BTC អាចជាកាក់បោកប្រាស់ឬ? តោះ! យើងមកស្គាល់ក្រុមហ៊ុនចំនួន 10 ដែលមានកាក់ BTC ច្រើនជាងគេក្នុងឆ្នាំ 2023

ថ្ងៃនេះយើងគ្រាន់តែចង់នាំចំណាប់អារម្មណ៍លោកអ្នកមក មកស្គាល់ក្រុមហ៊ុនសាធារណ:ទាំង 10 ដែលមានកាក់ BTC ច្រើនជាងគេក្នុងឆ្មាំ 2023៖ 1–MicroStrategy INC (NASDAQ៖ MSTR) ក្រុមហ៊ុន MicroStrategy មានកាក់BTC ចំនួន 158,245 BTC ឬ 4.34ពាន់លានដុល្លារ។តម្លៃដែលក្រុមហ៊ុននេះទិញជាមធ្យមគឺ 29,582 ដុល្លារក្នុងមួយ BTC។ក្រុមហ៊ុននេះដឹកនាំដោយលោក Michael Saylor ដែលជាបុគ្គលចូលចិត្ត BTC ខ្លាំង។ 2-Marathon Digital Holdings … Read More

ប្រធានសភា លោក Kevin McCarthy នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ ត្រូវបានបណ្តេញចេញពីតំណែង

អាមេរិក៖ លោក Kevin McCarthy ប្រធានសភាសហរដ្ឋអាមេរិក ត្រូវបានដកចេញពីតំណែង នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ កាលពីថ្ងៃអង្គារ ទី៤ ខែតុលានេះ បន្ទាប់ពីការបះបោរស្តាំនិយម ចំពោះការពឹងផ្អែករបស់លោកលើគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តការផ្តល់មូលនិធិដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។ ការបោះឆ្នោតចុងក្រោយគឺ សំឡេងគាំទ្រ២១៦ ទល់នឹង២១០ ដោយមានគណបក្សសាធារណរដ្ឋចំនួន៨រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ ដើម្បីបោះឆ្នោតដើម្បីដកលោក McCarthy ចេញពីតំណែង។ នេះគឺជាលើកទីមួយហើយដែលប្រធានសភាត្រូវបានដកចេញនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត៕  

​ថវិកា​ ៥ ​លានដុល្លារ អូស្ដ្រាលី​ផ្ដល់​ដើម្បី​ជួយ​សហគមន៍​នៅ​កម្ពុជា​

ភ្នំពេញៈ  តាមរយៈ​ស្ថានទូត រដ្ឋាភិបាល​អូស្ត្រាលី ​បាន​ផ្តល់ជំនួយ​ជា​ថវិកា​ចំនួន ៧,៩​ លាន​ដុល្លារ​អូស្ត្រាលី​ (៥ លាន​ដុល្លារ​អាមេរិក​)​ ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​អូស្ត្រាលី​ចំនួន​ ២៦ ​ដែល​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ក្នុងស្រុក​នានា ​ដើម្បី​អនុវត្ត​គម្រោង​ជួយ​ដល់​សហគមន៍​ចំនួន​ ៤៩ តាម​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ឯកអគ្គរដ្ឋទូត​រង​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​លោក Andreas Zurbrugg បានប្រកាស​ពី​ការផ្តល់​ជំនួយ​នេះ​ កាលពី​ថ្ងៃទី ​៣ ខែតុលា ក្នុង​វេទិកា​ស្តីពី​ «​កិច្ច​ពិគ្រោះ​យោ​ប​ល់រ​បស់​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​អូស្ត្រាលី​-​កម្ពុជា សម្រាប់​ឆ្នាំ ​២០២៣»​ ដល់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាង ​៧០ ​ស្ថាប័ន​។​ … Read More

​ឱកាស​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ គ្រោង​នឹង​មក​សិក្សា​​

ភ្នំពេញ: ការ​មក​ធ្វើការ​សិក្សា​ របស់ក្រុមហ៊ុន​អាមេរិក​ជាច្រើន ​ស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នានា​នៅ​កម្ពុ​ជានា​ប៉ុន្មាន​ខែ​ខាងមុខ គឺ​ស្រប​ពេលដែល​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ​កាន់​តែមាន​ភាពល្អប្រសើ​រ ចាប់តាំងពី​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ចុងឆ្នាំ​ ២០២២​។ ​​សម្តេចធិបតីនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានថ្លែង​នៅក្នុង​កម្មវិធី​ជួប​ជាមួយ​ក្រុមកម្មករ​-​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​វាយ​ន​ភណ្ឌ​នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ៣ ខែតុលា បាន​លើកឡើងថា ក្រោយពី​សម្តេចធិបតី បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន ៥៨ របស់​អាមេរិក ​ក្នុងនោះ​មាន​ក្រុម​ហ៊ុន​យក្សមក​ពី​អាមេរិក​មួយចំនួន​ដូចជា ក្រុមហ៊ុន Boeing ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ, Pfizer ក្រុមហ៊ុន​ផលិត​ថ្នាំ​, … Read More

ដោយសារទឹកជំនន់ ច្រកអន្តរជាតិដូង បិទទ្វារផ្អាកការឆ្លងកាត់ជាបណ្ដោះអាសន្ន

បាត់ដំបង៖ ក្នុងខេត្តបាត់ដំបងជាមួយនឹងស្រុកពោងណាំរ៉នក្នុងខេត្តច័ន្ទបុរី ច្រកអន្តរជាតិដូងគឺជាច្រកមួយដែលផ្សារភ្ជាប់រវាងស្រុកកំរៀង ហើយក៏ជាច្រកដ៏សំខាន់មួយក្នុងការផ្លាស់ប្ដូរទំនិញគ្រប់ប្រភេទរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃផងដែរ។ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ជាប់ៗគ្នាទាំងនៅទឹកដីកម្ពុជាក៏ដូចជានៅក្នុងខេត្តច័ន្ទបុរីប្រទេសថៃ បានធ្វើឲ្យទឹកជំនន់ជន់ឡើងយ៉ាងលឿនបំផុត នៅក្នុងអូរព្រំដែនព្រមទាំងបានបែកសាចទៅតាមអូរនានាមួយចំនួនបង្កឲ្យលិចលំនៅឋានតាមភូមិមួយចំនួនដែលស្ថិតនៅជាប់ និងមាត់អូរ នេះបើយោងតាមសេចក្តីរាយការណ៍បានបញ្ជាក់។ កាលពីវេលាម៉ោង ៣ ទៀបភ្លឺព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នេះ ទឹកអូរព្រំដែនបានជន់ឡើងយ៉ាងខ្លាំង ធ្វើឲ្យលិចទៅលើផ្លូវនៃច្រកទ្វារអន្តរជាតិដូងដែលតម្រូវឲ្យភាគីកម្ពុជានិងភាគីថៃរួមគ្នាបិទរបងទ្វារ ដោយមិនអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ ទៅលើយានយន្តគ្រប់ប្រភេទដោយសារតែកម្ពស់ទឹកនៅលើផ្លូវនៃច្រកចូលទៅប្រទេសថៃមានកម្ពស់ខ្ពស់ ដែលអាចបង្កឲ្យយានយន្តគ្រប់ប្រភេទជួប  និងគ្រោះថ្នាក់បាន។  ដោយឡែកសម្រាប់ប្រជាពលរដ្ឋថ្មើរជើងអាចចេញចូលបានតាមរយៈស្ពានដែលនៅផុតពីទឹក នេះបើតាមប្រភពដដែលបានបន្ត។ នៅពេលទៀបភ្លឺនេះដែរ ខណៈដែលទឹកជំនន់កំពុងឡើងយ៉ាងគំហុកគេសង្កេតឃើញថា ទាំងលំនៅឋានពលរដ្ឋក៏ដូចជាការិយាល័យសម្រាប់ធ្វើការរបស់មន្ត្រីនានា ដែលស្ថិតនៅក្នុងទីតាំងច្រកអន្តរជាតិក៏ត្រូវបានទឹកលិចគ្មានសេសសល់ឡើយ … Read More

ដោយសារជំនន់ទឹកភ្លៀងជន់លិច ​មន្ទីរពេទ្យស្រុកស្វាយចេក ជម្លៀស​អ្នក​ជំងឺ​ចេញ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រលប់ថ្ងៃទី៣ ខែតុលា កន្លងទៅនេះ បានដឹកនាំកងកម្លាំង រួមមានកងពលតូចថ្មើរជើងលេខ៥១ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកអភិបាលរងស្រុក​ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និង​ជម្លៀសអ្នកជម្ងឺរកកន្លែងមានសុវត្ថិភាព។ ការចុះពិនិត្យ និងដោះស្រាយភ្លាមៗនោះ ឯកឧត្តមក៍បានសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរដងស្ទឹង និងកន្លែងមានហានិភ័យមេត្តាប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានករណីចាំបាច់សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ។ សូមបញ្ជាក់ថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាប់គ្នាទាំងថ្ងៃនឹងយប់បានធ្វើឲ្យតំបន់ខ្លះ ត្រូវជនលិចផ្លូវដោយសារទឹកហូរមិនទាន់តាមប្រព័ន្ធលូ ដែលស្ទះដូចជានៅក្រុងប៉ោប៉ែត និងនៅតាមដងស្ទឹង ។ … Read More

ខ្យល់កាន់តែកំហាប់អាក្រក់ ស្របនឹងមន្រ្តីជំនាញ ម៉ាឡេស៊ីត្រៀមបង្អុលភ្លៀងតាមបច្ចេកទេសទំនើប

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី កំពុងព្យាយាមប្រើប្រាស់បច្ចេកទេសបណ្តុះពពកឱ្យបង្អុលទឹកភ្លៀង ដើម្បីកាត់បន្ថយខ្យល់ពុលនៅលើផ្ទៃអាកាស នេះបើតាមនាយកដ្ឋានបរិស្ថានរបស់ប្រទេសម៉ាឡេស៊ីរាយការណ៍ឱ្យដឹង។ សេចក្តីរាយការណ៍នេះធ្វើឡើងកាលពីយប់ថ្ងៃច័ន្ទ ទី២ ខែតុលា បន្ទាប់ពីគុណភាពខ្យល់នៅក្នុងប្រទេសម៉ាឡេស៊ីមានសភាពមិនល្អប្រសើរ និងកំពុងឈានដល់ការប្រកាសអាសន្ន។ លោក Wan Abdul Latiff Wan Jaffar អគ្គនាយកនៃនាយកដ្ឋានបរិស្ថាន បញ្ជាក់បន្ថែមទៀតថា គុណភាពខ្យល់នៅក្នុងប្រទេសម៉ាឡេស៊ីវិវត្តទៅរកភាពយ៉ាប់យ៉ឺន ក្រោយពីព្រៃរបស់ឥណ្ឌូនេស៊ីត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងបង្កជាផ្សែងពុលពាសពេញផ្ទៃអាកាស។ ក៏ប៉ុន្តែ មន្រ្តីឥណ្ឌូនេស៊ីអះអាង និងបដិសេធថា ការឆេះព្រៃនេះមិនបានបង្កជាផ្សែងពុលដូចម៉ាឡេស៊ីបានថានោះឡើយ ពិសេសគេមិនបានប្រទះឃើញមានផ្សែងហុយឆ្លងចូលច្រកព្រំដែនរវាងឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីនោះទេ។ លោក Wan Abdul … Read More

ថ្វីត្បិតជារថយន្តអគ្គិសនី​របស់ចិន តែ BYD ជាង​ពីរ​លាន​គ្រឿង​​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​នេះ

ក្រុម​ហ៊ុន​ចិន​ BYD បាន​លក់​រថយន្ត​អគ្គិសនី​ចំនួន 2,079,638 គ្រឿង​ ក្នុង​នោះ រថយន្ត EV និង​ PHEV សុទ្ធ​តែ​លើស​ពី​មួយ​លាន​គ្រឿង​ គិតត្រឹម 9 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ។ BYD បាន​បង្កើត​​កំណត់​ត្រា​កាល​ពី​ខែ​កញ្ញា លើបរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​​ នាំ​ឱ្យ​តួលេខ​រថយន្ត​សរុប​ដែល​ត្រូវ​បាន​លក់​ចេញ​គិត​មក​ដល់​បច្ចុប្បន្ន​កើន​ឡើង​ដល់​ជាង​ពីរ​លាន​គ្រឿង​ ជិត​សម្រេច​គោល​ដៅ​បី​លាន​គ្រឿង​ដែល​ក្រុម​ហ៊ុន​នេះ​បាន​កំណត់​។ ក្នុង​ខែ​កញ្ញា​ 2023​ BYD ក៏​រក​បាន​ចំណូល​ច្រើន​មិន​ធ្លាប់​មាន​នៅ​ក្នុង​ទីផ្សារ​បរទេស​ បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រអន្តរភាវូបនីយកម្ម​​ផលិត​ផល​របស់​ខ្លួន​។ យោង​តាម​នាយកដ្ឋាន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុងកុង​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ 287,454​ គ្រឿង​ក្នុង​ខែ​កញ្ញា​ … Read More

ចម្ការមីនស្ថិតនៅតំបន់ភាគខាងកើត Kharkiv ប្រទេសអ៊ុយក្រែន យានដ្រូនរាវមីន កំពុងស្វែងរកមីន

អ៊ុយក្រែន៖ ការដោះមីនលើចម្ការមីននៅតំបន់ភាគខាងកើត Kharkiv ប្រទេសអ៊ុយក្រែន ដោយមូលនិធិដោះមីនមនុស្សធម៌ ដែលមានចម្ងាយប៉ុន្មានគ.ម ប៉ុណ្ណោះពីព្រំដែនរុស្ស៊ី ស្របពេលដែលក្រុមប្រជាកសិករនៅទូទាំងប្រទេស ចាប់ផ្តើច្រូតស្រូវសាលីរដូវរងាររបស់ពួកគេ ។ មូលនិធិសប្បុរសធម៌ “ដោះមីនអ៊ុយក្រែន” បានប្រើប្រាស់យានដ្រូនកសិកម្មបំពាក់ឧបករណ៍រាវមីន ដើម្បីស្វែងរកមីននៅលើចម្ការមីន ដែលគ្រប់គ្រងដោយក្រុមហ៊ុន Agroinvest ស្ថិតនៅជិតទីក្រុង Derhachi ។ លោក Ievhen Poliachenko គឺជាភូគព្ភវិទូនៅបណ្ឌិតសភាវិទ្យាសាស្រ្តអ៊ុយក្រែន និងជាអ្នកស្ម័គ្រចិត្តដោះមីន និយាយថា ឧបករណ៍រាវមីនរបស់ពួកគេ អាចរកឃើញវត្ថុមានជាតិដែកនៅកន្លះម៉ែត្រក្រោមដី ហើយយានដ្រូននេះ អាចរកឃើញមីនលឿនជាងក្រុមដោះមីនដែលប្រើប្រាស់ឧបករណ៍រាវមីនធម្មតា ។ … Read More