ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម ជាបន្តបន្ទាប់ នៅចំណុចមុខវត្តសំរិទ្ធមានជ័យ មហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងពន្លាតដែនដី បន្តទៅបង្ក្រាបនៅចំណុចមុខសហាងចំប៉ីខ្មែរ ម៉ាស្សា និងស្ប៉ា ផ្លូវមិត្តភាព ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
ចំណែកគ្រឿងញៀនរឹបអូសបាន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៩៩៦.៣៧ក្រាម។
ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕