ប្រមុខដឹកនាំ UNថា មួយភាគបួននៃប្រជាជនតំបន់ហ្កាហ្សា បានឈានមួយជំហានចេញពីគ្រោះទុរ្ភិក្ស
លោក Robert Wood ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបាន ពោលទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិក បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសអ៊ីស្រាអែល ឲ្យបើកចំហព្រំដែនឆ្លងកាត់ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងដើម្បីជួយសម្រួលដល់ការបើកច្រកឆ្លងកាត់បន្ថែមទៀត។
លោកបានបន្តថា «និយាយឲ្យសាមញ្ញ អ៊ីស្រាអែល ត្រូវតែធ្វើឲ្យបានច្រើនជាងនេះ។ យើងបន្តអំពាវនាវដល់អ៊ីស្រាអែល ធ្វើឱ្យប្រសើរឡើងនូវការខ្វែងគំនិតគ្នា ដើម្បីធានាបានថា ជំនួយអាចឆ្លងកាត់ដោយសុវត្ថិភាព។ លោក ខាល់ ស្កៅ (Carl Skau) នាយករងប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយទៅកាន់ ក្រុមប្រឹក្សាសន្តិសុខថា កម្មវិធីស្បៀងអាហារពិភពលោក ត្រៀមជាស្រេចដើម្បីពង្រីកប្រតិបត្តិការយ៉ាងឆាប់រហ័ស ប្រសិនបើមានកិច្ចព្រមព្រៀងបទឈប់បាញ់ ។
លោក Skau បាននិយាយថា ប៉ុន្តែក្នុងពេលដំណាលគ្នានេះ ហានិភ័យនៃគ្រោះទុរភិក្ស កំពុងត្រូវបានបញ្ឆេះដោយអសមត្ថភាព ក្នុងការនាំយកការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗ ទៅកាន់តំបន់ហ្កាហ្សាក្នុងបរិមាណឲ្យបានគ្រប់គ្រាន់ និងលក្ខខណ្ឌប្រតិបត្តិការស្ទើរតែមិនអាចធ្វើទៅបាន ដោយបុគ្គលិកត្រូវប្រឈមមុខនៅលើដែនដីនោះ។
លោកស្រី ខារ៉ូលីន រ៉ូទ្រីហ្គូស ប៊ឺកេត (Carolyn Rodrigues-Birkett) ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេស ហ្គីយ៉ាន(Guyana) បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបថា «ភាពអត់ឃ្លានជាវិធីសាស្រ្តក្នុងសង្គ្រាម គឺខុសច្បាប់ ហើយប្រទេសហ្គីយ៉ាន ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រើប្រាស់វិធីសាស្ត្រនេះ ជាឧបករណ៍ប្រឆាំងប្រជាជននៅតំបន់ហ្កាហ្សា ។
លោក អាម៉ា បេនចាម៉ា (Amar Bendjama) ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ របស់ប្រទេសអាល់ហ្សេរី បាននិយាយទៅកនា់ក្រុមប្រឹក្សាសន្តិសុខថា យុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា គឺជាការដាក់ទណ្ឌកម្មរួមសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។ ភាពស្ងៀមស្ងាត់របស់យើង បានផ្តល់ការអនុញ្ញាតដើម្បីសម្លាប់ និងបង្អត់អាហារប្រជាជនប៉ាឡេស្ទីន៕