ក្រុងព្រះសីហនុ-សមត្ថកិច្ចចំរុះក្រុងព្រះសីហនុមាននគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃ១៤កុម្ភៈ២០២៤នេះ បានចុះឃាត់សិស្សសាលាមួយចំនួននាំយកមកអប់រំ។ បើតាមលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុង
ព្រះសីហនុឲ្យដឹងថា សិស្សសាលាដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ ដោយសារតែនាំគ្នាមកកន្លែងកម្សាន្តមួយកន្លែងម្តុំអូរស្តេចមឹកក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ មិនចូលសាលារៀន ក្នុងនោះស្ត្រីមួយរូបដែលជាម្ចាស់ទីតាំងក៍ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននាំយកមកសាកសួរតាមនិតិវិធីដែរ។
លោកអធិការនគរបាលក្រុងព្រះសីហនុបញ្ជាក់បន្ថែមថា សិស្សសាលាទាំងអស់ដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ នឹងធ្វើកិច្ចសន្យា ហៅអាណាព្យាបាលឲ្យមកធានា មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕