្នុងការទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី។ សារព័ត៌មាន AP បានហៅការបោះឆ្នោតបឋមនៅរដ្ឋ South Carolina សម្រាប់លោក Trump នៅពេលការិយាល័យបោះឆ្នោតបានបិទនៅម៉ោង ៧ យប់ម៉ោងក្នុងសហរដ្ឋអាមេរិក ថាជាការបង្ហាញយ៉ាងច្បាស់អំពីជ័យជម្នះដ៏ធំរបស់លោកនៅក្នុងរដ្ឋកំណើតរបស់លោកស្រីហាលី។ លោកTrump ទទួលបានការគាំទ្រក្នុងការបោះឆ្នោតប្រហែល … Read More