ក្នុងកិច្ចប្រឹងប្រែង ជំរុញឲ្យជំនួយចូលទៅតំបន់ហ្គាហ្សា ប្រមុខ UN លោក Guterres បានទៅដល់ Arish
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានទៅដល់ឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីបហើយ នៅថ្ងៃសុក្រ ទី២០ ខែតុលា ក្នុងកិច្ចប្រឹងប្រែងជួយជំរុញឲ្យមានលំហូរជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែនៅមិនទាន់មានភាពច្បាស់លាស់ទេថា តើនៅពេលណា ដែលការដឹកជញ្ជូនសម្ភារៈសង្គ្រោះ ដែលស្តុកទុកនៅប្រទេសអេហ្ស៊ីប នឹងចាប់ផ្តើមដំណើរការនោះ ។ សហរដ្ឋអាមេរិកបាននិយាយថា សេចក្តីលម្អិតនៃកិច្ចព្រមព្រៀង ដើម្បីបញ្ជូនជំនួយតាមរយៈការឆ្លងកាត់ព្រំដែន Rafah រវាងឧបទ្វីប Sinai និងតំបន់ហ្គាហ្សា នៅតែកំពុងបន្តធ្វើ ។ មុននេះ សហរដ្ឋអាមេរិកបានឲ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ … Read More