ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញ សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនជនជាតិថៃ៤នាក់

បន្ទាយមានជ័យ៖ កិច្ចសហប្រតិបត្តិការនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ បានឃាត់ខ្លួនមុខសញ្ញាជនជាតិថៃចំនួន ៤នាក់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។  ការចាប់ខ្លួននេះ ដោយនគរបាលជាតិកម្ពុជាបានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃ ចំនួន ៤នាក់ ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារនៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងមានមនុស្សស្លាប់ចំនួន ៣នាក់។ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ … Read More

អគ្គស្នងការនគរបាលជាតិ

អគ្គស្នងការនគរបាលជាតិ សម្រេចដកមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកជាមន្ត្រី។

ក្រុងសិរីសោភ័ណ៖បង្ក្រាបក្មេងទំនើង៤២នាក់ ដកហូតម៉ូតូ២៣គ្រឿង

បន្ទាយមានជ័យ៖​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាពីការអនុវត្ត ការណែនាំ ឲ្យលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុង ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចំនួន​ ១៨នាក់ និងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន​ ១០នាក់ កាលពីយប់ថ្ងៃទី១០​ ខែកញ្ញា ចាប់ពីម៉ោង ២៣:០០នាទី យប់រហូតដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញប្រតិបត្តិការល្បាតទប់ស្កាត់បទល្មើស និងបានពិនិត្យលើក្មេងដើរលេងរំលងអធ្រាត ក្នុងភូមិសាស្ត្រក្រុងបានចំនួន​ ៤២នាក់ … Read More

ស្រូវចុះថ្លៃ១លាន១០ម៉ឺនក្នុងមួយតោន ក្រសួងកសិកម្មទទួលស្គាល់ហើយឲ្យមន្ត្រីកសិកម្មចុះអន្តរាគមន៍

បាត់ដំបង៖ នៅលើបណ្ដាញទំនាក់ទំនងសង្គម ក្រោយឃើញព័ត៌មាននៃការចុះថ្លៃស្រូវត្រូវបានបង្ហោះយ៉ាងព្រោងព្រាត នៅដើមខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីកសិកម្មក៏បានចុះអន្តរាគមន៍ ដោយចាប់ផ្ដើមកំណត់តម្លៃស្រូវឡើងវិញ។ ប៉ុន្តែកសិករអំពាវនាវឱ្យ មានការកំណត់តម្លៃស្រូវនេះ ឱ្យបានគ្រប់ចំនួនដែលពួកគេគាត់បានផលិត ចៀសវាងកំណត់លើចំនួនតិច ហើយស្រូវដែលសល់ត្រូវលក់ក្នុងតម្លៃទាបដដែល។ នៅក្នុងខេត្តបាត់ដំបង ដែលគេស្គាល់ថាជាជង្រុកស្រូវរបស់កម្ពុជា ត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍នឹងលើកឡើងជជែកវែកញែកជាហូរហែប៉ុន្មានថ្ងៃមកនេះ ក្នុងន័យថាតម្លៃស្រូវចុះថោក។ ព័ត៌មាននេះហាក់ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Heng Det បានបង្ហោះសារក្នុងសំណេរដើមថា «កសិករយំមិនចេញ! ថ្ងៃនេះ(6/9/2023) ស្រូវចុះនៅត្រឹម១លាន ១០ម៉ឺន ក្នុងមួយតោន។ អត់មានមន្ត្រីណាចុះជួបកសិករទេ។ ស្រូវចុះថោកគឺទិញផ្ដាច់មុខ»។ សារនេះត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនចែករំលែក … Read More

ខណ្ឌច្បារអំពៅ សិប្បកម្មកែច្នៃ ស្តុក គ្រឿងសង្ហារឹម អគ្គិភ័យឆាបឆេះ អស់ទាំងស្រុង

ភ្នំពេញ ៖ អគ្គិភ័យលេបត្របាក់អស់ទាំងស្រុង លើសិប្បកម្មកែច្នៃគ្រឿងនិងស្តុកសង្ហារឹម មួយកន្លែង សង្ស័យផ្តើមចេញពីទុស្សេចរន្តអគ្គិសនី ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង។ ក្រោយកើតហេតុភ្លាមៗ គេឃើញ អ្នកភូមិ សមត្ថកិច្ច រួមជាមួយរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង បានចេញទៅជួយអន្តរាគមន៍ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ម្ចាស់រងគ្រោះឈ្មោះ សុខា វិសាល ភេទប្រុស អាយុ៤២ឆ្នាំ កន្លែងសិប្បកម្មខាងលើសង់អំពីបេតុងគ្រោងដែក ប្រក់ស័ង្កសី … Read More

ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាង ៤ គីឡូក្រាម

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ១០ នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ, លោក និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ដោយមានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបនៅគោលទី១ … Read More

បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ញារជើង

ភ្នំពេញ ៖ កាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បុរសម្នាក់បានបើករថយន្តតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏រេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ញារជើងច្រងាង បង្កការភ្ញាក់ផ្អើលជាខ្លាំងនៅកំណាត់ផ្លូវព្រះមុន្នីរ៉េត ( 217 ) ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ នៅមុនកើតហេតុ គេសង្គេតឃើញបុរសម្នាក់ រថយន្តព្រូសខាងលើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-2877 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន នេះបើយោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា … Read More

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្រុមចោរឆក់៥នាក់ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ 

Phnom Penh Military Arrests 5 Thieves and Sent to Court for Punishment;  ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះកំពុងជិះម៉ូតូលើដងផ្លូវ០២នាក់ បានសម្រេច នៅចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ … Read More

បេក្ខភាពដំបូងគេ កីឡាការិនី ប៊ូ សំណាង និងប៉ាល់ ឆរស្ម៊ី ត្រូវឆ្លាក់រូបលើផ្ទាំងប្រវត្តិសាស្ត្រវិមានឈ្នះឈ្នះ

First Candidates Bou Samnang and Pal Chorsmey Carved on Victory Monument;  ភ្នំពេញ៖ មហាជនកោតសរសើរ នូវការតស៊ូ ដែលក្លាយជាកីឡាការិនីឆ្នើមជាច្រើន ក្នុងនោះកីឡាការិនីពីររូបប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺ កីឡាការិនី ប៊ូ សំណាង និង ប៉ាល់ ឆរស្ម៊ី បច្ចប្បន្នកីឡាការនីទាំងពីរនាក់នេះ កំពុងតែត្រូវបានកម្ពុជា ចាត់ទុកជាវីរភាពអស្ចារ្យ និងជាបេក្ខភាពដំបូងគេ ក្នុងការជ្រើសរើសសម្រាប់ការឆ្លាក់រូបសំណាក់ទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ … Read More