យុវជន ២នាក់ បានស្លាប់ បន្ទាប់ពីបើកបរម៉ូតូបុកគ្នាពេញមួយទំហឹង (ប៉ុន្តែអ្វីដែលសំខាន់សង្កេតឃើញមានដឹកស្រាបៀរ) Anchor White & Ganzberg

នៅវេលាម៉ោង ១៧:៣០នាទី ល្ងាច ថ្ងៃអង្គារ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រ ២០-២១ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និង ម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125  ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1P-0512  បេីកបរដោយឈ្មោះ ឈៀង បារាំង ភេទប្រុស … Read More

ក្រុងព្រះសីហនុ-សមត្ថកិច្ចចំរុះក្រុងព្រះសីហនុមាននគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃ១៤កុម្ភៈ២០២៤នេះ បានចុះឃាត់សិស្សសាលាមួយចំនួននាំយកមកអប់រំ។ បើតាមលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុង

ព្រះសីហនុឲ្យដឹងថា សិស្សសាលាដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ ដោយសារតែនាំគ្នាមកកន្លែងកម្សាន្តមួយកន្លែងម្តុំអូរស្តេចមឹកក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ មិនចូលសាលារៀន ក្នុងនោះស្ត្រីមួយរូបដែលជាម្ចាស់ទីតាំងក៍ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននាំយកមកសាកសួរតាមនិតិវិធីដែរ។ លោកអធិការនគរបាលក្រុងព្រះសីហនុបញ្ជាក់បន្ថែមថា សិស្សសាលាទាំងអស់ដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ នឹងធ្វើកិច្ចសន្យា ហៅអាណាព្យាបាលឲ្យមកធានា មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

១៤កុម្ភៈ ទិវានៃក្តីស្រឡាញ់ ! ក្រសួងកិច្ចការនារី ក្រើនរំលឹកយុវជន-យុវនារីខ្មែរ កុំប្រព្រឹត្តសកម្មភាពពុំគួរគប្បី

ភ្នំពេញ៖ ការក្រើនរំលឹកដល់យុវជន-យុវនារីខ្មែរ កុំយកថ្ងៃទី១៤ កុម្ភៈ ទិវានៃក្ដីស្រឡាញ់ ទៅប្រព្រឹត្តសកម្មភាព ដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរ ពីក្រសួងកិច្ចការនារី ។ យោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឱ្យដឹងថា មានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយចំនួន នៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ ដោយប្រើប្រាស់ថ្ងៃនេះ … Read More

ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យចំនួន៧នាក់

កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤៖០០នាទីមានករណីប្លន់ (ប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ​ ឲ្យរងរបួសត្រង់ចំណុច​ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ)​។ ​ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន … Read More

ឃាត់ខ្លួនបានហើយ ! អ្នកបើករថយន្តបុកកូនស្រីស្លាប់ និងឪពុក-កូនប្រុសរបួស ជាបុរសជនជាតិចិន

ភ្នំពេញ៖ នាវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃ១៣ កុម្ភៈថ្ងៃដដែល ក្រោយរកឃើញរថយន្តបង្កប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ ដោយកងកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ បុកម៉ូតូឪពុក-កូន៣នាក់កាលពីរាត្រីថ្ងៃ១១កុម្ភៈបានហើយ ។ បុរសជាអ្នកបើករថយន្ត មានឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំផ្ចារ ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ឃាត់ខ្លួនជនជាតិចិនម្នាក់ និងម៉ាឡេស៊ីម្នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពត៖ ជនសង្ស័យប្រុសស្រី២នាក់ ក្នុងនោះមានជមជាតិចិនម្នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពត ចុះបង្ក្រាប និងឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ឆៃនីនតាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា រស់នៅភូមិលក ឃុំឬស្សីស្រុក ស្រុកកំពង់តាច ខេត្តកំពត។ (ជួញដូរគ្រឿងញៀន) និង ឈ្មោះ ហឺឡុងសិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកអនឡាញ … Read More

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង០៩:០៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កដែលបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរង របួស ស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រីម្នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:៣០នាទី ត្រូវបានជនបង្កចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ … Read More

អគ្គីភ័យបានឆាបឆេះរោងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង-មាន់ពីរោង១២.០០០ក្បាល និងសម្ភារៈប្រេីប្រាស់មួយចំនួនធំ សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លាអាមេរិកនៅស្រុកបាណន់

បាត់ដំបង៖ នាថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះនៅវេលាម៉ោង០៤នឹង០០នាទីទៀបភ្លឺ មានករណីអគ្គីភ័យមួយបានកើតឡើងនៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានឆេះរោងកសិដ្ឋានចិញ្ចឹមមាន់របស់ឈ្មោះឌិប ផាឌីន ភេទប្រុសអាយុ ៤២ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ សមត្ថកិច្ចនឹងអាជ្ញាធរ បានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្តាលអោយខូចខាត មានឌុបខាងក្រោម៖ -ឆេះរថយន្តចំនួន០២គ្រឿង -ម៉ូតូចំនួន០៣គ្រឿង -រោងមាន់ធ្វើអំពីឈើប្រក់សង្ក័សីចំនួន០២ខ្នង ៨គុណ៦០ម៉ែត្រ -រោងឡានចំនួន០១ខ្នង ១៥គុណ១២ម៉ែត្រ -មាន់ពីរោងងាប់អស់មាត់១២.០០០ក្បាល និងសម្ភារៈប្រេីប្រាស់មួយចំនួនធំ សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លាអាមេរិក ។ … Read More

ចូលឆ្នាំចិន ! ឃាត់ខ្លួនក្មេងទំនើង ៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបចំនួន ៨ករណី

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថា គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺកំឡុងចូលឆ្នាំចិនចុងសប្ដាហ៍នេះ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនចំនួន៥០នាក់។ លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហា កើតឡើងក្នុងដែនដីរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង កើតឡើងតែ១ករណីប៉ុណ្ណោះ តែឃាត់ខ្លួនក្រុមក្មេងទំនើងរហូតដល់១៨នាក់។ អ្នកនាំពាក្យរង … Read More