ចម្ការមីនស្ថិតនៅតំបន់ភាគខាងកើត Kharkiv ប្រទេសអ៊ុយក្រែន យានដ្រូនរាវមីន កំពុងស្វែងរកមីន
អ៊ុយក្រែន៖ ការដោះមីនលើចម្ការមីននៅតំបន់ភាគខាងកើត Kharkiv ប្រទេសអ៊ុយក្រែន ដោយមូលនិធិដោះមីនមនុស្សធម៌ ដែលមានចម្ងាយប៉ុន្មានគ.ម ប៉ុណ្ណោះពីព្រំដែនរុស្ស៊ី ស្របពេលដែលក្រុមប្រជាកសិករនៅទូទាំងប្រទេស ចាប់ផ្តើច្រូតស្រូវសាលីរដូវរងាររបស់ពួកគេ ។
មូលនិធិសប្បុរសធម៌ “ដោះមីនអ៊ុយក្រែន” បានប្រើប្រាស់យានដ្រូនកសិកម្មបំពាក់ឧបករណ៍រាវមីន ដើម្បីស្វែងរកមីននៅលើចម្ការមីន ដែលគ្រប់គ្រងដោយក្រុមហ៊ុន Agroinvest ស្ថិតនៅជិតទីក្រុង Derhachi ។
លោក Ievhen Poliachenko គឺជាភូគព្ភវិទូនៅបណ្ឌិតសភាវិទ្យាសាស្រ្តអ៊ុយក្រែន និងជាអ្នកស្ម័គ្រចិត្តដោះមីន និយាយថា ឧបករណ៍រាវមីនរបស់ពួកគេ អាចរកឃើញវត្ថុមានជាតិដែកនៅកន្លះម៉ែត្រក្រោមដី ហើយយានដ្រូននេះ អាចរកឃើញមីនលឿនជាងក្រុមដោះមីនដែលប្រើប្រាស់ឧបករណ៍រាវមីនធម្មតា ។
លោកបន្តថា វាគឺជាលើកដំបូងហើយដែលមូលនិធិរបស់លោក មានឧបករណីរាវមីនអាចដោះមីនបានភ្លាមៗ ក្រោយវារកឃើញ ដោយប្រើពេលខ្លី ។
ដោយឡែក លោក Jan Artiukhov គឺជាប្រធានក្រុមដោះមីនអ៊ុយក្រែន ពន្យល់ថា គោលដៅរបស់មូលនិធិ គឺដោះមីនឲ្យបានឆាប់រហ័ស ដោយប្រើយានដ្រូន និងក្រុមដោះមីន ។ ពួកគេបានធ្វើតេស្តវា ពេលដោះមីនលើចម្ការមីននៅតំបន់ភាគខាងត្បូង Mykolaiv កាលពីដើមឆ្នាំនេះ ៕