លោកវរសេនីយ៍ទោ ហេង ហាប់ ត្រូវបានដកហូតមុខតំណែងហើយ
ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឱ្យមកជាមន្ដ្រី៕
ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឱ្យមកជាមន្ដ្រី៕
ជាផលិតករ និងអ្នកដឹកនាំសម្តែងភាពយន្ត លោក កៅ សីហា បានបង្ហាញការមិនសប្បាយចិត្ត និងធ្វើការរិះគន់ដល់អាជ្ញាធរ អប្សរា ពាក់ព័ន្ធការសុំច្បាប់ទម្លាប់ដើម្បីថតរូបធ្វើការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ខ្មែរ។ លោក កៅ សីហា បានបញ្ជាក់ឲ្យដឹងពីអ្នកដឹកនាំសម្តែង បានបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនថា សម្រាប់ការសុំច្បាប់ទម្លាប់ថតនៅតាមប្រាសាទនានានៃទឹកដីខេត្តសៀមរាបអង្គរគឺ ពិបាកជាងសុំភ្លើងយក្សទៅទៀត។ ក្នុងនោះលោកលើកហេតុផលថា មិនថាតែជាផលិតករ ឬអ្នកសិល្បៈនោះឡើយ សូម្បីត្រឹមថត Pre-Wedding របស់សម្អាងការនានាក៏គាត់ហត់នឹងច្បាប់ទម្លាប់មួយនេះដែរ។ លោក កៅ សីហា លើកឡើងថា “រកឱកាស Live និយាយពីរឿងបញ្ហាច្បាប់ទម្លាប់ថតនៅតាមប្រាសាទនានានៅខេត្តសៀមរាប … Read More
វីដេអូ Camera ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបុរស់ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសកប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣:៤៩នាទីយប់ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ៕
តាកែវ៖ សមត្ថកិច្ចចាប់ឃាត់ខ្លួន គ្រូពេទ្យពីរនាក់ឪពុកកូនរៀនតជំនាន់ បន្ទាប់ពីបានចាក់ថ្នាំ និងដាក់សេរ៉ូម ស្ត្រីអ្នកជំងឺម្នាក់ខុសបច្ចេកទេស បណ្តាលឱ្យគាំងបេះដូងស្លាប់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឈ្មោះ កៅ ថុស អាយុ៧៣ឆ្នាំ ភេទស្រី ជាអ្នកជំងឺស្លាប់ដោយប្រតិកម្មថ្នាំ មានទីលំនៅ ភូមិថ្មក្តារ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកគ្រូពេទ្យចេះអត់សាលា រៀនតជំនាន់ពីឳពុកទៅកូន … Read More
ជាអ្នកដឹកផ្លែដូងដើរលក់ ជាមុខរបរតូចតាចពិតមែន តែក្នុងពេលបច្ចុប្បន្ន បានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ដែលប្រកបរបរលក់ផ្លែដូងបានច្រើន ដូចជា ការចំណាយហូបចុក និងសម្រាប់ផ្គត់ផ្គងឲ្យកូនចៅបានសិក្សារៀនសូត្រទៀតផង ខណៈតម្លៃដូងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការហក់ឡើងថ្លៃបន្តិចក៏ដោយ។ ហើយនាពេលបច្ចុប្បន្នអ្នកដឹកផ្លែដូងដើរលក់ជាការប្រកបរបរលក់ដូងចល័ត បាននឹងកំពុងមមាញឹកជាខ្លាំងក្នុងការបន្តរកនូវប្រាក់ចំណូលរបស់ពួកគាត់ផងដែរ។ លោក ជា ម៉ៅ បានប្រកបរបរលក់ផ្លែដូងរយៈពេល ៥ឆ្នាំ បានលើកឡើងថា ការប្រកបរបរលក់ផ្លែដូងរបស់គាត់ បានជួយសម្រួលដល់ជីវភាពគ្រួសារបានច្រើន ហើយមុខរបរដើរផ្លែលក់ដូងនេះ ក្នុងមួយថ្ងៃគាត់អាចរកប្រាក់បានជាង ៤ ទៅ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់ថ្ងៃខ្លះទៀតអាចលក់បានរហូតដល់ជាង ៩ម៉ឺនរៀលក្នុងមួយថ្ងៃក៏មាន តែបើប្រៀបធៀបពីមុនគាត់អាចរកប្រាក់បានពី ១៤ទៅ១៥ ម៉ីនក្នុងមួយថ្ងៃ។ … Read More
📢 កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងធម្មការ និង សាសនា សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រ (Website ) និងលេខទូរស័ព្ទ របស់ក្រសួងធម្មការ និងសាសនា។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖
ប៉ោយប៉ែត៖ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្តស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដោយបានឃាត់ខ្លួនក្មេងទំនើង ដើរលេងយប់ជ្រៅចំនួន១៥នាក់។ ការបើកប្រតិបត្តិការនេះ ធ្វើឡើងដោយ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើងតាមមូលដ្ឋាន។ មន្រ្តីជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន៧នាក់ … Read More
កណ្តាល៖ សមត្ថកិច្ចបានបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើកទី០៣ ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ប្រតិបត្តិការនេះដឹកនាំដោយ លោក អេង វណ្ណឌី អភិបាលរងស្រុកស្អាង តំណាងលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ។ សមត្ថកិច្ចបានចុះបង្រ្កាបនៅចំនួន០៣ទីតាំង ក្នុងឃុំត្រើយស្លារួមមាន៖ ១-នៅចំណុចអាងអាត្លោត ស្ថិតក្នុងភូមិព្រែក និងភូមិព្រែកប៉ាន ២-នៅចំណុច អាងយុវជន ស្ថិតក្នុងភូមិព្រែកតាឯក និងភូមិពោធិ៍ក្រោម ៣-ចំណុចពាមសូ(ចុងព្រែកបាឡាត់ឆឹង និងភូមិថ្កុល )ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ភូមិថ្កុល … Read More
ភ្នំពេញ៖ អស់រយៈពេលជិត១ខែ រថយន្តSTAREX មួយគ្រឿង ត្រូវបានម្ចាស់យកទៅឲ្យជាងជួសជុល លុះទៅរកមើលស្រាប់តែបាត់ទាំងរថយន្ត បាត់ទាំងជាង ទំនាក់ទំនងលែងបាន ដើរស្វែងរកស្រាប់តែប្រទះឃើញរថយន្តនៅយានដ្ឋានជួសជុលរថយន្តផ្សេងទៀត ពេលសាកសួរបែជាម្ចាស់យានដ្ឋានថាទើបតែទិញទៅវិញ? ហេតុការណ៍ខាងលើកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅយានដ្ឋាន ឈុន សុខន អូតូ ការ៉ាស់ នៅតាមផ្លូវលេខ១ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តមួយគ្រឿងខាងលើ ម៉ាកSTAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2A-6678។ បើតាមបុរសឈ្មោះ … Read More