ករណីលួចប្រេងម៉ាស៊ីន បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងតាមរកគូកនពីរនាក់ទៀតកំពុងគេចខ្លួន

កណ្តាល៖ បានបញ្ជូនជនសង្ស័យម្នាក់ទាក់ទងករណីលួចប្រេងម៉ាស៊ីន ដោយសមត្ថកិច្ចឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ បន្ទាប់ពីម្ចាស់អាជីវកម្មលក់ប្រេងម៉ាស៊ីនខាងលើ បានឃាត់ខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើមឬស ។ ជនសង្ស័យមានឈ្មោះ (ស ជ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានធ្វើសកម្មភាពកាត់ទម្លុះជញ្ជាំងស័ង្កសីខាងក្រោយឃ្លាំងប្រេងរបស់ជនរងគ្រោះ ហើយលួចយកប្រេងម៉ាស៊ីនពីឃ្លាំងរបស់ជនរងគ្រោះតែម្តង បើតាមកំណត់ហេតុសមត្ថកិច្ចបានបញ្ជាក់។ សម្ភារៈដែលបាត់បង់រួមមាន ប្រេងម៉ាស៊ីន … Read More

សមត្ថកិច្ចឡោមព័ទ្ធទីតាំងហ្គេមមួយកន្លែង ចាប់ខ្លួនមនុស្សជាង ៨០នាក់ នៅជិតកោះពេជ្រ

ភ្នំពេញ៖ ស្ថិតនៅមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច បានចុះឡោមព័ទ្ធអគារ១កន្លែង ដែលមានស្លាកយីហោរ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) ។ ប្រតិបត្តិការនេះ មនុស្សប្រុសស្រីជាង ៨០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានឃាត់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធការលេងល្បែងស៊ីសង និងល្បែងបាញ់ត្រី កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ បន្ទាប់ពីចាប់ខ្លួនពួកគេ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ជាច្រើននាក់ បានចុះទៅទីតាំងអគារខាងលើ … Read More

ជនក្លែងព្រះរាជសារ ចាប់ខ្លួនបានហើយ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស ។ បានចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ យោងតាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាសែព្រះញាតិវង្ស ទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះ ធម្មវនវាសី ចន្ទមុនី ៕

ករណីគ្រឿងញៀន ឃាត់ខ្លួន មេប៉េអឹមរងខេត្តកំពង់ស្ពឺ មេប៉េអឹមស្រុកភ្នំស្រួច និងបក្ខពួក ៤នាក់

ភ្នំពេញ ៖ កងកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន៤រូបទៀត ក្រោយរកឃើញពួកគាត់ ជាប់ពាក់ព័ន្ធទទួលផល ពីបទល្មើសគ្រឿងញៀន ។ មូលហេតុឈានដល់ការឃាត់ខ្លួននេះ ដោយសារកាលពីថ្ងៃ២៦ តុលា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវ បន្តរកឃើញបុគ្គល ពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាត ដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ តាមនីតិវិធី បើតាមសេចក្តីប្រកាសព័ត៌មាន … Read More

ករណីវ៉ៃព្រៃភ្នំរុករករ៉ែ នៅខេត្តពោធិ៍សាត់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំបង្ក្រាប គ្រឿងចក្រ និងឃាត់ខ្លួនមនុស្ស០៧នាក់

ពោធិ៍សាត់ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសមត្ថកិច្ចអាជ្ញាធរខេត្ត មានលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ រួមជាមួយនឹងប្រធានមន្ទីរបរិស្ថានខេត្ត និងកងកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើស គ្រឿងចក្រអាស្កាវ៉ាទ័រកាយ នឹងវ៉ៃព្រៃភ្នំរុករករ៉ែ នៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៤៥ នាទីព្រឹកកន្លងមកនេះ ។ បានឃាត់ខ្លួនជនសង្ស័យបានចំនួន … Read More

ជំនន់ទឹកស្ទឹងព្រែកត្នោតហូរកាត់ ផ្លូវលេខ១០៤ សង្កាត់គងនយ ខណ្ឌដង្កោរងការខូចខាត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពផ្លូវលេខ១០៤ នៃភូមិសាស្ត្រសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរងការខូចខាត ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតហូរកាត់ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មកម៉្លេះ ។ សូមជម្រាបជូនថា គិតត្រឹមវេលាម៉ោង១៦ និង០០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ បណ្តាលឲ្យជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋ ៩ សង្កាត់ នៃ ភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ស្មើនិង៣២ភូមិ … Read More

នៅសង្កាត់ភ្លើងឆេះរទេះ ផ្ទះពលរដ្ឋចំនួន២៨គ្រួសារ ជំនន់ទឹកភ្លៀងលិច

ភ្នំពេញ៖ ២៣៧ គ្រួសារ ក្នុងចំណោមនោះ លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ចំនួន២៨គ្រួសារ ក្នុងភូមិជ័យឧត្តម សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ទទួលរងផលប៉ះពាល់ទឹកភ្លៀងជន់លិច អស់រយៈពេល៥ថ្ងៃហើយ ទើប តែនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកកាន់តែឡើងខ្លាំង ជន់លិចចូលដល់ក្រោមផ្ទះ ក្នុងផ្ទះតែម្តង។ ក្នុងភូមិជ័យឧត្តម ឬភូមិគោកខ្សាច់ មានពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២៣៧ខ្នងផ្ទះ ដោយសារភ្លៀងធ្លាក់នៅប៉ែកខាងលើជាប់ៗគ្នា ធ្វើឱ្យទឹកសាយភាយជន់ឡើង ក្នុងភូមិជ័យឧត្តម លិចរយៈពេល៥ថ្ងៃហើយ វាលទំនាប តាមផ្លូវ ទើបតែនៅព្រឹកថ្ងៃទី២០ ខែតុលា … Read More

តំបន់មួយក្នុងរាជធានីភ្នំពេញ បានវាយលុកដោយជំនន់ទឹកភ្លៀង នាព្រឹកនេះ 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ជំនន់ទឹកភ្លៀងបានជន់លិចលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ និងទីវត្តអារាមមួយចំនួនក្នុងខណ្ឌកំបូល និងខណ្ឌដង្កោ  ។ ​កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វត្តសាក់សំពៅ ដែរស្ថិតនៅក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ទឹកបានជន់លិចតែ ទីធ្លាវត្តទេ តាមបរិស័ទចំណុះជើងវត្ត បានឱ្យដឹង។ លុះដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកបានហក់ឡើងលឿនខ្លាំង ធ្វើឱ្យជនន់លិចទាំងខឿន ព្រះវិហារ សាលាឆាន់ កុដិព្រះសង្ឃ ព្រមទាំងទីធ្លាវត្តទាំងមូលជ្រៅតែម្តង ។ ចំពោះស្ថានភាពទឹកជំនន់នៅតាមសណ្តស្ទឹងព្រែកត្នោតនៅថ្ងៃទី២០ ខែតុលា … Read More

រងគ្រោះដោយជំនន់ទឹកភ្លៀង រោងចក្រសហគ្រាសចំនួន១៧ តែ៤បានផ្អាកបណ្ដោះអាសន្ន

ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យតំបន់មួយចំនួន ​ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់រោងចក្រ សហគ្រាសចំនួន ១៧ បណ្តាលប៉ះពាល់កម្មករនិយជិតចំនួន ៧ ៧២០នាក់ នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង ។ សហគ្រាសដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង​នៅ​តាមរាជធានី-ខេត្ត បានបង្ហាញឲ្យដឹងថា ​ជំនន់ទឹកភ្លៀង​បានបណ្តាលឲ្យរោងចក្រសហគ្រាស​ចំនួន១៧ រងការជន់លិច ក្នុងនរួមមាននៅរាជធានីភ្នំពេញ ​ប៉ះពាល់កម្មករចំនួន ​២ ២១២នាក់ ខេត្តកំពង់ស្ពឺ ប៉ះពាល់កម្មករចំនួន ៤ ៧៤៧នាក់ និងខេត្តតាកែវ … Read More