ខេត្តបន្ទាយមានជ័យ៖​ មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលករណីរន្ទះបាញ់

ខេត្តបន្ទាយមានជ័យ៖ ពិតគួរឲ្យរន្ធតមនុស្ស២នាក់ស្លាប់ ចំណែក៥នាក់ទៀតរងរបួសធ្ងន់ស្រាល់ក្នុងករណីរន្ទះបាញ់នៅវេលាម៉ោង១៥និង០០ នាទី ថ្ងៃទី ១៩ខែឧសភាឆ្នាំ.២០២៤   ។
នគរបាលមូលឋានបានប្រាប់ថាៈ បន្ទាប់ពីរទទួលពត៌មានពីលោក តែម វុធ ភេទប្រុស អាយ៥៨ឆ្នាំមេភូមិអំពិលកោង បានរាយការណ៍តាមរយះទូរស័ព្ទលេខ ០៩៧ ៨៣ ៨៦ ១៣៤ ប្រាប់សមត្ថកិច្ចយើងថានៅវេលាម៉ោង ១២,០០នាទី ថ្ងៃទីខែឆ្នាំដដែលមានករណីរន្ទះបាញ់មនុស្សស្លាប់ នៅចំណុចតាងុឹនខាងជើងភូមិអំពិលកោងចំងាយប្រមាណ២៥០០ម៉ែត្រ ស្ថិតនៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ៕​
បណ្តាលអោយមានមនុស្សស្លាប់ចំនួន២នាក់និងរបួសធ្ងន់ចំនួន២នាក់ របួសស្រាលចំនួន៣នាក់ មានឈ្មោះដូចខាងក្រោមៈ
១.ឈ្មោះ ជុន ភាព  ភេទ​ប្រុស អាយុ​ ៣១ឆ្នាំ រស់នៅភូមិ​អំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)។
២.ឈ្មោះ ថ្លាង ធា ភេទ​ប្រុស​ អាយុ​ ២៥ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំ​ណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ស្លាប់នៅកន្លែងកើតហេតុ)។
៣.ឈ្មោះ យ៉ុង បែន ភេទប្រុស អាយុ ៦៥ឆ្នាំរស់នៅភូមិឃុំជាមួយគា្ន របួសធ្ងន់ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។
៤.ឈ្មោះ បិន រ៉ា ភេទប្រុស អាយុ ៤០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសធ្ងន់ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក។
៥.ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសស្រាល សំរាកព្យាបាលនៅផ្ទះ ។
៦.ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសស្រាល សំរាកព្យាបាលនៅផ្ទះ ។
៧.ឈ្មោះ ជ្រឹង តុន ភេទប្រុស អាយុ៤៩ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសស្រាល សំរាកព្យាបាលនៅផ្ទះ ។
-ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ តែម វុធ ថាសាកសព និងជនរងគ្រោះទាំង០៧នាក់មានឈ្មោះខាងលើ បាននាំគ្នាទៅព្រោះស្រូវនៅចំណុចកើតហេតុខាងលើ មានភ្លៀងរលឹមផ្គររន្ទះហើយនាំគ្នាជ្រកក្រោមដើមឈើត្រូវបានរន្ទះបាញ់បណ្ដាលឲ្យស្លាប់ និងរងរបួស ដូចមានចំនួនខាងលើ។
-ក្រោយទទួលបានពត៌មានភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ណាំតៅចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ។
+យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យមានសមាសភាពដូចខាងក្រោមៈ
១.លោក អេង គី សមាជិកក្រុមប្រឹក្សាឃុំណាំតៅ
២.អ/ទោ នឿម ណាំឈៀវ ឋានះនាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ
៣.អ/ ឯក ហ៊ន់ លីហ៊ាង នាយរងប៉ុស្ដិ៍ណាំតៅ
៤.លោក ឃុំ ឃួន គ្រូពេទ្យមណ្ឌលសុខភាពណាំតៅ
៥.លោក​ តែម វុធ មេភូមិអំពិលកោង
+ការពិនិត្យលើសាកសពយើងទទួលបានលទ្ធផលដូចខាងក្រោម៖
១.សាកសពឈ្មោះ ជុន ភាព ភេទប្រុស អាយុ៣១ឆ្នាំ
+ផ្នែកក្បាល៖
-មានឈាមហូរតាមត្រចៀកទាំងសងខាង ។
+ផ្នែកដងខ្លួន៖
-មានស្នាមឆេះលើដើមទ្រូង
-មានស្នាមឆេះលើខ្នង ។
+ផ្នែកអវៈយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ ។
២.សាកសពឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ
+ផ្នែកក្បាល: មានឈាមហូតាមរន្ធត្រចៀកទាំងពីរ ។
+ផ្នែកដងខ្លួន:មានស្លាកស្នាមជាំខ្មៅពេញដងខ្លួន ។
+ផ្នែកអវះយវះ:ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ ។
+ការសនិដ្ឋាននិងវាយតំលៃ៖
-យោងតាមការពិនិត្យយ៉ាងល្អិតល្អន់របស់មន្ត្រីផ្នែកជំនាញ ។
-យោងតាមការពិនិត្យរបស់គ្រូពេទ្យ
-យោងតាមការប្រមូលព័ត៌មានពីអ្នកជិតខាង និងការបំភ្លឺរបស់មេភូមិ ។
+ការសន្និដ្ឋាន:សាកសព និងជនរងគ្រោះទាំង០៧នាក់មានឈ្មោះខាងលើ ពិតជាបានស្លាប់និងរងរបួស ដោយសាររន្ទះបាញ់ពិតប្រាកដមែន ។
-សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
Images