ករណីលួចប្រេងម៉ាស៊ីន បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងតាមរកគូកនពីរនាក់ទៀតកំពុងគេចខ្លួន

កណ្តាល៖ បានបញ្ជូនជនសង្ស័យម្នាក់ទាក់ទងករណីលួចប្រេងម៉ាស៊ីន ដោយសមត្ថកិច្ចឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ បន្ទាប់ពីម្ចាស់អាជីវកម្មលក់ប្រេងម៉ាស៊ីនខាងលើ បានឃាត់ខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើមឬស ។

ជនសង្ស័យមានឈ្មោះ (ស ជ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានធ្វើសកម្មភាពកាត់ទម្លុះជញ្ជាំងស័ង្កសីខាងក្រោយឃ្លាំងប្រេងរបស់ជនរងគ្រោះ ហើយលួចយកប្រេងម៉ាស៊ីនពីឃ្លាំងរបស់ជនរងគ្រោះតែម្តង បើតាមកំណត់ហេតុសមត្ថកិច្ចបានបញ្ជាក់។

សម្ភារៈដែលបាត់បង់រួមមាន ប្រេងម៉ាស៊ីន Total 5w 30.9000  ០១កេះ។ ប្រេង Total 10W 40.7000 ០១កេះ។ ប្រេងTotal HD300 20W50 ០១កេះ។ប្រេង Total 7000 ចំណុះ 1L ០១កេះ។ប្រេងម៉ាស៊ីនម៉ូតូ 1CLF ចំណុះ 1L ០១កេះ។ និងប្រេងម៉ាស៊ីនម៉ូតូ 1CLF ចំណុះ 0,8L ០១កេះ ៕