ក្រុមចោរចំនួន២នាក់មានអាវុធខ្លីមួយដើមបានប្លន់គំរាមបាញ់អ្នកលក់ចាប់ហួយប្រមូលលុយយកអស់ រួមទាំងគ្រឿងអលង្ការប្លាទីនជាង១តម្លឹង
ខេត្តកំពត៖ ជនល្មើស នៅតែឆ្លៀតធ្វើសកម្មភាព ផ្សេងតាមតំបន់ដាច់ស្រយាល មកលើប្រជាពលរដ្ឋ ទោះបីជាសមត្ថកិច្ច ព្យាយាមល្បាត រក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមមូលដ្ឋានអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព យ៉ាងណាក៏ដោយ ។ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មានករណីក្រុមចោរចំនួន២នាក់ មានអាវុធខ្លីមួយដើមបានប្លន់គំរាមបាញ់អ្នកលក់ចាប់ហួយប្រមូលលុយយកអស់ រួមទាំងគ្រឿងអលង្ការប្លាទីនជាង១តម្លឹង ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅជាប់ផ្លូវលេខ៣១ ស្ថិតក្នុងភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ ប្រភពប្រជាពលរដ្ឋបានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ … Read More