លោក វ្ល៉ាឌីមៀ ពូទីន ៖ ការវាយប្រហារលើអ៊ីស្រាអែល គឺជាអំពើឃោឃៅដែលមិនធ្លាប់មាន
រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានបង្ហាញ “ភាពឃោឃៅ” និង “សាហាវព្រៃផ្សៃ” ប្រឆាំងនឹងគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ លោកបានជំរុញឱ្យភាគីទាំងពីរ ផ្តល់អាទិភាពដល់ការគិតអំពី “ប្រជាជនស៊ីវិល” ជំនួសវិញ។
ថ្លែងបន្ទាប់ពីសន្និសីទសារព័ត៌មាន បញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក ពូទីន បានថ្កោលទោសការវាយប្រហារលើអ៊ីស្រាអែល ដោយបានហៅថាជា “អំពើឃោរឃៅ” ពិសេសអំពើដែលបង្ហាញដោយក្រុមហាម៉ាស នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។
ប្រធានាធិបតីរុស្ស៊ី បាននិយាយថា “ពិតណាស់ អ៊ីស្រាអែលបានប្រឈមមុខនឹងការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយមិនត្រឹមតែក្នុងទ្រង់ទ្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងធម្មជាតិនៃការប្រហារជីវិតរបស់ខ្លួន ដោយភាពឃោរឃៅផងដែរ តើខ្ញុំអាចនិយាយអ្វីបាន? យើងត្រូវតែហៅអ្វីដែលពួកគេបានធ្វើ»។
ស្របពេលជាមួយគ្នានោះ អ៊ីស្រាអែលបានឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំ “ជាមួយនឹងវិធីសាស្រ្តដ៏ឃោរឃៅ” ដោយលោក ពូទីន បានកត់សម្គាល់ដោយជំរុញឱ្យភាគីទាំងពីរ “គិតអំពីប្រជាជនស៊ីវិល” ទោះបីជា “ភាពជូរចត់ទាំងសងខាង” ក៏ដោយ៕