សម្ដេចតេជោផ្ដល់យោបល់ដល់សម្ដេចធិបតី ករណីអ៊ីស្រាអែលជូនដំណឹងគឺត្រូវដឹកពលរដ្ឋមកកម្ពុជាវិញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់យោបល់ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងករណីប្រទេសអ៊ីស្រាអែលជូនដំណឹងឱ្យជម្លៀសពលរដ្ឋកម្ពុជាមកប្រទេសវិញ ចាំបាច់ត្រូវតែយកប្រជាពលរដ្ឋមកវិញ ដោយមិនខ្លាចនឹងចំណាយថវិកាក្នុងការទៅដឹកប្រជាពលរដ្ឋចេញពីប្រទេសអ៊ីស្រាអែលនោះទេ។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០២៣នេះថា ប្រទេសមួយចំនួនត្រៀមដឹកនិស្សិត និងពលកររបស់គេចេញពីប្រទេសអ៊ីស្រាអែល។ ប៉ុន្ដែសម្ដេចបានជជែកជាមួយសម្ដេចនាយករដ្ឋមន្រ្ដី និងក្រសួងពាក់ព័ន្ធ ចំពោះសុខសុវត្ថិភាពរបស់និស្សិត … Read More

ដំណឹងល្អ! ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប កុងបី តាក់ស៊ី និងអ្នកធ្វើការតាមផ្ទះ ជាដើម….

ដំណឹងល្អ! ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប កុងបី តាក់ស៊ី និងអ្នកធ្វើការតាមផ្ទះ ជាដើម ដែលមានបំណងចង់ធ្វើប័ណ្ណថែទាំសុខភាព ប.ស.ស ត្រូវធ្វើតាមលក្ខខណ្ឌដូចជា៖ ១. មានមុខរបរ មានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ធ្វើការម្នាក់ឯងមិនមានប្រើប្រាស់បុគ្គលិក ២. មានអាយុមិនលើសពី ៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទចុះបញ្ជី ៣. មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ការបង់ភាគទាន៖ – ភាគទានប្រចាំខែ ១៥ ៦០០រៀល – សាមីខ្លួនអាចប្រកាសបង់ជាប្រចាំខែ ឬប្រចាំឆ្នាំក៏បានតាមការស្នើសុំពេលចុះបញ្ជីដំបូង។ … Read More

និស្សិត និងពលរដ្ឋខ្មែរនៅអ៊ីស្រាអែល មានសុវត្ថិភាព

និស្សិត និងពលរដ្ឋខ្មែរនៅអ៊ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត។ រហូតមកទល់ពេលនេះ និស្សិត និងពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្តិភាពទាំងអស់គ្នាក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃចន្ទនេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតាមដានជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ ឬពេលថ្ងៃឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា សម្តេចធិបតីបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបានណែនាំឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។ … Read More

ល្បិចទល់ល្បិច! បុរសម្នាក់បបួលអ្នកស្គាល់គ្នាទៅលេងផ្ទះរួចខ្ចីម៉ូតូទៅទិញស្រាបៀរនឹងសាច់ក្លែម ជិះយកទៅបាត់ ចុងក្រោយជាប់ខ្នោះព្រោះចាញ់អន្ទាក់ស្នេហ៍

កណ្តាល៖  កុកភ្លេចជុង! បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីខ្ចីម៉ូតូ អ្នកស្គាល់គ្នាជិះរួចយកទៅបញ្ចាំបានលុយ៤០០ដុល្លារ។  ចុងក្រោយជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសារចាញ់ល្បិចប្រើស្រីស្អាត ដាក់អន្ទងស្នេហ៍។ នៅផ្ទះជនសង្ស័យភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាកន្លែងកើតហេតុការណ៍ខ្ចីម៉ូតូស៊ីដាច់នេះ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃឹម សុមាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ចំណែកឯជនសង្ស័យមានឈ្មោះ … Read More

កំណើនចំហេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី បង្កគុណភាពខ្យល់នៅសិង្ហបុរី ស្ថិតក្នុងកម្រិតគ្រោះថ្នាក់

សិង្ហបុរី៖ គុណភាពខ្យល់របស់ប្រទេសសិង្ហបុរី បានធ្លាក់ចូលទៅក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព បើតាមសន្ទស្សន៍ផ្លូវការបានបង្ហាញ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ខណៈដែលការកើនឡើងនៃចំហេះព្រៃពីប្រទេសជិតខាងឥណ្ឌូនេស៊ី បាននាំមកនូវផ្សែងដ៏ខ្មួលខ្មាញ់ដល់ប្រទេសមួយនេះ។ សន្ទស្សន៍ស្តង់ដារបំពុលខ្យល់រយៈពេល ២៤ម៉ោងនៅភាគខាងកើត និងកណ្តាលនៃប្រទេសសិង្ហបុរី គឺលើសពីកម្រិត១០០ ហើយនោះជាកម្រិតដ៏គ្រោះថ្នាក់មួយ ដែលមនុស្សម្នាត្រូវបានណែនាំឱ្យកាត់បន្ថយសកម្មភាពខាងក្រៅយូរ និងណែនាំឲ្យស្នាក់នៅក្នុងលំនៅឋាន កាលពីម៉ោង២រសៀលថ្ងៃសៅរ៍ (ម៉ោងក្នុងស្រុក) ។ ផ្សែងឆ្លងដែនមកពីចំហេះព្រៃ គឺជាបញ្ហាជាច្រើនឆ្នាំ នៅអាស៊ីអាគ្នេយ៍ ដោយសារចន្លោះប្រហោងនៃបទប្បញ្ញត្តិ ធ្វើឱ្យក្រុមអាជ្ញាធរមានការលំបាកក្នុងការលុបបំបាត់ការអនុវត្តការកាប់ឆ្ការ និងដុតបំផ្លាញដីរបស់ប្រទេសឥណ្ឌូនេស៊ី។ ចំហេះសកម្មចំនួន២១២ទីតាំង ត្រូវបានរកឃើញនៅលើកោះស៊ូម៉ាត្រា ក្បែរនោះរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ កើនឡើងពីចំនួន៦៥ទីតាំង … Read More

វិបត្តិប្រធានសភាសាធារណរដ្ឋរបស់អាមេរិក កាន់តែបន្ថែមភាពបន្ទាន់កាន់តែខ្លាំង បន្ទាប់ពីសង្គ្រាមនៅអ៊ីស្រាអែល

អាមេរិក៖ នៅក្នុងសភាតំណាងរាស្រ្តអាមេរិក សមាជិកគណបក្សសាធារណរដ្ឋ ប្រឈមមុខនឹងសម្ពាធថ្មីក្នុងការជ្រើសរើសប្រធានសភា បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសសង្រ្គាម កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារដ៏កម្រមួយដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលបានជំរុញឱ្យមានការអំពាវនាវជាជំនួយយោធាបន្ថែមទៀត របស់សហរដ្ឋអាមេរិក។ អ្នកតំណាងលោក Jim Jordan រួមទាំង សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន ដែលជាបេក្ខជនលេចធ្លោសម្រាប់តំណែងប្រធានសភានេះ ក៏ចង់ឱ្យសមាជិកសភាយល់ព្រមលើវិធីឆ្ពោះទៅមុខ លើបញ្ហាដ៏អាក្រក់បំផុតដែលសភាកំពុងប្រឈមមុខ គឺការចំណាយសហព័ន្ធសម្រាប់ឆ្នាំបច្ចុប្បន្ន នៅពេលពួកគេជ្រើសរើសប្រធានសភាថ្មី។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ត្រូវបានគេព្យាករណ៍ថា នឹងចូលរួមស្ដាប់ការជជែកដេញដោលពីបណ្ដាបេក្ខជនប្រធានសភា ក្នុងការជជែកបិទទ្វារនៅថ្ងៃអង្គារ ទី១០ ខែតុលា ខាងមុខនេះ ហើយនឹងបោះឆ្នោតជ្រើសរើសអ្នកទទួលការតែងតាំងថ្មីរបស់ពួកគេនៅថ្ងៃពុធ ទី១១ ខែតុលា។ ការបោះឆ្នោតជាន់ខ្ពស់ក្នុងសភា … Read More

អាជ្ញាខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ឲ្យត្រៀមទប់ទល់គ្រោះទឹកជំនន់

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់  ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ជាបន្តអាននូវសេចក្តីណែនាំទាំងស្រុងនៅខាងក្រោម ៖

កុំបន្ថែមជម្លោះឲ្យអ៊ីស្រាអ៊ែល ! ជាការព្រមានអាមេរិក លើក្រុមHezbollah

បរទេស៖  ការប្រកាសព្រមានដល់ភាគីទី៣ ដាច់ខាតមិនត្រូវចូលរួមឬប៉ុនប៉ងក្នុងការធ្វើសកម្មភាពបន្ថែមពីលើជម្លោះរវាងក្រុមហាម៉ាស នៅប៉ាឡេស្ទីនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែលឡើយ នេះបើយោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក។ ក្រុមសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់ រងការផ្តោតសំខាន់នូវការប្រកាសខាងលើដែលធ្វើឡើងជាពិសេស ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់ហើយថាគោលបំណងសំខាន់របស់អាមេរិក នៅពេលនេះ គឺរារាំងមិនឲ្យកើតមានជម្លោះបន្ថែមទៀតណាមួយឡើយសម្រាប់អ៊ីស្រាអ៊ែល។ ប្រធានាធិបតី Biden បានហាមថាមិនគួរមានភាគីណាផ្សេងនៅកន្លែងណា ដែលគួរព្យាយាមទាញយកប្រយោជន៍ពីស្ថានភាពជម្លោះនេះ ឡើយហើយច្បាស់ណាស់អាមេរិកនឹងធានាដាច់ខាត មិនមានកើតមាននូវការប្រឈមមុខគ្នានិងសមរភូមិផ្សេងទៀតឲ្យអ៊ីស្រាអ៊ែលឡើយ រួមទាំងក្រុម Hezbollah នៅប្រទេស លីបង់នោះផង យោងសម្តី លោក … Read More

អ៊ីស្រាអែល និងប៉ាឡេស្ទីន មានជម្លោះរ៉ាំរ៉ៃយូរបំផុត ក្នុងពិភពលោក កើតតាំងពីពេលណា?

បរទេស៖ នៅក្នុងតំបន់ Levant ដែលស្ថិតនៅភាគខាងកើតសមុទ្រម៉េឌីទ័ររ៉ាណេ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាជម្លោះយោធា និងនយោបាយ ។ ចាប់ផ្តើមនៅពាក់កណ្តាលសតវត្សទី ២០ វាគឺជាជម្លោះបន្តដ៏យូរបំផុតមួយរបស់ពិភពលោក។ ការប៉ុនប៉ងជាច្រើនត្រូវបានធ្វើឡើងដើម្បីដោះស្រាយជម្លោះ ដែលជាផ្នែកនៃដំណើរការសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីដោះស្រាយជម្លោះអារ៉ាប់-អ៊ីស្រាអែលកាន់តែទូលំទូលាយ ។ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនមានឫសគល់នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ ជាមួយនឹងកំណើតនៃចលនាជាតិនិយមសំខាន់ៗ ក្នុងចំណោមពួកជ្វីហ្វ និងក្នុងចំណោមពួកអារ៉ាប់ ដែលទាំងពីរមានបំណងឆ្ពោះទៅរកការទទួលបានអធិបតេយ្យភាពសម្រាប់ប្រជាជនរបស់ពួកគេនៅមជ្ឈឹមបូព៌ា។ សេចក្តីថ្លែងការណ៍ Balfour គឺជាសេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលចេញដោយរដ្ឋាភិបាលអង់គ្លេសក្នុងឆ្នាំ ១៩១៧ កំឡុងសង្គ្រាមលោកលើកទី១ ដោយប្រកាសពីការគាំទ្រសម្រាប់ការបង្កើត … Read More