ចៅអធិការវត្តពុទ្ធមេត្តា និងពលរដ្ឋស្នើអាជ្ញាធរខេត្តឧត្តរមានជ័យ ជួយអន្តរាគមន៍ករណីមានការធ្វើរបងបិទផ្លូវរំលោភលើដីវត្ត។

ឧត្តរមានជ័យ៖ ព្រះតេជគុណ ផាន ញេ ចៅអធិការវត្តពុទ្ធមេត្តា ស្ថិតចំណុចភូមិរួតចំប៉ី សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ បានស្នើដល់អាជ្ញាធរខេត្ត-ក្រុង ជួយពិនិត្យ និងអន្តរាគមន៍បើកផ្លូវឡើងវិញ ខណៈប្រជាពលរដ្ឋដែលជាម្ចាស់ដីចម្ការមួយកន្លែង បានធ្វើរបងបិទផ្លូវរំលោភចូលដីអូរប្រឡាយរបស់ដីចំណីវត្ត នៅផ្នែកខាងក្រោយ ពុំអាចឆ្លងកាត់បាន ។ ព្រះតេជគុណ ផាន ញេ មានសង្ឃដីកាថា កន្លងមកនៅទីអារាមធ្លាប់តែមានពុទ្ធបរិស័ទមកធ្វើបុណ្សទានរួចក៏បន្តដំណើរទៅលេងទឹកធ្លាក់នៅខាងក្រោយវត្ត ប៉ុន្តែមកដល់ពេលនេះវត្ត ស្ទើរតែដាច់ចង្ហាន់ម្តងៗ ដោយពុំមានពុទ្ធបរិស័ទមកធ្វើបុណ្យទាននោះទេ ព្រោះផ្លូវចូលវត្តត្រូវបានបិតរបងបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ពលរដ្ឋដទៃទៀត ដែលប្រកបការងារដាំដំណាំត្រូវយកចេញមិនអាចដឹកយកកសិផលមកលក់នៅលើទីផ្សារបាននោះទេ។ លោកតា យាន … Read More

ក្រោយបែកធ្លាយរឿងអាស្រូវ គាបស៊ីលុយ១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រា ត្រូវបញ្ចប់មុខតំណែង លោកផ្កាយ៣ កឹម ជាតិ។

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវគាបស៊ីលុយ១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រា។

ស្ត្រីពិការម្នាក់បន្តសិក្សាចប់បរិញ្ញាបត្រ និងប្រឡូងការងារសង្គម ទោះពិការភាពក៏មិនមែនជាឧបសគ្គ។

កញ្ញា អឿន ណាវី មានពិការភាពភ្នែកតាំងពីកំណើតមកម្ល៉េះ ជាកូនទីពីរ ក្នុងចំណោមបងប្អូនបួននាក់ ដែលមានទីកំណើតនៅភូមិកំរាញ់ ឃុំជីគង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ កាលពីឆ្នាំ២០១៧ នាងបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ និងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញចិត្តវិទ្យា នៅសកលវិទ្យាល័យភូមិនន្ទភ្នំពេញ ។ ទោះបីជានាងមានពិការភាពភ្នែកមែនពិត តែនាងមិនបានបោះបង់ការសិក្សា ដោយសារតែភាពពិការរបស់នាងឡើយ ដ្បិតថាណាវី អាចផ្ទៀងមើលអក្សរបានព្រិលៗ ដោយយកសៀវភៅដាក់ឱ្យកៀកនឹងភ្នែក ។ ចំណែកកត្តាដែលជម្រុញឱ្យនាងបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនោះគឺ ដើម្បីជំនះនូវការរើសអើង។ កញ្ញា ណាវី បានលើកឡើងថា៖ “ខ្ញុំជំនះនូវការរើសអើង … Read More

ទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយមានលាយសារធាតុគីមី ខាងជំនាញរកឃើញ នៅខណ្ឌដង្កោ

ភ្នំពេញ៖ រកឃើញទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ដោយមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ និងមានលាយសារធាតុគីមីត្រាំ ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូប​អាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ … Read More

ជំនឿក្នុងការដាំដើមស្លឹកគ្រៃបញ្ច្រាស់គល់ដើម្បីដេញភ្លៀង។

ដោយសារប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម មានគេនិយាយរឿងបណ្តេញភ្លៀងច្រើនមិនថាវិធីជំនឿបុរាណដោយដាំស្លឹកគ្រៃបញ្ច្រាស់គល់ ឬក៏អ្នកមានបារមីបក់ផ្លិតផាត់ពពកកុំឲ្យភ្លៀងជាដើម។ ប៉ុន្តែនាវេលានេះខ្ញុំសូមនិយាយតែអំពីជំនឿដាំស្លឹកគ្រៃប៉ុណ្ណោះ។ តើជំនឿនេះមានតាំងពីពេលណាមក? ខ្ញុំមិនអាចរកបាននូវឯកសារបញ្ជាក់ប្រាប់ពីប្រភពពិតប្រាកដនៃជំនឿនេះបានទេ គ្រាន់តែដឹងតាមការប្រតិបត្តិតាមតៗគ្នាតាំងពីមួយជំនាន់មកមួយជំនាន់។ ជំនឿបែបនេះមិនមែនមានតែនៅក្នុងស្រុកខ្មែរនោះ គឺមានដូចគ្នាផងដែរនៅបណ្តាប្រទេសជិតខាងយើងដូចជាសៀម ឡាវ ឬក៏ពួកមន។ សូម្បីតែនៅខាងសៀម ក៏មិនមានប្រាប់ពិតប្រាកដថាមានកំណើតមកពីណាឲ្យពិតប្រាកដនោះដែរ ប៉ុន្តែខាងសៀមគេមាននិយាយក្បោះក្បាយជាងយើងអំពីរបៀបរបបនៃការប្រតិបត្តិនៃជំនឿនេះដែលខ្ញុំនឹងធ្វើការប្រែសម្រួល និងចែករំលែកជូន។ គោលបំណងនៃការធ្វើពិធីនេះ គោលបំណងសំខាន់ក្នុងការធ្វើពិធីនេះសំខាន់បំផុតគឺដើម្បីរារាំង ឬបញ្ចៀសភ្លៀងកុំឲ្យធ្លាក់មកក្នុងថ្ងៃ និងកន្លែងប្រារព្ធពិធីនានាដូចជាពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យទាននានា ពិធីសម្ពោធ ឬពិធីជប់លៀងនានាទេ។ ជាទូទៅនៅក្នុងពេលដែលរៀបចំនោះ នៅពេលឃើញមេឃខ្មៅចង់ភ្លៀង ម្ចាស់កម្មវិធីតែងតែភ័យព្រួយបារម្ភខ្លាចក្រែងពេលភ្លៀងទៅមិនមានភ្ញៀវអញ្ជើញមក ដូច្នេះហើយបានជាគេរៀបចំធ្វើពិធីនេះឡើង។ វិធីប្រតិបត្តិនៃពិធីដាំដើមស្លឹកគ្រៃ សម្រាប់នៅប្រទេសខ្មែរយើង គឺមិនប្រកាន់នោះទេ ម្ចាស់កម្មវិធី … Read More

សមត្ថកិច្ចរកឃើញ នៅឃ្លាំងស្តុកសាច់បង្កកឥតច្បាប់ ១កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជិត ៤ សែនគីឡូក្រាម

ភ្នំពេញ៖ ការចុះឆែកឆេរឃ្លាំងស្តុក ១ កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មានច្បាប់យ៉ាងច្រើនសន្ធឹក ជិត ៤ សែនគីឡូក្រាម ។ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការចុះឆែកឆេរឃ្លាំងស្តុកខាងលើ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ … Read More

ការពិភាក្សាជំរុញពីភាគីពាក់ព័ន្ធ ឱ្យបញ្ជៀសការរំលោភបំពាន និងការបៀតបៀនលើយេនឌ័រនៅកន្លែងការងារ

ភ្នំពេញ ៖ នៅកន្លែងការងារ ការរំលោភបំពាន និងការបៀតបៀនលើយេនឌ័រ នៅតែជាប្រធានបទ ដែលត្រូវបានលើកឡើងយកមកនិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងកម្មវិធីយុទ្ធនាការ 16ថ្ងៃ ស្ដីពីការរួមគ្នាបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងកន្លែងការងារ ។ សង្គមស៊ីវិល និងសហជីព បានលើកឡើងពីបញ្ហានេះ ជាអាទិភាពនៅក្នុងពេល ប្រារព្ធពិធីសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងទទូចដល់រាជរដ្ឋាភិបាលជួយផ្តល់សច្ចាប័ណ្ណលើអនុសញ្ញា C190 របស់អង្គការពលកម្មអន្តរជាតិ (ILO) ។ អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា មានប្រសាសន៍ថាកន្លងមក … Read More

ការវេចខ្ចប់ផ្លែស្លានក្លែងក្លាយ ម៉ាក KOUWEIWANG ជនជាតិចិន ២រូបត្រូវដោះលែងវិញ ក្រោយបញ្ចប់ការស៊ើបសួរ។

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ បានធ្វើការដោះលែង ឈ្មួញជនជាតិចិន២នាក់ ពាក់ពន្ធករណីប្រកបមុខរបររកស៊ីទុច្ចរិត ក្លែងបន្លំម៉ាកវេចខ្ចប់ស្លានចិនក្លែងក្លាយ ឲ្យមានសេរីភាពវិញ ក្រោយពីបញ្ចប់បើកការស៊ើបសួរ ។ ជនសង្ស័យជនជាតិចិន២ នាក់នោះម្នាក់ឈ្មោះ Liu Zhitai ភេទប្រុស អាយុ៣២ ឆ្នាំ និងម្នាក់ឈ្មោះ So Wen ភេទប្រុស អាយុ៤២ ឆ្នាំ ។ គួររំលឹក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា … Read More

គោយន្តកន្ត្រៃ ព្រលះ រថយន្ត LEXUS របួសធ្ងន់ស្រាល៣នាក់។

ពោធិ៍សាត់៖  បើកគោយន្តកន្ត្រៃឆ្លងផ្លូវជ្រុលបុករថយន្តម៉ាក LEXUS RX 300 យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន 3 នាក់បានរងរបួសធ្ងន់ស្រាល នាវេលាម៉ោង 8:50 នាទី កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 134 និង 135 ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ អធិការនគរបាលស្រុកក្រគរ លោក មោក ភារម្យ បានប្រាប់ឲ្យដឹងថា … Read More