បកស្រាយរបស់សមត្ថកិច្ចកម្ពុជា ករណីចាប់ខ្លួនជនបរទេស មានសញ្ញាតិកម្ពុជា ពាក់ព័ន្ធនឹងការសម្អាតប្រាក់នៅប្រទេសសឹង្ហបុរី

ភ្នំពេញ៖ កន្លងមកមានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបកស្រាយ ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ទុកការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីនេះ មានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ យោងតាមច្បាប់ស្តីពីសញ្ជាតិកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ជាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន (រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។ ក្នុងការបញ្ជាក់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំពោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ បានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី … Read More

លោក មាស សាវឿន ត្រូវបានបញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។ ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បន្ទាប់ពីមានសេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។ តែយ៉ាងណាក៏ដោយ នៅក្នុងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី មិនបានបញ្ជាក់មូលហេតុ ដែលនាំឲ្យបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌រូបនេះ នោះទេ៕

បន្ទាប់ពីធ្វើការផ្សព្វផ្សាយ៧ថ្ងៃ សមត្ថកិច្ចនឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំមួយស្តីពី ការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ លោកបានណែនាំដល់គ្រប់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជា ពិសេស បំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ត្រីនគរបាល និងអ្នកពាក់ព័ន្ធឱ្យធ្វើការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់ប្រជាពលរដ្ឋក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ … Read More

អប្បរមា​២១៥​ដុល្លារ​ កម្មករស្នើ​ឱ្យ​រដ្ឋា​ភិបាល​​ដំឡើង​ប្រាក់​ឈ្នួល នៅ​ឆ្នាំ​២០២៤​

ភ្នំពេញ៖ ក្រុមកម្មករនិយោជិត ស្នើ​ឱ្យ​រដ្ឋា​ភិបាល​​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​បាន​យ៉ាង​តិច​២១៥​ដុល្លារអាមេរិក​ នៅ​ឆ្នាំ​២០២៤ ខាងមុខ ដើម្បីសម្រួលជីវភាពគ្រួសារ ខណៈបច្ចុប្បន្នពួកគេទទួលបានប្រាក់ឈ្នួលអប្បបរមា២០០ដុល្លារអាមេរិក ស្របការ​ចរចា​ប្រាក់​ឈ្នួល​កំពុង​បន្ត។ ទន្ទឹមនេះ ពួកគេក៏សុំឱ្យរដ្ឋាភិបាលគិតគូរពីបញ្ហាអតិផរណា និងតម្លៃផ្ទះជួលផងដែរ។  ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករក្នុង​វិស័យ​វាយន​ភណ្ឌ ​កាត់​ដេរ​ ផលិត​ស្បែក​ជើង ​និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប ​សម្រាប់​ឆ្នាំ​២០២៤ ​បាន​ឈាន​ចូល​ដល់​ការ​ដាក់​សំណើ​តួលេខ​រវាង​ភាគី​សហជីព​ និង​និយោជក។ ក្នុងនោះ ​ភាគី​សហ​ជីព​ទាមទារ​ដំឡើង​១៥​ដុល្លារ​អាមេរិក​ តែ​ភាគី​និយោជក​ថា​ មាន​លទ្ធ​ភាព​ដំឡើង​ឱ្យ​កម្មករ​ត្រឹម​១​ដុល្លារ ​ បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​បច្ចុប្បន្ន​ ដែល​មាន​ចំនួន​២០០​ដុល្លារ​អាមេរិក។​ ស្របពេលការ​ចរចា​ប្រាក់​ឈ្នួល​កំពុង​បន្ត ​កម្មករ​មួយ​ចំនួន​បានធ្វើសកម្មភាពនានា អំពាវនាវឱ្យរដ្ឋាភិបាលជំរុញឱ្យពួកគេអាចទទួលបាន ប្រាក់ឈ្នួលអប្បបរមាចំនួន២១៥ដុល្លារ ក្នុងឆ្នាំ២០២៤ខាងមុខ។ … Read More

សមត្ថកិច្ចឃាត់ខ្លួន ប្រុសស្រីចំនួន៨នាក់ បន្ទាប់ពីពួកគេញៀនល្បែងស៊ីសង លែងខ្វល់បាយទឹក

ព្រះវិហារ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន៨នាក់ បន្ទាប់ពីពួកគេញៀនល្បែងស៊ីសងដោយខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ នាយការិយាយលយ័នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក គង់ គារ បានប្រាបឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានចុះឆ្មក់ចាប់អ្នកញៀនល្បែងចំនួន៨នាក់ ដោយមានការសម្របសម្រួលនិតិវិធី របស់លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឃាត់ខ្លួនមនុស្ស ប្រុស ស្រី ចំនួន៨នាក់ … Read More

ពិបាកជាងសុំភ្លើងយក្ស! ច្បាប់ទម្លាប់លើការសុំថតនៅតាមប្រាសាទខេត្តសៀមរាប

​ជា​ផលិតករ និង​អ្នក​ដឹក​នាំ​សម្តែង​ភាព​យន្ត​ លោក កៅ សីហា បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត និង​ធ្វើ​ការរិះគន់​ដល់​អាជ្ញាធរ អប្សរា​ ពាក់ព័ន្ធ​ការ​សុំ​ច្បាប់​ទម្លាប់​ដើម្បី​ថត​រូប​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សិល្បៈ វប្បធម៌​ខ្មែរ។ លោក កៅ សីហា បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នក​ដឹក​នាំ​សម្តែង បាន​បង្ហាញ​នូវ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា សម្រាប់​ការ​សុំ​ច្បាប់​ទម្លាប់​ថត​នៅ​តាម​ប្រាសាទ​នានា​នៃ​ទឹក​ដី​ខេត្ត​សៀមរាប​អង្គរ​គឺ ពិបាក​​ជាង​សុំ​ភ្លើង​យក្ស​ទៅ​ទៀត។ ក្នុង​នោះ​លោក​លើក​ហេតុ​ផល​ថា មិន​ថា​តែ​ជា​ផលិតករ ឬ​អ្នក​សិល្បៈ​នោះ​ឡើយ សូម្បី​ត្រឹម​ថត Pre-Wedding របស់​សម្អាង​ការ​នានា​ក៏​​គាត់​ហត់​នឹង​ច្បាប់​ទម្លាប់​មួយ​នេះ​ដែរ។ លោក កៅ សីហា លើក​ឡើង​ថា “រក​ឱកាស Live និយាយ​ពី​រឿង​បញ្ហា​ច្បាប់​ទម្លាប់​ថត​នៅ​តាម​ប្រាសាទ​នានា​នៅ​​ខេត្ត​សៀមរាប​ … Read More

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបុរស់ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤

វីដេអូ Camera ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបុរស់ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសកប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣:៤៩នាទីយប់ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ៕

ចាក់ថ្នាំ ព្យួរសេរ៉ូម ធ្វើឱ្យស្ត្រីម្នាក់ស្លាប់ គ្រូពេទ្យតជំនាន់២នាក់ឃាត់ខ្លួន

តាកែវ៖  សមត្ថកិច្ចចាប់ឃាត់ខ្លួន គ្រូពេទ្យពីរនាក់ឪពុកកូនរៀនតជំនាន់ បន្ទាប់ពីបានចាក់ថ្នាំ និងដាក់សេរ៉ូម ស្ត្រីអ្នកជំងឺម្នាក់ខុសបច្ចេកទេស បណ្តាលឱ្យគាំងបេះដូងស្លាប់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឈ្មោះ កៅ ថុស អាយុ៧៣ឆ្នាំ ភេទស្រី ជាអ្នកជំងឺស្លាប់ដោយប្រតិកម្មថ្នាំ មានទីលំនៅ ភូមិថ្មក្តារ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកគ្រូពេទ្យចេះអត់សាលា រៀនតជំនាន់ពីឳពុកទៅកូន … Read More