កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន…

បន្ទាយមានជ័យ÷ នៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ឈ្មោះ ប្រាស៊ូបឆូក ស្រាកែវ (PRASOBCHOK SRAKEEW) ហៅ ឌីវ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ … Read More

អាជ្ញាធរមីននៅថ្ងៃនេះបានបន្តអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ សូម​កុំចូល​ទៅ​តំបន់​ណា​ដែល​មិន ដឹងប្រវត្តិច្បាស់លាស់និងត្រូវសាកសួរអាជ្ញាធរមូល ដ្ឋានមុនចូលតំបន់នោះ និង​សូម​កុំ​ប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ។ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និងប្រតិបត្តិករបោស សម្អាតមីនដែលនៅជិតទីនោះ ដើម្បីយក​គ្រាប់​ទាំង​នោះ​ទៅ​កម្ទេចចោល។

ការបន្តអំពាវនាវនេះ ខណះក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ ២០២៤ នេះ មាន​ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ៣០នាក់ ក្នុងនោះរងគ្រោះដោយសារគ្រាប់មីន ១៣នាក់ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់ របួស ១៨នាក់ និងធ្លាក់ខ្លួនពិការ ៤នាក់។ អាជ្ញាធរមីនបានបង្ហាញឲ្យដឹងថា អត្រាគ្រោះថ្នាក់នេះ កើនឡើង ៥៨% ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន១៩នាក់ ហើយករណី នេះបណ្តាល​មក​ពី​សកម្មភាព​នៃ​ការ​លេងគ្រាប់ ៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម … Read More

បញ្ជូនសង្ស័យ ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀនជាង១០០កញ្ចប់

ភ្នំពេញ៖ កម្លាំងផជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤បាបញ្ជូនសង្ស័យចំនួន៦នាក់ពាកព័ន្អករណីគញរឿងញៀន ទៅតុលាការចាមួយវត្ថុតាងគញរឿងញៀនជាង១០០កញ្ចប់ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ៦នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយបានចុះបង្រ្កាបកាលពីថ្ងៃទី៣១ ខែឧសភា និង ទី១ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ នៅលើផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់លេខ១១ ផ្ទះសំណាក់ដំរីឆ្លាត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងបន្ទប់ជួលលេខ S05B ជាន់ទី៤ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់ទឹកថ្លា … Read More

ការរៀបចំសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋសមត្ថកិច្ចស្រុកអង្គស្នួលបានបង្ក្រាបក្មេងទំនើង

ស្រុកអង្គស្នួល៖ -ករណីៈ កិច្ចប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនើង(បង្ហោះម៉ូតូ) -កើតហេតុថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង៥០ នាទី។ -នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ +ជនសង្ស័យ ៖ ០៦ នាក់ ប្រុស ១-ឈ្មោះ រ៉ា គឹមហ៊ាក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិព្រៃចំការ … Read More

ក្រុមក្មេងទំនើង១៤នាក់ដើរលេងនិងប្រមូលផ្តុំគ្នាពេលរាត្រី ត្រូវនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយពិនិត្យឃើញមានសារធាតុញៀន

បន្ទាយមានជ័យ៖ អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្រ្កាបរាល់បទល្មើសក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។ សមត្ថកិច្ច ប្រាប់ថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២ នឹង០០នាទីអធ្រាត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអនុវត្តវិធានការរដ្ឋបាល និងចេញល្បាតតាមទីប្រជុំជន និងគោលដៅមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ ។ក្នុងនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានចុះល្បាត បានប្រទះ … Read More

ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រំភើបព្រោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ

ស្ទឹងត្រែង÷ នៅរសៀលថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២៤​ នេះ​ លោកជំទាវអ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ បានដឹកនាំក្រមការងារអញ្ជេីញទៅសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយជាច្រើនមុខជាពិសេសបញ្ហាឆ្អឹងខ្នងដែលធ្វើឱ្យលោកយាយមិនអាចដើរ ឬអង្គុយបាន ដោយកំពុងសម្រាកនៅផ្ទះកូនក្មួយនៅរាជធានីភ្នំពេញរង់ចាំការព្យាបាលបន្ត។ លោកជំទាវប្រធានសមាគមសិល្បករខ្មែរ បានសាកសួរអំពីអាការៈរបស់លោកយាយ ខាវ ថងញ៉ុត ប្រកបដោយការព្រួយបារម្ភ ព្រមទាំងបានរិះរកមធ្យោបាយផ្សេងៗដើម្បីសម្រាលបន្ទុកចំណាយរបស់លោកយាយ ដែលបច្ចុប្បន្នមានវ័យរហូតដល់៨៥ឆ្នាំទៅហើយ និងកំពុងរស់តែពីរនាក់កូនស្រីដែលមានវ័យ៧០ឆ្នាំហើយដែរនោះ។ ជាមួយគ្នានោះ លោកជំទាវក៏បាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ​ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់លោកយាយ ខាវ ថងញ៉ុត​ … Read More

ខេត្តបន្ទាយមានជ័យ៖​ មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលករណីរន្ទះបាញ់

ខេត្តបន្ទាយមានជ័យ៖ ពិតគួរឲ្យរន្ធតមនុស្ស២នាក់ស្លាប់ ចំណែក៥នាក់ទៀតរងរបួសធ្ងន់ស្រាល់ក្នុងករណីរន្ទះបាញ់នៅវេលាម៉ោង១៥និង០០ នាទី ថ្ងៃទី ១៩ខែឧសភាឆ្នាំ.២០២៤   ។ នគរបាលមូលឋានបានប្រាប់ថាៈ បន្ទាប់ពីរទទួលពត៌មានពីលោក តែម វុធ ភេទប្រុស អាយ៥៨ឆ្នាំមេភូមិអំពិលកោង បានរាយការណ៍តាមរយះទូរស័ព្ទលេខ ០៩៧ ៨៣ ៨៦ ១៣៤ ប្រាប់សមត្ថកិច្ចយើងថានៅវេលាម៉ោង ១២,០០នាទី ថ្ងៃទីខែឆ្នាំដដែលមានករណីរន្ទះបាញ់មនុស្សស្លាប់ នៅចំណុចតាងុឹនខាងជើងភូមិអំពិលកោងចំងាយប្រមាណ២៥០០ម៉ែត្រ ស្ថិតនៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ៕​ បណ្តាលអោយមានមនុស្សស្លាប់ចំនួន២នាក់និងរបួសធ្ងន់ចំនួន២នាក់ របួសស្រាលចំនួន៣នាក់ មានឈ្មោះដូចខាងក្រោមៈ ១.ឈ្មោះ … Read More

កម្លាំងនគរបាលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ត ចុះរៀបចំសណ្តាប់ធ្នាប់និងចុៈណែនាំដល់បងប្អូនអជីវករ ដាក់លក់ដូរឲ្យមានរបៀបប្រៀបរយនៅចំណុចផ្សារត្រីប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការស្តីទី នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង០៧និង០០នាទី។ លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែក ការងារសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នឹងលោកវរសេនីយ៍ត្រី ព្រំ ឧត្តម អធិការរង ជំនួយការផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងលោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ និងនាយរងផ្នែកចំនួន០៤នាក់និងមន្រ្តី០៦នាក់បានចុះរៀបចំសណ្តាប់ធ្នាប់និងចុៈណែនាំដល់បងប្អូនអជីវករអ្នកលក់ដូរនៅចំណុចផ្សារត្រីប៉ោយប៉ែតអោយលក់ដូររៀបចំបានត្រឹមត្រូវដេីម្បីមិនអោយមានការកកស្ទះនៅតាមដងផ្លូវ … Read More

ប៉ូលិសស្រុកកៀនស្វាយ ឃាត់ខ្លួន អ្នកជួញដូរ និងអ្នកទិញគ្រឿងញៀនចំនួន ៥នាក់ ដកហូតគ្រឿងញៀនជិត ៣០កញ្ចប់

កម្លាំងនគរបាលស្រុកកៀនស្វាយ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បានចុះធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយបានធ្វើការឃាត់ខ្លួនអ្នកជួញដូរ និងអ្នកទិញយកទៅប្រើប្រាស់ចំនួន ០៥នាក់ រឹបអូសបានគ្រឿងញៀនចំនួន ២៧កញ្ចប់ រួមនឹងសម្ភារៈមួយចំនួនទៀត ។ ជនសង្ស័យចំនួន ៥នាក់ ខាងលើ ទី១-ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ៣៨ ឆ្នាំ (ខ្មែរ) មុខរបរ … Read More