ជំនឿក្នុងការដាំដើមស្លឹកគ្រៃបញ្ច្រាស់គល់ដើម្បីដេញភ្លៀង។
ដោយសារប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម មានគេនិយាយរឿងបណ្តេញភ្លៀងច្រើនមិនថាវិធីជំនឿបុរាណដោយដាំស្លឹកគ្រៃបញ្ច្រាស់គល់ ឬក៏អ្នកមានបារមីបក់ផ្លិតផាត់ពពកកុំឲ្យភ្លៀងជាដើម។ ប៉ុន្តែនាវេលានេះខ្ញុំសូមនិយាយតែអំពីជំនឿដាំស្លឹកគ្រៃប៉ុណ្ណោះ។ តើជំនឿនេះមានតាំងពីពេលណាមក? ខ្ញុំមិនអាចរកបាននូវឯកសារបញ្ជាក់ប្រាប់ពីប្រភពពិតប្រាកដនៃជំនឿនេះបានទេ គ្រាន់តែដឹងតាមការប្រតិបត្តិតាមតៗគ្នាតាំងពីមួយជំនាន់មកមួយជំនាន់។ ជំនឿបែបនេះមិនមែនមានតែនៅក្នុងស្រុកខ្មែរនោះ គឺមានដូចគ្នាផងដែរនៅបណ្តាប្រទេសជិតខាងយើងដូចជាសៀម ឡាវ ឬក៏ពួកមន។ សូម្បីតែនៅខាងសៀម ក៏មិនមានប្រាប់ពិតប្រាកដថាមានកំណើតមកពីណាឲ្យពិតប្រាកដនោះដែរ ប៉ុន្តែខាងសៀមគេមាននិយាយក្បោះក្បាយជាងយើងអំពីរបៀបរបបនៃការប្រតិបត្តិនៃជំនឿនេះដែលខ្ញុំនឹងធ្វើការប្រែសម្រួល និងចែករំលែកជូន។ គោលបំណងនៃការធ្វើពិធីនេះ គោលបំណងសំខាន់ក្នុងការធ្វើពិធីនេះសំខាន់បំផុតគឺដើម្បីរារាំង ឬបញ្ចៀសភ្លៀងកុំឲ្យធ្លាក់មកក្នុងថ្ងៃ និងកន្លែងប្រារព្ធពិធីនានាដូចជាពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យទាននានា ពិធីសម្ពោធ ឬពិធីជប់លៀងនានាទេ។ ជាទូទៅនៅក្នុងពេលដែលរៀបចំនោះ នៅពេលឃើញមេឃខ្មៅចង់ភ្លៀង ម្ចាស់កម្មវិធីតែងតែភ័យព្រួយបារម្ភខ្លាចក្រែងពេលភ្លៀងទៅមិនមានភ្ញៀវអញ្ជើញមក ដូច្នេះហើយបានជាគេរៀបចំធ្វើពិធីនេះឡើង។ វិធីប្រតិបត្តិនៃពិធីដាំដើមស្លឹកគ្រៃ សម្រាប់នៅប្រទេសខ្មែរយើង គឺមិនប្រកាន់នោះទេ ម្ចាស់កម្មវិធី … Read More