ស្រវឹងស្រា ប្រពន្ធស្តីបន្ទោស ខឹងស្ទុះទៅវាយប្រពន្ធស្លាប់

ឧត្តរមានជ័យ ៖  បន្ទាប់ពីប្រពន្ធឲ្យលុយទៅផ្សាររកទិញម្ហូប បែជាយកលុយទៅសង្ងំផឹកស្រា លុះស្រវឹងទើបវិលមកផ្ទះ គ្រាន់តែសាកសួរ និងស្តីបន្ទោសបន្តិចបន្តួច បែជាផ្ទុះកំហឹងខឹងច្រឡោត ប្រើកម្លាំងបាយវាយប្រពន្ធរហូតដល់ស្លាប់ ចំនែកបុរសចំណាស់ម្នាក់ជាប្តីត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៩ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនដៃដល់ជាប្តីនេះមានឈ្មោះ ញ៉ែម សារុំ អាយុ៧១ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ យឿន សៅ អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុលើ។ … Read More

ការមើលឃើញពីពលរដ្ឋមួយចំនួន ចំពោះគម្លៀតខុសគ្នានៃគុណភាព សាលាឯកជន និងរដ្ឋ

ភ្នំពេញ៖ នាពេលថ្មីៗនេះ គេសង្កេតឃើញពីសន្ទុះអាណាព្យាបាលយកកូនឲ្យទៅទទួលការសិក្សានៅគ្រឹះស្ថានសាលាឯកជនហាក់មានការកើនឡើង ជាជាងគ្រឹះស្ថានសាលារដ្ឋ។ ទាក់ទិនករណីនេះពលរដ្ឋមួយចំនួនបញ្ចេញទស្សនៈខុសៗគ្នា ប៉ុន្តែភាគច្រើនពួកគេគាំទ្រ និងលើកទឹកចិត្តបញ្ជូនកូនទៅសិក្សានៅសាលាឯកជន ជាមួយសំអាងហេតុផលពួកគាត់ថា ការយកចិត្តទុកដាក់ជាមួយនឹងគុណភាពអប់រំមានភាពល្អប្រសើរជាងនៅសាលារដ្ឋ។ ពលរដ្ឋមួយចំនួនមានការគិតឃើញខុសៗគ្នាជុំវិញប្រព័ន្ធអប់រំនៅកម្ពុជា ក្នុងនោះពួកគេតែងប្រៀបធៀបទៅលើគុណភាពអប់រំរវាងសាលារដ្ឋ និងសាលាឯកជន។ ពលរដ្ឋទាំងនោះបានចាត់ទុកនូវបញ្ហាមួយចំនួន ដែលអាណាព្យាបាលស្ទើតែគ្រប់រូបសម្តែងក្តីបារម្ភ​ ទៅលើការទទួលបានការអប់រំរបស់កូនៗពួកគេ ចំពោះការយកចិត្តទុកផ្តល់នូវចំណេះដឹង វិន័យ សុជីវធម៌ ជាដើម។ ជាមួយក្តីបារម្ភដែលអាណាព្យាបាលមាននោះ ក៏ពួកគេចង់សំដៅទៅលើការសម្រេចចិត្តក្នុងការបញ្ជូនកូនទៅដាក់នៅសាលារៀននីមួយៗ? ក្នុងនោះ អ្នកស្រី ឃុត សារ៉ុម យល់ថា បើទោះបីជាការបញ្ជូនកូនឲ្យចូលរៀនសាលាឯកជនត្រូវចំណាយថវិកាច្រើនក្នុងការទៅសិក្សាក៏ពិតមែន ប៉ុន្តែអ្នកស្រីមើលឃើញពីអត្ថប្រយោជន៍ច្រើនត្រឡប់មកវិញ។ អ្នកស្រីលើកហេតុផលជាហូរហែរថា សាលាឯកជនបានផ្តល់ទំនុកចិត្តទៅអាណាព្យាបាល … Read More

ឃាត់ខ្លួនជនជាតិស្វីសម្នាក់ ពាក់ព័ន្ធករណីទិញ ពេស្យាចារ កុមារ

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅបុរីរុងរឿង តាមបណ្ដោយផ្លូវរុងរឿង ភូមិគោកឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជោយចង្វារ រាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីទិញពេស្យាចាលើកុមារ។ ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ​អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​មានការដឹកនាំបញ្ជា​ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ​និងសម្របសម្រួល ​ដោយលោក ស៊ិត វណ្ណះ ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ​លោកវរសេនីយ៍ទោ ហាក់ … Read More

ឈ្មោះ អែម ដាំ ម្ចាស់ទូកខ្នាតយក្ស អូសខ្យង ស ប្រចាំ តំបន់សមុទ្រកំពង់សោម

ខេត្តកោះកុង៖  ម្ចាស់ទូក បានអូសខ្យងស ខ្នាតយក្ស  ប្រចាំ តំបន់ សមុទ្រកំពង់សោមម្ចាស់ឈ្មោះ អែម ដាំ។ទូក ខ្នាតយក្សអូសខ្យង សនេះ ត្រូវកម្លាំងជលផល ចាប់បានកាលយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំកម្លាំង ដោយលោក ឈ ប៊ុនឈង់ នាយរងអធិការដ្ឋានជលផល ឈូងសមុទ្រ ដែលបានសហការជាមួយ ខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុងលោក វ៉ាន់ ថុង ព្រមទាំងកម្លាំង ជលផលស្រុកបូទុមសាគរ លោក ប៉ោ … Read More

ម៉ូតូ BET និងម៉ូតូ HONDA WAVE ព្រលះគ្នាចេញស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ព្រះសីហនុ៖ ជិះម៉ូតូបុកគ្នាពេញទំហឹងនៅខេត្តព្រះសីហនុ ម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ កាលពីវេលាម៉ោង ជាង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខហាងជេភីឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ០១គ្រឿង ម៉ាក BET ពណ៍ក្រហម ពាក់ស្លាកលេខព្រះសីហនុ1G-7881 បុកប៉ះជាមួយម៉ូតូ ០១គ្រឿងទៀតម៉ាកHONDA WAVE ពណ៌ស ពាក់ស្លាកលេខកំពត1J-9147 បើកបរទិសដៅផ្ទុយគ្នា បណ្ដាលឲ្ភាគីខាងម៉ូតូ Bet ស្លាប់នៅកន្លែងកើតហេតុ និងភាគីម៉ូតូហុងដាឌ្រីម … Read More

បឹងទន្លេសាបជាប់ស្រុកចំនួន៦ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានបទល្មើសនេសាទកើតឡើងពេញបន្ទប់

ខេត្តសៀមរាប៖ ចាប់ពីភូមិសាស្ត្រស្រុកក្រឡាញ់ ស្រុកពួក ស្រុកសៀមរាប  ស្រុកប្រាសាទបាគង ស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប មានដែនដីជាប់មាត់បឹងទន្លេសាប ហើយបទល្មើសនេសាទកើតឡើងពេញបន្ទុកពាសពេញផ្ទៃទឹក នៃបឹងទន្លេសាប។ សង្ឃឹមថាមន្ត្រីជំនាញជលផលនឹងចុះធ្វើការបង្ក្រាប បទល្មើសកើតឡើងយ៉ាងកំហុគបែបនេះ។ សំណួរពីប្រជាពលពលរដ្ឋបានចោទសួរថា ហេតុអីស្ថាប័នដែលពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសនេសាទ មិនព្រមចុះបង្កាបបទល្មើសនេសាទក្នុងរដូវបិទនេសាទបែបនេះឲ្យថយចុះ ខណៈរដូវត្រីពងកូនអញ្ចឹង? ហើយបានជាបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទកើតឡើងពេញផ្ទៃទឹក តើមន្ត្រីជំនាញទាំងអស់បានដឹងលឺឬទេ? តើមានបានចុះល្បាតឃ្លាំមើលបទល្មើសឬទេ? កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តសៀមរាប សូមសំណូមពរដល់ឯកឧត្តមអភិបាលខេត្តសៀមរាប ទើបឡើងកាន់តំណែងថ្មី គឺ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ  … Read More

ខណ្ឌដូនពេញ៖ ហាងកាហ្វេ៣ទីតាំង បង្កប់សេវាកម្មផ្លូវភេទ បានបង្រ្កាបនឹងឃាត់ខ្លួន១២នាក់

ភ្នំពេញ៖ អាជ្ញាធរ ចុះបង្ក្រាបទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ ចំនួន ៣ទីតាំង នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ១២នាក់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា នេះ បានគូសបញ្ជាក់ថា នៅថ្ងៃទី២២ ខែកញ្ញា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប … Read More

​គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជា មានអ្នកកំពុងជាប់ឃុំជាង ៤ម៉ឺននាក់

ភ្នំពេញ​៖​ លោក ឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានបង្ហើបឱ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានអ្នកកំពុងជាប់ឃុំចំនួន ៤១,៣១៨នាក់។ ការថ្លែងបែបនេះ​របស់​លោក​ ឈន​ សាណាត នាឱកាស​នៅក្នុងកិច្ចប្រជុំ ស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត កាលពីព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោក ឈន សាណាត ក៏បានណែនាំទៅដល់អគ្គនាយករង ទទួលបន្ទុកពន្ធនាគាររាជធានី-ខេត្ត និងប្រធានមណ្ឌលពន្ធនាគារទាំងអស់ ត្រូវណែនាំមន្ដ្រីក្រោមឱវាទ ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគ្រប់គ្រងជនជាប់ឃុំ។ … Read More

អឿន ម៉ូលីកា ត្រូវផ្ដន្ទាទោស ២សំណុំរឿងដាក់ពន្ធនាគារ៣ឆ្នាំ៦ខែ

ភ្នំពេញ៖ មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក វង្ស សាវ៉ាត ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសសំណុំរឿងទី១ ដាក់ពន្ធនាគារចំនួន១៨ខែ សងសំណងទៅបណ្តឹង៦៥០០ដុល្លារ ជំងឺចិត្ត១០លានរៀល និងសំណុំរឿងទី២ ដាក់ពន្ធនាគារចំនួន២ឆ្នាំសងសំណងទៅបណ្តឹង៣០ ម៉ឺនដុល្លារ ជំងឺចិត្ត២០លានរៀល ពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១៨ … Read More