ការរៀបចំសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋសមត្ថកិច្ចស្រុកអង្គស្នួលបានបង្ក្រាបក្មេងទំនើង
ស្រុកអង្គស្នួល៖
-ករណីៈ កិច្ចប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនើង(បង្ហោះម៉ូតូ)
-កើតហេតុថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង៥០ នាទី។
-នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
+ជនសង្ស័យ ៖ ០៦ នាក់ ប្រុស
១-ឈ្មោះ រ៉ា គឹមហ៊ាក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន ធ្លាប់បង្ហោះម៉ូតូ)។
២-ឈ្មោះ សឿន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន ធ្លាប់បង្ហោះម៉ូតូ)។
៣-ឈ្មោះ ទេព សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៤-ឈ្មោះ ឆន សុភក្ត្រ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៥-ឈ្មោះ យ៉ុង ឆៃយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឡាន រស់នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៦-ឈ្មោះ ដេត សីហា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន ធ្លាប់បង្ហោះម៉ូតូ)។
***ការពិនិត្យទឹកនោមជនសង្ស័យ លទ្ធផល គ្មានសារធាតុញៀនក្នុងទឹកនោម (-)
+វត្ថុតាងចាប់យក៖
១-ម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KK-9757 (ជារបស់ជនសង្ស័យ)។
២-ម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KL-3718 (ជារបស់ជនសង្ស័យ)។
៣-ម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ កណ្តាល 1AN-4199 (ជារបស់ជនសង្ស័យ)។
៤-ទូរសព្ទដៃម៉ាក អាយហ្វូន 13ប្រូម៉េក ពណ៌ទឹកសមុទ្រ ។
៥-ទូរសព្ទដៃម៉ាក អាយហ្វូន 13 ពណ៌ទឹកប៊ិច ។
៦-ទូរសព្ទដៃម៉ាក អាយហ្វូន 11ប្រូម៉េក ពណ៌ទឹកមាស ។
៧-ទូរសព្ទដៃម៉ាក អាយហ្វូន អិច ពណ៌ស ។
៨-ទូរសព្ទដៃម៉ាក អាយហ្វូន អិច ពណ៌ខ្មៅ ។
៩-ទូរសព្ទដៃម៉ាក អាយហ្វូន រៀលមុី ពណ៌ស ។
I-ហេតុការណ៍ៈ
-នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ សហការផ្នែកនគរបាលសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញល្បាតនៅក្នុងភូមិសាស្ដ្រ នៅពេលកំពុងល្បាតទៅដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យ និងបក្ខពួកមានគ្នា០៦នាក់ជិះម៉ូតូចំនួន០៣គ្រឿងបានធ្វើសកម្មភាពជិះម៉ូតូសភាពយ៉ាងលឿនហើយជ្រែពេញផ្លូវ ភ្លាមនោះសមត្ថកិច្ចសង្ស័យក៏បានធ្វើការឃាត់ខ្លួនរួមទាំងមធ្យោបាយនាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។
-នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពថាខ្លួនបានណាត់ជួបគ្នាដើរលេងកំសាន្តនៅម្តុំកោះពេជ្រ ក្រុងភ្នំពេញ បានធ្វើសកម្មភាពជិះម៉ូតូជ្រែប្រាកដមែន។ កន្លងមកជនសង្ស័យនិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវ៥១ ក្នុងគោលបំណងកំសាន្តអារម្មណ៍ និងចង់អោយសាធារណៈជនដឹងថាខ្លួនជាអ្នកចេះបង្ហោះម៉ូតូ ។
-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងធ្វើការអប់រំ៣៦ម៉ោង ហើយអញ្ជើញឪពុកម្តាយមកទទួលយកទៅអប់រំនៅផ្ទះបន្ត។
___
វរសេនីយ៍ទោ ផុន ពិសាល