ប្រធានាធិបតីកូឡុំប៊ី សេចក្តីថ្លែងការណ៍ពីតំបន់ហ្គាហ្សា ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងយោធាជិតស្និទ្ធជាមួយអ៊ីស្រាអែល

បរទេស៖  ការបង្កើនភាពតានតឹងរវាងប្រទេសកូឡុំប៊ី និងអ៊ីស្រាអែលជុំវិញ សង្គ្រាមនៅតំបន់ហ្គាហ្សា អាចកាត់ផ្តាច់ទំនាក់ទំនងយោធាជិតស្និទ្ធរវាងពួកគេជាច្រើនទសវត្សរ៍ និងរារាំងសមត្ថភាពរបស់ប្រទេសកូឡុំប៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន និងក្រុមឧទ្ទាម បើតាមក្រុមអ្នកវិភាគផ្នែកសន្តិសុខ បានលើកឡើង ។

អ៊ីស្រាអែល គឺជាអ្នកផ្គត់ផ្គង់យន្តហោះចម្បាំង ឧបករណ៍ឃ្លាំមើល និងកាំភ្លើងធំមួយរបស់កូឡុំប៊ី តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក ។  ប៉ុន្តែកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសរបស់ខ្លួន បានប្រកាសផ្អាកការនាំចេញផ្នែកការពារជាតិទៅកាន់ប្រទេសកូឡុំប៊ី បន្ទាប់ពីប្រធានាធិបតី Gustavo Petro បានបដិសេធមិនថ្កោលទោស ការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និងបានប្រៀបធៀបសកម្មភាពរបស់អ៊ីស្រាអែល នៅហ្គាហ្សាទៅនឹងណាស៊ីអាល្លឺម៉ង់។

ការផ្អាកនេះ អាចប៉ះពាល់ដល់កិច្ចសន្យាជាច្រើន រួមទាំងកិច្ចព្រមព្រៀងចំនួន ៥លានដុល្លាររវាងក្រសួងការពារជាតិរបស់ប្រទេសកូឡុំប៊ី និងក្រុមហ៊ុនអ៊ីស្រាអែល IAI ដើម្បីថែទាំកង់យន្តហោះចម្បាំង Kfir ដ៏ចាស់របស់ប្រទេសកូឡុំប៊ី បើតាមការលើកឡើងបន្ថែមពីក្រុមអ្នកវិភាគនៅទីក្រុងបូហ្គោតា (Bogota) ។