ការជន្លៀសពលរដ្ឋរាប់ពាន់នាក់នៅកោះតៃវ៉ាន់ចេញពីមុខខ្យល់ព្យុះទីហ្វុងហៃគួយ ស្របការបង្កការរអិលបាក់ដី
កោះតៃវ៉ាន់៖ ការបង្កឱ្យមានការរអិលបាក់ដី ពីខ្យល់ព្យុះទីហ្វុងមួយឈ្មោះ ហៃគួយ(Haikui) បានបន្ទាប់ពីបោកបក់ប៉ះចំកោះតៃវ៉ាន់ដោយបាននំាយកទឹកភ្លៀងធ្លាក់ជោគជំា និងមានខ្យល់បោកបក់ខ្លំាង បង្កឱ្យដាច់ចរន្តអគ្គិសនីនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់សិបពាន់ខ្នង ដែលគេចាត់ទុកថា ជាខ្យល់ព្យុះនំាគ្រោះមហន្តរាយទ្រង់ទ្រាយធំលើកដំបូងមកលើកោះតៃវ៉ាន់នៅក្នុងរយៈពេល៤ឆ្នំាមកនេះ។
មានពលរដ្ឋច្រើនជាង៧ពាន់់នាក់ត្រូវគេជន្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន ដើម្បីទៅរកទីកន្លែងមានសមត្ថភាព ខណៈដែលជើងហោះហើរជាច្រើនជើង បានលុបចោលដើម្បីបញ្ជៀសពីភយន្តរាយណាមួយដែលអាចកើតមានឡើងជាយថាហេតុចេញពីខ្យល់ព្យុះ ដោយយោងតាមបណ្តាញផ្សព្វផ្សាយ និងទីភ្នាក់ងារសារព័ត៌មានបារំាងបានលើកឡើង។
មន្ត្រីអាជ្ញាធរដែនកោះតៃវ៉ាន់បានលើកឡើងបន្ថែមទៀតថា រហូតមកទល់នឹងព្រឹកថ្ងៃចន្ទ មានមនុស្សរងរបួសច្រើនជាង៤០នាក់ដែលរស់នៅតាមតំបន់ជួរភ្នំ ហូលៀន(Hualien) ដោយសារតែដើមឈើរលំសង្កត់ទៅលើពួកគេ ពាក់ព័ន្ធនឹងមហន្តរាយធម្មជាតិនេះ។
នៅព្រឹកនេះខ្យល់ព្យុះនៅតែបន្តមានមុខសំដៅទៅកាន់តំបន់ឈូងសមុទ្រភាគខាងកើតរបស់កោះ មុននឹងវាថមថយកម្លំាងបោកបក់ យោងលើការិយាល័យអាកាសធាតុថ្នាក់កណ្តាលរបស់កោះតៃវ៉ាន់វិញ បានអះអាងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារំាង។
ជាបឋមរហូតមកទល់នឹងព្រឹកថ្ងៃចន្ទនេះដែរ មានផ្ទះប្រជាពលរដ្ឋជាង១សែនខ្នងផ្ទះ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ខណៈកម្លំាងខ្យល់បោកបក់មានរហូតដល់ទៅ១២៦គីឡូម៉ែត្រឯណោះក្នុងមួយម៉ោង៕ ប្រភព៖ AFP