មេគណបក្ស សាធារណរដ្ឋថា បញ្ហាព្រំដែនអាមេរិក គឺជាអាទិភាពធំជាងបញ្ហា នៅអ៊ុយក្រែន

អាមេរិក៖ លោក Mike Johnson ប្រធានសភាអាមេរិក បានថ្លែងថា សភានឹងមិនអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែនដោយគ្មានកំណែទម្រង់ ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកនោះទេ ដោយលោកបានលើកហេតុផលថា សន្តិសុខរបស់អាមេរិកផ្ទាល់បានយកជាអាទិភាពលើជម្លោះជាមួយរុស្ស៊ី។

ថ្លែងបន្ទាប់ពីជំនួបដ៏ចម្រូងចម្រាសមួយជាមួយប្រធានាធិបតី Joe Biden និងមេដឹកនាំសភាកាលពីព្រឹកថ្ងៃអង្គារ លោក Mike Johnson បានទទូចថា សមាជិកសភាគណបក្សសាធារណរដ្ឋនឹងមិនផ្លាស់ប្តូរចំពោះជំនួយបរទេសទេ ប្រសិនបើគណបក្សប្រជាធិបតេយ្យមិនសម្របសម្រួលនៅតាមព្រំដែន នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សមាជិកសភារបស់គណបក្សសាធារណរដ្ឋ (GOP) កំពុង “បន្តស្វែងរក និងស៊ើបអង្កេតយ៉ាងសកម្ម នូវជម្រើសផ្សេងៗទាំងអស់” សម្រាប់ភាពស្របច្បាប់អ៊ុយក្រែន ប៉ុន្តែ “អាទិភាពទីមួយរបស់ប្រទេសគឺព្រំដែនរបស់យើង ហើយត្រូវប្រាកដថាវាមានសុវត្ថិភាព” នេះបើតាមលោក Johnson បានប្រាប់អ្នកយកព័ត៌មាន។

ប្រធានសភាមកពីគណបក្សសាធារណរដ្ឋបានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកសភា គណបក្សប្រជាធិបតេយ្យ សេតវិមាន និងសូម្បីតែសមាជិកបក្ស GOP ផ្សេងទៀត នៅក្នុងព្រឹទ្ធសភាជុំវិញច្បាប់ជំនួយនេះ ដោយប្រធានាធិបតី Biden បានព្រមានថា “ផលវិបាកនៃភាពអសកម្មជារៀងរាល់ថ្ងៃ នៅអ៊ុយក្រែនគឺធ្ងន់ធ្ងរ” មុនពេលកិច្ចប្រជុំរបស់គាត់ជាមួយ Johnson ៕