ផលិតផលក្រុមហ៊ុន Fortinet មានចំណុចខ្សោយធ្ងន់ធ្ងរបំផុត

នាខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុន Fortinet បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន​ មានក្នុងផលិតផលរបស់ខ្លួន ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

ផលិតផលដែលរងផលប៉ះពាល់

–    FortiOS version 7.2.0 through 7.2.3

–    FortiOS version 7.0.0 through 7.0.10

–    FortiProxy version 7.2.0 through 7.2.2

–    FortiProxy version 7.0.0 through 7.0.9

ផលប៉ៈពាល់

ការវាយលុកដោយជោគជ័យ និងអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរការកូដពីចម្ងាយ ដើម្បីធ្វើការគ្រប់គ្រងទាំងស្រុង​ទៅ​លើប្រព័ន្ធ FortiOS។

ដំណោះស្រាយ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រង ត្រូវធ្វើការអាប់ដេតទៅកាន់កំណែចុងក្រោយ ជាបន្ទាន់តាមដែលអាចធ្វើទៅបាន។