រួម​ផ្លូវយូរប៉ុណ្ណាក៏នៅតែបែកពីថោន ​ទៅកាឡាក់ស៊ី

តារា​ចម្រៀង​ប្រុស​ គូម៉ា​ នៅតែ​ស្ពាយ​​បង្វេច​ចេញ​ពី​ថោន ​ខណៈ​ផលិតកម្ម​ ថោន​ បាន​របូត​គ្រាប់​ពេជ្រ​មួយ​គ្រាប់​ទៀត​ទៅ​ឱ្យ​ផលិតកម្ម​ កាឡាក់ស៊ី​ណាវ៉ាត្រា​ ​ ក្រោយ​រួម​រស់​ជាមួយ​គ្នា​ជិត​មួយ​ទសវត្សរ៍​។ តាម​ដំណឹង​រសើបចុង​ក្រោយ​ថា តារា​ចម្រៀង​ប្រុស​ គូម៉ា​ បាន​សម្ងំ​ស្ងប់ស្ងាត់​ចេញ​បទ​ចម្រៀង​មួយ​ពី​ផលិតកម្ម​ថោន​ នោះ​ក៏​ព្រោះ​តែ​លោក​ទទួល​បាន​ការ​ចរចា​ទ្រនំ​ថ្មី​ពី​ខាង​កាឡាស៊ី​ណាវ៉ាត្រា​យ៉ាង​កក់​ក្ដៅ​។ ​ថោនមានគ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​ជាច្រើន ​ ដែល​បាន​របូតចេញ​ពី​ផលិតកម្ម​​នេះ ​គឺ​មាន​ម្ដង​មួយ​គ្រាប់​ៗ​ ខណៈ​ដែល​តារា​ចម្រៀង​ ខេម​ បាន​ចូល​កាឡាក់ស៊ី​ណាវ៉ាត្រា​ នៅ​ឆ្នាំ​ ២០២០​។ ហើយ​ជាមួយ​គ្នា​នោះ​ គ្រាប់​ពេជ្រ​ផ្សេង​ទៀត​ដែល​បាន​ដើរ​ចេញ​ពី​ថោន​ទៅ​ផលិតកម្ម​ផ្សេង​មាន​ដូច​ជា​ អ្នកនាង​ មាស ​សុខសោភា ​ កញ្ញា … Read More

សៀង ចន្ធា រកបាន១គ្រាប់ឲ្យ Al Shahaniya ក្នុងពានរង្វាន់ Qatar Cup

កាតា៖ ក្រោមការដឹកនាំរបស់លោក Saeid Younesi គ្រូបង្វឹកជនជាតិអ៊ីរ៉ង់ ក្រុម Al Shahaniya SC ជាសមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា បានយកឈ្នះក្រុម Muaither SC ក្នុងលទ្ធផល ៧-០ នៃពានរង្វាន់ Qatar Cup ឆ្នាំ២០២៣ ជុំទី១ កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅនេះ។ ខ្សែប្រយុទ្ធ សៀង ចន្ធា ប្តូរចូលនៅតង់ទី២ នាទី៥៥’ ​បង្ហាញខ្លួនបាន ៣៥នាទី … Read More

ការជន្លៀសពលរដ្ឋរាប់ពាន់នាក់នៅកោះតៃវ៉ាន់ចេញពីមុខខ្យល់ព្យុះទីហ្វុងហៃគួយ ស្របការបង្កការរអិលបាក់ដី

កោះតៃវ៉ាន់៖ ការបង្កឱ្យមានការរអិលបាក់ដី ពីខ្យល់ព្យុះទីហ្វុងមួយឈ្មោះ ហៃគួយ(Haikui) បានបន្ទាប់ពីបោកបក់ប៉ះចំកោះតៃវ៉ាន់ដោយបាននំាយកទឹកភ្លៀងធ្លាក់ជោគជំា និងមានខ្យល់បោកបក់ខ្លំាង បង្កឱ្យដាច់ចរន្តអគ្គិសនីនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់សិបពាន់ខ្នង ដែលគេចាត់ទុកថា ជាខ្យល់ព្យុះនំាគ្រោះមហន្តរាយទ្រង់ទ្រាយធំលើកដំបូងមកលើកោះតៃវ៉ាន់នៅក្នុងរយៈពេល៤ឆ្នំាមកនេះ។ មានពលរដ្ឋច្រើនជាង៧ពាន់់នាក់ត្រូវគេជន្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន ដើម្បីទៅរកទីកន្លែងមានសមត្ថភាព ខណៈដែលជើងហោះហើរជាច្រើនជើង បានលុបចោលដើម្បីបញ្ជៀសពីភយន្តរាយណាមួយដែលអាចកើតមានឡើងជាយថាហេតុចេញពីខ្យល់ព្យុះ ដោយយោងតាមបណ្តាញផ្សព្វផ្សាយ និងទីភ្នាក់ងារសារព័ត៌មានបារំាងបានលើកឡើង។ មន្ត្រីអាជ្ញាធរដែនកោះតៃវ៉ាន់បានលើកឡើងបន្ថែមទៀតថា រហូតមកទល់នឹងព្រឹកថ្ងៃចន្ទ មានមនុស្សរងរបួសច្រើនជាង៤០នាក់ដែលរស់នៅតាមតំបន់ជួរភ្នំ ហូលៀន(Hualien) ដោយសារតែដើមឈើរលំសង្កត់ទៅលើពួកគេ ពាក់ព័ន្ធនឹងមហន្តរាយធម្មជាតិនេះ។ នៅព្រឹកនេះខ្យល់ព្យុះនៅតែបន្តមានមុខសំដៅទៅកាន់តំបន់ឈូងសមុទ្រភាគខាងកើតរបស់កោះ មុននឹងវាថមថយកម្លំាងបោកបក់ យោងលើការិយាល័យអាកាសធាតុថ្នាក់កណ្តាលរបស់កោះតៃវ៉ាន់វិញ បានអះអាងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារំាង។ ជាបឋមរហូតមកទល់នឹងព្រឹកថ្ងៃចន្ទនេះដែរ មានផ្ទះប្រជាពលរដ្ឋជាង១សែនខ្នងផ្ទះ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ខណៈកម្លំាងខ្យល់បោកបក់មានរហូតដល់ទៅ១២៦គីឡូម៉ែត្រឯណោះក្នុងមួយម៉ោង៕  ប្រភព៖ … Read More

សមត្ថកិច្ច​ស្ទាក់ចាប់ ក្រុមស្ទាវបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំឡេងខុសលក្ខណបច្ចេកទេសចំនួន១២នាក់

កំពង់ចាម៖ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុមក្មេងស្ទាវដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំឡេងខុសលក្ខណបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម នៅចំណុចការ៉ាស់សាំងមួយកន្លែង ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវកម្លាំងអធិការនគរបាលស្រុកជើងព្រៃ ធ្វើការស្ទាក់ឃាត់បានចំនួន១២នាក់ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមក្មេងស្ទាវទាំងនោះ ត្រូវបានសមត្ថកិច្ចបានឲ្យដឹង មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ វ៉ា លីចេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ … Read More

បាញ់មីស៊ីលឆ្លងទ្វីប ជាច្រើនគ្រាប់ ចូលសមុទ្រលឿង ក្រោយសមយុទ្ធ រវាងអាមេរិក និងកូរ៉េខាងត្បូង

សេអ៊ូល៖ កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿង យោងយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីបញ្ចប់សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ការបាញ់មីស៊ីលបានចាប់ផ្តើមនៅម៉ោងប្រហែល ៤ ទៀបភ្លឺ ដោយបន្ថែមថា “ខណៈពេលដែលពង្រឹងការត្រួតពិនិត្យ និងការប្រុងប្រយ័ត្ន យោធារបស់យើងកំពុងរក្សាជំហរត្រៀមខ្លួនពេញលេញក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក” បើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹង។ កូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងចំនួនពីរគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃសមយុទ្ធវាយប្រហារនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ទៅកាន់ឧបទ្វីបកូរ៉េ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង។ យន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ សម្រាប់សមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom … Read More

កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដឹកនាំប្រតិភូចូលរួម

ភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី … Read More

ការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារតាមផ្លូវតុលាការ ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ចុះផ្លូវ

អ៊ីស្រាអែល៖ ការចេញតវ៉ាតាមដងផ្លូវនានាក្នុងទីក្រុង តេល អាវីវ ( Tel Aviv) ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ កាលពីថ្ងៃសៅរ៍ ថ្ងៃទី២ ខែកញ្ញា កន្លងទៅ ការតវ៉ាប្រឆាំងនឹងផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់នាយករដ្ឋមន្ត្រី លោក បេន ចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) សម្រាប់សប្តាហ៍ទី ៣៥ ជាប់ៗគ្នា។ តាមរូបភាពពីយានដ្រូនរបស់សារព័ត៌មាន Reuters បានបង្ហាញពីសមុទ្រនៃទង់ជាតិអ៊ីស្រាអែលជុំវិញមនុស្សដែលកាន់បដាធំៗ។ តុលាការកំពូលរបស់អ៊ីស្រាអែល កាលពីខែសីហាបានចាប់ផ្តើមបើកសវនាការលើកដំបូងនៅក្នុងបណ្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធតុលាការបង្កើតឡើងដោយលោក Netanyahu និងក្រុមចម្រុះស្តាំនិយមរបស់លោក … Read More

តៃវ៉ាន់ជម្លៀសមនុស្សរាប់ពាន់នាក់ និងលុបចោលជើងហោះហើរ ក៏ព្រោះព្យុះទីហ្វុងហៃកួយ(Haikui)

តៃវ៉ាន់៖​ ខណៈកោះតៃវ៉ាន់បានត្រៀមទប់ទល់ការមកដល់នៃព្យុះទីហ្វុងហៃកួយ (Haikui) ជើងហោះហើរក្នុងស្រុកត្រូវបានលុបចោល ហើយមនុស្សជិត៣.០០០ នាក់ត្រូវបានជម្លៀសចេញ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងមកកាន់ភាគខាងត្បូង និងខាងកើតរបស់កោះនេះ។ គេបានព្យាករណ៍ថាព្យុះហៃកួយ (Haikui) នឹងវាយប្រហារនៅតំបន់ភ្នំ និងមានប្រជាជនតិចតួចរស់នៅឆ្ងាយពីភាគអាគ្នេយ៍នៃកោះតៃវ៉ាន់នៅរសៀលថ្ងៃអាទិត្យ។ ស្រុកនិងក្រុងនៅភាគខាងកើត និងខាងត្បូងបានលុបចោលថ្នាក់រៀន ហើយបានប្រកាសថ្ងៃឈប់សម្រាកសម្រាប់កម្មករ។ លោកស្រី សៃអ៊ីងវិន (Tsai Ing-wen) បានប្រាប់កិច្ចប្រជុំមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថា នេះនឹងក្លាយជាព្យុះទីហ្វុងដំបូងគេដែលបានបោកបក់មកលើកោះនេះ ហើយឆ្លងកាត់ជួរភ្នំកណ្តាលរបស់កោះមួយនេះក្នុងរយៈពេល៤ ឆ្នាំ។ ប្រជាជនគួរតែជៀសវាងការចេញទៅក្រៅ ហើយកុំឡើងភ្នំ ទៅឆ្នេរសមុទ្រ នេសាទ ឬចូលរួមក្នុងកីឡាក្នុងទឹកជាដើម … Read More

ការអំពាវនាវពីក្រុមអ្នកគាំទ្ររដ្ឋប្រហារនីហ្សេ ឲ្យឯកអគ្គរដ្ឋទូតបារាំង និងកងទ័ពចាកចេញពីប្រទេសនេះ

​នីហ្សេ៖ ការប្រមូលផ្តុំគ្នាមនុស្សរាប់ពាន់នាក់ នៅរដ្ឋធានីញ៉ាម៉េ(Niamey)របស់ប្រទេសនីហ្សេ ដោយទាមទារឲ្យប្រទេសបារាំងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វ្រិកខាងលិចមួយនេះ ខណៈមេដឹកនាំយោធាថ្មីរបស់ខ្លួនបានចោទប្រកាន់អតីតអាណានិគមអំណាចនេះថាបាន “ជ្រៀតជ្រែក”ការងារផ្ទៃក្នុងរបស់ប្រទេស ។ នៅជិតមូលដ្ឋានយោធាមួយកន្លែងស្នាក់នៅរបស់ទាហានបារាំង ឃើញមានក្រុមបាតុករបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍បន្ទាប់ពីការអំពាវនាវរបស់អង្គការសង្គមស៊ីវិលមួយចំនួនជាអរិភាពចំពោះវត្តមានយោធាបារាំង។ ពួកគេបានលើកផ្ទាំងបដាប្រកាសថា កងទ័ពបារាំងចាកចេញពីប្រទេសរបស់យើងទៅ។ ចំនែកឯរដ្ឋាភិបាលយោធារបស់នីហ្សេ ដែលបានដណ្ដើមអំណាចកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងមកនេះ បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថាបានប្រើវោហាសាស្ត្របំបែកបំបាក់នៅក្នុងការអត្ថាធិប្បាយរបស់លោកអំពីរដ្ឋប្រហារ និងស្វែងរកការដាក់ទំនាក់ទំនងរវាងអាណានិគមនិយមជាមួយអតីតអាណានិគមរបស់ខ្លួន។ លោកប្រធានាធិបតី Macron បានគាំទ្រ លោកមហាម៉េដ បាហ្សូម( Mohamed Bazoum) ដែលត្រូវបានទម្លាក់ពីតំណែង … Read More