រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឲ្យពិនិត្យបង្កើត«ក្លឹបព័ត៌មាន»មេគង្គ-ឡានឆាង ជាប្រយោជន៍ទប់ស្កាត់ព័ត៌មានក្លែងក្លាយ
ព្រះសីហនុ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើសុំឲ្យប្រទេសជាសមាជិកនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង ពិនិត្យពីលទ្ធភាពបង្កើតជា «ក្លឹបអ្នកសារព័ត៌មាន» ដើម្បីជំរុញការផ្សាយឲ្យកាន់តែទូលំទូលាយ ជាពិសេសទប់ស្កាត់ ការចេញផ្សាយព័ត៌មានក្លែងក្លាយ ដែលនាំឲ្យខូចដល់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការថ្លែងយ៉ាងដូច្នេះរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ក្នុងកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រោមប្រធានបទ«ទន្លេរួម និង អនាគតរួម» កាលពីពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីប្រទេសចំនួន៦ដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ នាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះថា វាបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរបទពិសោធ … Read More