ប្រមុខការបរទេសអ៊ីតាលីថា យើងមិនស្ថិត នៅក្នុងសង្គ្រាម ជាមួយនឹង រុស្សីឡើយ
អ៊ីតាលី៖ លោក Antonio Tajani រដ្ឋមន្ត្រីការបរទេស អ៊ីតាលី បានបញ្ជាក់ កាលពីថ្ងៃម្សិលមិញថា ប្រទេសអ៊ីតាលីមិនមានផែនការ និងការចូលរួមក្នុងការ ធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ ហើយមិនមានគម្រោងបញ្ជូន កងទ័ពទៅកាន់ប្រទេស អ៊ុយក្រែននោះដែរ នេះយោងតាមការចេញផ្សាយរបស់ RT ។
ការកត់សម្គាល់នេះ គឺជាផ្នែកមួយ នៃរលកនៃការបដិសេធពីបណ្តាប្រទេសណាតូ អំពីការរក្សាទុកផែនការ ណាមួយ ក្នុងការដាក់ពង្រាយកងទ័ពជំនួស ទីក្រុងគៀវក្នុងការប្រយុទ្ធ របស់ខ្លួនប្រឆាំងនឹង ទីក្រុងមូស្គូហើយលោក Tajani បានទទូចថា ការគាំទ្របន្តរបស់អ៊ីតាលី សម្រាប់អ៊ុយក្រែន មិនរួមបញ្ចូល ជម្រើសបែបនេះទេ។
ការអត្ថាធិប្បាយ របស់ប្រធានាធិបតីបារាំង Emmanuel Macron ជាបញ្ហានៃផ្នែកនយោបាយត្រូវបានបង្កឡើងកាលពីថ្ងៃចន្ទដែលលោកបាន ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីស លោក Macron បាននិយាយថា ការដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន ដោយអង្គការណាតូ និងបណ្តា ប្រទេសលោក ខាងលិចផ្សេងទៀត មិនអាចបដិសេធបានទេ ៕