ព្រះរាជក្រឹត្យ៖ត្រាស់បង្គាប់តែងតាំង សម្តេច ស ខេង
ភ្នំពេញៈ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទ្រង់យល់ សម្តេចក្រឡាហោម ស ខេង ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រលាញ់របស់ប្រជារាស្ត្រ មានស្វាមីភក្តិចំពោះរាជបល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារ និរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។
ទើបទ្រង់ត្រាស់បង្គាប់ព្រះរាជក្រឹត្យតែងតាំង សម្តេចក្រឡាហោម ស ខេង ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី លេខៈ ពរល.២៣០៨.២០០១ ។