ទាហានអ៊ីស្រាអែល រៀបចំការវាយលុកតាមដីគោក ច្រកព្រំដែនតំបន់ហ្គាហ្សា គ្រោងនឹងបើកឡើងវិញ

បរទេស៖ ទៅកាន់តំបន់ហ្គាហ្សា ច្រកព្រំដែនឆ្លងកាត់ ដែលគ្រប់គ្រងដោយប្រទេសអេហ្ស៊ីប ត្រូវបានគេរំពឹងថានឹងបើកឡើងវិញ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីទទួលបានជំនួយចូល ទៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស ដែលស្ថិតនៅក្រោមការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងរបស់ក្រុមហាម៉ាស ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៣០០នាក់ កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅនេះ ។ អ៊ីស្រាអែលកំពុងធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមកលើតំបន់ហ្គាហ្សា ហើយបានដាក់ការបិទផ្លូវយ៉ាងតឹងរ៉ឹង និងកំពុងរៀបចំការវាយលុកតាមដីគោកផងដែរ ព្រោះមកពីមានការតក់ស្លុតពីការវាយលុកលើបណ្ដាទីក្រុង និងភូមិនានាពីក្រុមហាម៉ាស ។ ភាពជាប់គាំងនៅឧបទ្វីបស៊ីណៃ របស់ប្រទេសអេហ្ស៊ីបអស់រយៈពេលជាច្រើនថ្ងៃ ជំនួយរាប់រយតោនពីបណ្ដាប្រទេសជាច្រើន ដោយរង់ចាំកិច្ចព្រមព្រៀងសម្រាប់ការចែកចាយជំនួយប្រកបដោយសុវត្ថិភាពរបស់ខ្លួន ទៅកាន់តំបន់ហ្គាហ្សា និងការជម្លៀសអ្នកកាន់លិខិតឆ្លងដែនបរទេសមួយចំនួនតាមរយៈច្រកព្រំដែនរ៉ាហ្វាស (Rafah)។ … Read More

សម្តេចធិបតី និងលោកជំទាវបានដឹកនាំគណៈប្រតិភូចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅចិន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមវេទិកាខ្សែក្រវាត់ … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអង្កេតដាន និងការដកហូតម្ហូបអាហារ

📢អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ១៣ អនក្រ.បក ស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអង្កេតដាន និងការដកហូតម្ហូបអាហារ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Sub-Decree 13 on Conditions, Formalities and Procedures for Tracing and Food Recall dated 06 … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ អាករបំភ្លឺសាធារណៈនឹងត្រូវ អនុវត្តតាមអត្រា ៥%

📢អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២៨៦ អនក្រ.បក ស្តីពី អាករបំភ្លឺសាធារណៈនឹងត្រូវអនុវត្តតាមអត្រា ៥% ដែលនៅក្នុងច្បាប់ចាស់ អាករនេះមានអត្រាត្រឹមតែ ៣%។ អាករនេះអនុវត្តចំពោះការផ្គត់ផ្គង់ផលិតផលសុរាមេរ័យ ឬថ្នាំជក់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

មេដឹកនាំក្រុមហាម៉ាស់អះអាងថា ជនប៉ាឡេស្ទីននឹងមិនចាកចេញពីតំបន់ហ្គាហ្សានោះទេ

ប៉ាឡេស្ទីន៖ លោក Ismail Haniyeh មេដឹកនាំក្រុមអ៊ីស្លាមហាម៉ាស់របស់ប៉ាឡេស្ទីន បាននិយាយនៅក្នុងវីដេអូដែលបានបញ្ចេញកាលពីថ្ងៃសៅរ៍ថា ជនប៉ាឡេស្ទីន នឹងមិនចាកចេញពីតំបន់ហ្គាហ្សា ឬវ៉េសប៊ែង ទៅកាន់ប្រទេសអេហ្ស៊ីបនោះទេ ។ លោក Haniyeh បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ចេញពីទីតាំងពុំស្គាល់មួយកន្លែង តាមរយៈសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ ។ ក្រុមសកម្មជនហាម៉ាស់ បានសម្រុចចេញពីតំបន់ហ្គាហ្សាស្រ្ទីប កាលពីរយៈពេល ១សប្តាហ៍មុន និងបានបើកការវាយប្រហារសម្លាប់មនុស្សលើជនស៊ីវិល និងទាហានអ៊ីស្រាអែល ជាហេតុធ្វើឲ្យកើតមានការទម្លាក់គ្រាប់បែកធ្ងន់ធ្ងរបំផុតនៅតំបន់ហ្គាហ្សា ។ កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែល បាននិយាយប្រាប់ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងហ្គាហ្សា ដែលមានមនុស្សប្រហែលជាង ១លាននាក់ … Read More

ប្រធានាធិបតីក្រូអាតថា លោកបាត់បង់ការអាណិតអាសូលើ អ៊ីស្រាអែល

ក្រូអាត៖ លោក Zoran Milanovic ប្រធានាធិបតីប្រទេស ក្រូអាត បាននិយាយកាលពីថ្ងៃសុក្រ ការដែលក្រសួងការបរទេសក្រូអាតដាក់ទង់ជាតិអ៊ីស្រាអែល គឺជារឿង “ឆ្កួត” និងមិនសមរម្យ ដោយលោកបន្ថែមថា អំពើឃោរឃៅដោយក្រុមហាម៉ាសមិនផ្តល់ឱ្យអ៊ីស្រាអែល នូវសិទ្ធិក្នុងការទម្លាក់គ្រាប់បែកលើជនស៊ីវិល សម្រាប់ការសងសឹកនោះទេ ។ លោក Milanovic បានប្រាប់អ្នកយកព័ត៌មាន ដែលបានសួរគាត់អំពីឧបទ្ទវហេតុដាក់ទង់ជាតិអ៊ីស្រាអែលថា “ខ្ញុំគិតថាវាជាទង្វើដ៏ឆ្កួតលីលា សម្រាប់ការអាណិតអាសូររបស់ខ្ញុំចំពោះអ៊ីស្រាអែល ដែលពួកគេបានខ្ជះខ្ជាយជាអកុសលបន្ទាប់ពី ១៥ នាទី បន្ទាប់ពីភាពភ័យរន្ធត់ និងការសម្លាប់រង្គាលដោយក្រុមហាម៉ាស” នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ … Read More

លោក វ្ល៉ាឌីមៀ ពូទីន ៖ ការវាយប្រហារលើអ៊ីស្រាអែល គឺជាអំពើឃោឃៅដែលមិនធ្លាប់មាន

រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានបង្ហាញ “ភាពឃោឃៅ” និង “សាហាវព្រៃផ្សៃ” ប្រឆាំងនឹងគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ លោកបានជំរុញឱ្យភាគីទាំងពីរ ផ្តល់អាទិភាពដល់ការគិតអំពី “ប្រជាជនស៊ីវិល” ជំនួសវិញ។ ថ្លែងបន្ទាប់ពីសន្និសីទសារព័ត៌មាន បញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក ពូទីន បានថ្កោលទោសការវាយប្រហារលើអ៊ីស្រាអែល ដោយបានហៅថាជា “អំពើឃោរឃៅ” ពិសេសអំពើដែលបង្ហាញដោយក្រុមហាម៉ាស នេះបើយោងតាមសារព័ត៌មាន … Read More

អារ៉ាប៊ីសាអ៊ូឌីត៖ ផ្អាកកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល បែរមកបង្កើនទំនាក់ទំនងជាមួយ អ៊ីរ៉ង់

បរទេស៖ អារ៉ាប៊ីសាអ៊ូឌីត បានសម្រេចផ្អាកកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៊ីស្រាអែល ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដែលនេះជាសញ្ញាមួយនៃការគិតគូរឡើងវិញ ពីគោលនយោបាយការបរទេសជាអាទិភាពរបស់ខ្លួន នៅចំពោះមុខសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស់ បើតាមសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ ។ កំពុងរុញឱ្យអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់កាន់តែខិតជិតគ្នាផងនោះ ក៏ជាហេតុបណ្តាលមកពីសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស់។ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី ខណៈទីក្រុងរីយ៉ាដ កំពុងព្យាយាមរារាំងកុំឱ្យ អំពើហឹង្សារាលដាលនៅទូទាំងតំបន់មជ្ឈឹមបូព៌ាទាំងមូល … Read More

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនាំមន្រ្តីរាជការ និងថ្នាក់ដឹកនាំតាមបណ្តា ក្រសួង ស្ថាប័ននានា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ÷ នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ។ សូមជម្រាបថា៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា … Read More