លោក មាស សាវឿន ត្រូវបានបញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌
ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។ ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បន្ទាប់ពីមានសេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។ តែយ៉ាងណាក៏ដោយ នៅក្នុងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី មិនបានបញ្ជាក់មូលហេតុ ដែលនាំឲ្យបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌រូបនេះ នោះទេ៕