យុវជន ២នាក់ បានស្លាប់ បន្ទាប់ពីបើកបរម៉ូតូបុកគ្នាពេញមួយទំហឹង (ប៉ុន្តែអ្វីដែលសំខាន់សង្កេតឃើញមានដឹកស្រាបៀរ) Anchor White & Ganzberg
នៅវេលាម៉ោង ១៧:៣០នាទី ល្ងាច ថ្ងៃអង្គារ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រ ២០-២១ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និង ម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។
មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1P-0512 បេីកបរដោយឈ្មោះ ឈៀង បារាំង ភេទប្រុស អាយុ ២.៣.ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត (ស្លាប់នៅកន្លែងកេីតហេតុ) បេីកបរមកពីទិសខាងកេីតទៅលិច លុះមកដល់ចំនុចខាងលេីបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ភ្នំពេញ 1JK-0012 បេីកបរដោយឈ្មោះ ឆន ជីវ័ន ភេទប្រុស អាយុ ១.៧. ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ខេត្តតាកែវ មុខរបរកសិករ (ស្លា..ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) បើកបរមកពីទិសខាងលិចទៅកេីត។ ស.ពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។