កុំបន្ថែមជម្លោះឲ្យអ៊ីស្រាអ៊ែល ! ជាការព្រមានអាមេរិក លើក្រុមHezbollah
បរទេស៖ ការប្រកាសព្រមានដល់ភាគីទី៣ ដាច់ខាតមិនត្រូវចូលរួមឬប៉ុនប៉ងក្នុងការធ្វើសកម្មភាពបន្ថែមពីលើជម្លោះរវាងក្រុមហាម៉ាស នៅប៉ាឡេស្ទីនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែលឡើយ នេះបើយោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក។
ក្រុមសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់ រងការផ្តោតសំខាន់នូវការប្រកាសខាងលើដែលធ្វើឡើងជាពិសេស ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់ហើយថាគោលបំណងសំខាន់របស់អាមេរិក នៅពេលនេះ គឺរារាំងមិនឲ្យកើតមានជម្លោះបន្ថែមទៀតណាមួយឡើយសម្រាប់អ៊ីស្រាអ៊ែល។
ប្រធានាធិបតី Biden បានហាមថាមិនគួរមានភាគីណាផ្សេងនៅកន្លែងណា ដែលគួរព្យាយាមទាញយកប្រយោជន៍ពីស្ថានភាពជម្លោះនេះ ឡើយហើយច្បាស់ណាស់អាមេរិកនឹងធានាដាច់ខាត មិនមានកើតមាននូវការប្រឈមមុខគ្នានិងសមរភូមិផ្សេងទៀតឲ្យអ៊ីស្រាអ៊ែលឡើយ រួមទាំងក្រុម Hezbollah នៅប្រទេស លីបង់នោះផង យោងសម្តី លោក Blinken បាននិយាយ។
គួរឲ្យដឹងដែរថារអាមេរិកបានទទួលស្គាល់ថាការបាញ់ផ្លោងលើទឹកដីអ៊ីស្រាអែល ដែលបានបានកើតឡើងបន្តិចក្រោយការវាយប្រហារ ដោយក្រុមហាម៉ាសនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអ៊ែលនោះ គឺជាសកម្មភាពរបស់ក្រុមHezbollahពិតមែន ប៉ុន្តែលោក Blinken បានកត់សម្គាល់ថា ការវាយប្រហារហាក់ដូចជាបានបញ្ឈប់បន្ទាប់ពីការឆ្លើយតបនិងសងសឹករបស់អ៊ីស្រាអែលវិញភ្លាមៗ៕