សមយុទ្ធបាញ់មីស៊ីលឆ្លងទ្វីប លោក គីម ជុងអ៊ុន ត្រួតពិនិត្យដោយផ្ទាល់

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ក្នុងសមយុទ្ធបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅអង្គភាពកងទ័ពជើងទឹកមួយ ដោយរូបភាពដែលបានចេញផ្សាយក៏បង្ហាញឱ្យឃើញលោក ឡើងជិះលើនាវាល្បាតប្រភេទថ្មី ជាមួយនឹងសមត្ថភាពបំបាំងកាយប្រសើរឡើង យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង។ កាលបរិច្ឆេទដែលលោក គីម ជុងអ៊ុន មកទស្សនាអង្គភាព ដែលជាកម្មសិទ្ធិរបស់កងនាវា ដែលគ្របដណ្ដប់លើសមុទ្រជប៉ុន នៅតែមិនទាន់ដឹងនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ បានរាយការណ៍អំពីការត្រួតពិនិត្យនេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។ លោក Kim “សរសើរកប៉ាល់” ដែលលោកបានឡើងជិះ “សម្រាប់ការរក្សាបាននូវភាពចល័តខ្ពស់ និងថាមពលដ៏ខ្លាំងក្លា ជាមួយការត្រៀមខ្លួនជានិច្ច សម្រាប់ការប្រយុទ្ធ … Read More

ប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូង លោក Xi Jinping បានចុះផ្សាយ

អាហ្វ្រិកខាងត្បូង៖ នាថ្ងៃទី២១ខែសីហា ឆ្នាំ២០១៣កន្លងទៅនេះ នាឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសBRICSលើកទី១៥ នៅទីក្រុងJohannesburg និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូង លោកXi Jinpingប្រធានរដ្ឋចិន បានចុះផ្សាយអត្ថបទលើប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូង។ អត្ថបទនេះបានចង្អុលបង្ហាញថា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Matamela Cyril Ramaphosa នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសBRICSលើកទី១៥។ ខ្ញុំនិងលោកប្រធានាធិបតី Ramaphosa បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមគ្នាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រួមគ្នាស្វែងរកការអភិវឌ្ឍនិងរួមគ្នាប្រឈមបញ្ហា ហើយទំនុកចិត្តខាងយុទ្ធសាស្ត្រទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងបានគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់រួមសំខាន់ៗ រក្សាកិច្ចសហការលើបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិវិវឌ្ឍទៅរកទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល។ … Read More

ដោយមិនដឹងខ្លួនពីការស្លាប់របស់លោកឪពុក កីឡាការិនីបាល់ទាត់ អេស្ប៉ាញម្នាក់បង្កើតប្រវត្តិសាស្រ្តជូនជាតិមាតុប្រទេស

នាព្រឹកថ្ងៃច័ន្ទ ទី២១​ ខែសីហាកន្លងទៅនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានរាយការណ៍ថា កីឡាការិនីជម្រើសជាតិអេស្ប៉ាញម្នាក់បានជួយក្រុមបាល់ទាត់របស់ខ្លួន លើកពានក្នុងព្រឹត្តិការណ៍ Women’s World Cup ២០២៣ ដែលនេះពានរង្វាន់ដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត។ ក៏ប៉ុន្តែបន្ទាប់ពីចប់ការប្រកួត កីឡាការិនីរូបនេះបានទទួលដំណឹងយ៉ាងសោកសង្វេគពីការចែកឋានរបស់លោកឪពុក។ នៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់នារីអន្តរជាតិឆ្នាំ២០២៣ បើតាមសារព័ត៌មាន AP បានឱ្យដឹងថា កីឡាការិនី Olga Carmona ជាកីឡាការិនីសញ្ជាតិអេស្ប៉ាញ មានវ័យ ២៣ឆ្នាំ និងជាកីឡាការិនីមួយរូបដែលលេងតំណាងឱ្យប្រទេសអេស្ប៉ាញ ។ កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ កីឡាការិនី … Read More

ព្រះរាជបន្ទូល៖រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បានទទួលការទុកចិត្តពី រដ្ឋសភា និងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ

ភ្នំពេញៈ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ បានមានព្រះរាជបន្ទូលក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថា៖ ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្ដែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា … Read More

ផលិតផល Cisco មានចំណុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើន

ក្រុមហ៊ុន Cisco បានបញ្ចេញបច្ចុប្បន្នភាពសន្ដិសុខដើម្បីជួសជុលចំណុចខ្សោយក្នុងផលិតផលរបស់ខ្លួនមួយចំនួន។ ហេកគ័រពីចម្ងាយអាចប្រើចំណុចខ្សោយទាំងនេះដើម្បីលួចចូលគ្រប់គ្រងប្រព័ន្ធប៉ះពាល់បាន។ អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធគួរត្រួតពិនិត្យអត្ថបទប្រឹក្សាខាងក្រោមនិងធ្វើបច្ចុប្បន្នភាពតាមការចាំបាច់៖ –    CVE-2023-20214: ចំណុចខ្សោយនេះមាននៅក្នុង Cisco SD-WAN vManage ដោយសារតែមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលប្រើមុខងារ REST API អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចផ្ញើសំណើ API ដែលបង្កើតជាពិសេស និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន ផលិតផលដែលរងផលប៉ះពាល់ –    IOS XE –    IOS XE … Read More

ភាគហ៊ុនអឺរ៉ុបឡើងខ្ពស់ជាងគេ អតិផរណាអាល្លឺម៉ង់ធ្លាក់ចុះ ឯចិនកាត់បន្ថយអត្រាការប្រាក់

Investing.com៖ ទីផ្សារភាគហ៊ុនអ៊ឺរ៉ុបបានកើនឡើងខ្ពស់នៅថ្ងៃចន្ទ ដោយបានជួយឲ្យការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃអ្នកផលិតអាល្លឺម៉ង់ សូម្បីតែប្រទេសចិនកាត់បន្ថយអត្រាការប្រាក់តិចជាងការរំពឹងទុករក៏ដោយ។ នៅម៉ោង 03:35 ET (07:35 GMT) សន្ទស្សន៍ DAX នៅប្រទេសអាឡឺម៉ង់បានជួញដូរខ្ពស់ជាង 0.5% CAC 40 នៅប្រទេសបារាំងបានកើនឡើង 0.8% ខណៈដែល FTSE 100 នៅចក្រភពអង់គ្លេសបានកើនឡើង 0.2% ។ តម្លៃផលិតករអាល្លឺម៉ង់ធ្លាក់ចុះ តម្លៃអ្នកផលិតអាឡឺម៉ង់បានធ្លាក់ចុះ 1.1% នៅក្នុងខែកក្កដា ដែលជាការធ្លាក់ចុះប្រចាំឆ្នាំយ៉ាងខ្លាំងនៃ 6.0% ដែលជាការចង្អុលបង្ហាញថាសម្ពាធអតិផរណាកំពុងធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចលេចធ្លោរបស់តំបន់ចាយប្រាក់អឺរ៉ូ។ … Read More

បាល់ទាត់នារីអេស្ប៉ាញឈ្នះអង់គ្លេសក្នុងប្រវត្តិសាស្រ្ត លើកពានជើងឯកពិភពលោកលើកដំបូង

អូស្រ្តាលី៖ បន្ទាប់​ពី​ចាញ់ក្រុមបាល់ទាត់នារីអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ក្រុមបាល់ទាត់នារីអង់គ្លេស ត្រូវរង់ចាំឈ្នះជើងឯកបាល់ទាត់នារីជើងឯកពិភពលោកបន្តទៀត។ មិនថា​នារី​រឺ​បុរស​តាំង​ពី​ក្រុម​បុរ​ស​ឈ្នះ​ចុង​ក្រោយ​គេបង្អស់តាំងពីឆ្នាំ១៩៦៦ លើទឹកដីរបស់ខ្លួន អង់គ្លេសខកខានឈ្នះជើងឯកបាល់ទាត់ពិភពលោកជាបន្តបន្ទាប់។ ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តក្នុ​ងកា​រ​បង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រធានក្រុមអេស្ប៉ាញ កីឡាការិនី Olga Carmona គឺជាអ្នក​សំរេច​គ្រាប់​បាល់​ជ័យ​ជំនះ​តែ​មួយ​គ្រាប់​គត់​តាំងពីនាទីទី ២៩ និងរក្សាការ​នាំ​មុខ​រហូត​ដល់​ចប់​ការ​ប្រកួត​ ដើម្បី​ជួយ​ក្រុម​នារី​អេស្ប៉ាញ​គ្រង​ជើងឯកបាល់ទាត់នារីពិភពលោក លើកទី១នេះ។ អេស្ប៉ាញលើកពាននៅពេលនេះ​ ស្ថិត​ក្រោម​ពពក​ខ្មៅ​នៃ​រឿង​ចម្រូង​ចម្រាស​ជាមួយ​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ។ គេនៅចាំបានថា កាលពី ១២ខែមុនធ្លាប់​បាន​ធ្វើ​ពហិការ​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ប្រសិនបើគ្រូបង្វឹក បច្ចុប្បន្នលោក Jorge Vilda មិនត្រូវបានបណ្តេញចេញទេនោះក្រុមកីឡាការនីអេស្ប៉ាញចំនួន ១៥នាក់ជាអ្នកចាកចេញ។ យ៉ាងណាក្តី កីឡាការិនីទាំង … Read More

សិង្ហបុរី រំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ បើតាមលោក Lee Hsien Loong

សិង្ហបុរី៖  ថ្លែងអំឡុងសុន្ទកថាប្រចាំឆ្នាំ National Day Rally លោក នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong និយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោករំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ ស្របជាមួយនោះ លោក Lee ក៏បាននិយាយព្រមានដល់ប្រជាពលរដ្ឋសិង្ហបុរីថា ទោះបីជាយ៉ាងណាក៏ដោយ ការឡើងកម្តៅផែនដី នឹងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មចំណីអាហារ និងតម្លៃសកល ។ លោកថា ការឡើងកម្តៅផែនដី ពិភពលោកកំពុងឆ្លងកាត់អាកាសធាតុក្តៅជាងមុន ។ ចាប់ពីប្រទេសចិន ដល់ជប៉ុន ដល់អឺរ៉ុប និងសហរដ្ឋអាមេរិក គ្មានតំបន់ណាមួយថាគ្មានទឹកជំនន់ … Read More

រដ្ឋសភានីតិកាលទី៧ បានប្រកាសបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ១២៥ រូប ក្នុងសម័យប្រជុំលើកទី១

ភ្នំពេញៈ ក្នុងសម័យ​ប្រជុំ​លើក​ទី​១ រដ្ឋសភានីតិកាល​ទី​៧នេះ  បានប្រកាស​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ចំនួន ១២៥ ​រូប ដែលមាន​គណបក្ស​ប្រជាជន​កម្ពុជា ១២០ ​រូប និង គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ៥ ​រូប​។ តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ទាំងអស់ នឹងធ្វើ​សច្ចាប្រណិធាន​មុន​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ៤:០០​រសៀល​នៅ​ព្រះបរមរាជវាំង​។ សម័យប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៧ ក្រោម​ព្រះរាជាធិបតី នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដឹកនាំ​ដោយ លោក … Read More