ដេកស្លាប់លើម៉ូតូកង់បី ជាបុរសម្នាក់ នៅចំហៀងសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

ភ្នំពេញ ៖  ដោយមានការបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅលើ ផ្លូវសហព័ន្ធរុស្សី ចំហៀងពីមុខសកលវិទ្យាល័យភូមិមិន្ធភ្នំពេញ ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើម៉ូតូកង់បី ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច សពមានឈ្មោះ ប្រាក់សារឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា … Read More

លោកចូបៃដិនធ្វើទស្សនកិច្ចរបស់ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល គាប់ជួនបំផ្ទុះគ្រាប់បែក នៅក្នុងមន្ទីរពេទ្យក្រុងហ្គាហ្សា

បរទេស៖ មន្ទីរពេទ្យនៅក្នុងទីក្រុងហ្គាហ្សា មានសម្លេងបំផ្ទុះគ្រាប់បែកវាយប្រហារ នៅតែបន្តនៅឡើយ ខណៈដែលដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីអាមេរិក ចូបៃដិន ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តទៀតថា តួលេខអ្នកស្លាប់នៅក្នុងមន្ទីរពេទ្យអាចនឹងកើនឡើងដល់រាប់រយនាក់បន្ថែមទៀតនៅថ្ងៃពុធនេះ។ ប្រមុខដឹកនំាអាជ្ញាធរជាតិប៉ាឡេស្ទីន លោកម៉ាមុដអាបាស់ លុបចោលផែនការជំនួបជាមួយនឹងលោកប្រធានាធិបតីអាមេរិក ចូបៃដិន និងព្រះមហាក្សត្រអាប់ឌុលឡាហ៍របស់ប្រទេសហ្សកដង់ បន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យភ្លាម ។ លោកចូបៃដិន បានចុះចតនៅក្នុងទីក្រុង តែលអាវីវ ហើយនិងប្រទេសហ្សកដង់ សម្រាប់ដំណើរទស្សនកិច្ចរបស់លោករយៈពេល១ថ្ងៃ ប៉ុន្តែតាមសភាពជាក់ស្តែង លោកមកបំពេញទស្សនកិច្ចត្រឹមតែ ប្រទេសអ៊ីស្រាអ៊ែលតែមួយប៉ុណ្ណោះ យោងតាមសេតវិមានបានលើកឡើង ។ លោកប្រធានាធិបតី បានផ្ញើនូវសមានចិត្តកាន់ទុក្ខចំពោះការបាត់បង់ជីវិត … Read More

មូលដ្ឋានគ្រឹះគណនេយ្យ ភ្ជាប់ជាមួយលំហាត់

មុខវិជ្ជាណាក៏ដោយ បើយើងយកចិត្តទុកដាក់រៀនសូត្រដោយផ្តើមចេញចំនុចមូលដ្ឋានគ្រឹះឲ្យបានច្បាស់លាស់នោះ ប្រាកដណាស់យើងហ្នឹងឈានទៅកាន់មួយនៃភាពច្បាស់លាស់លើអាជីព និងមុខបរជាក់ជាមិនខាន។ ថ្ងៃនេះសូមប្អូនអាចអាន ពីមូលដ្ឋានគ្រឹះគណនេយ្យ ជាមួយលំហាត់ក្នុងឯកសារភ្ជាប់ខាងក្រោយ។ #រួមគ្នាសាបព្រោះការចែករំលែកចំនេះដឹង

រាជរដ្ឋាភិបាលកម្ពុជា៖ ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ

សេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ១២៩  សសរ ស្តីពី ស្ដីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អញ្ជើញទៅទស្សនកិច្ច ដល់តំបន់ត្រីកោណអភិវឌ្ឍន៍ របស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ក្នុងក្របខណ្ឌ (CLV) បានឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នុងខេត្ត រតនគិរី

រតនគិរី៖ គណ:ប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្រប ខណ្ឌ(CLV) ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធាន គណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញទៅទស្សន កិច្ចក្នុងតំបន់ត្រីកោណ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃរដ្ឋសភាប្រទេសវៀតណាម និងឡាវផងដែរ​ កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ ។ សូមបញ្ជាក់ថា៖សមាជិកគណៈ ប្រតិភូសភាកម្ពុជាទាំងអស់ មកពីបីគណៈកម្មការ សរុប៨រូប រួមមាន គណៈកម្មការកិច្ចការបរទេសសហ ប្រតិបត្តិការអន្តរជាតិ ឃោសនា ការនិងព័ត៌មាន(ឯកឧត្តម សួស យ៉ារ៉ា … Read More

មជ្ឈឹមបូព៌ា៖ បឹង​ទឹក​ប្រៃ​ធំបំផុត​បាន​រីង​ និង​​ក្លាយ​ជា​វាល​ស្រែ​អំបិល

បឹង​ទឹក​ប្រៃ​ Urmia មើលតាមរូបភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា ពេញពាស​ដោយ​ទឹក​កាល​ពី​ខែ​មេសា 2016 ប៉ុន្តែ​មក​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ បឹង​មួយ​នេះ​ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំ​ធេងទៅវិញ ។ បឹង Urmia ​មាន​ផ្ទៃ​ក្រឡា​ប្រហែល 5,200 គីឡូម៉ែត្រ​ការ៉េ នៅ​ភាគ​ពាយព្យ​នៃប្រទេស​អ៊ីរ៉ង់​ គឺជា​បឹង​ធំបំផុត​ប្រចាំ​តំបន់មជ្ឈឹម​បូព៌ា​ និង​ជា​បឹង​មួយ​ក្នុង​ចំណោម​បឹង​ទឹក​ប្រៃ​ធំបំផុត​លើ​ពិភពលោក​ នៅ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន ​។ ប៉ុន្តែ ពេល​នេះ បឹង Urmia ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំធេង​។ ភាព​ខុស​គ្នា​នេះ​បាន​បង្ហាញ​ច្បាស់​នៅ​ក្នុង​រូប​ភាព​ពីផ្កាយ​រណប​ Landsat 8 កាល​ពីខែ​មេសា 2016 និង​រូប​ភាព​ពី​ផ្កាយរណប​ Landsat … Read More

សហរដ្ឋ​អាមេរិក ​លទ្ធភាពកើត​មាន​ឱនភាព​សេដ្ឋកិច្ច​បាន​ថយ​ចុះ​

ចាប់​ផ្ដើម​ទម្លាក់​ភាគ​រយ​ នៃ​លទ្ធភាព​កើត​មាន​ឱនភាព​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដោយក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ​បានយល់​ថា Fed បាន​បញ្ចប់​វដ្ត​នៃ​ការ​រឹត​បន្តឹង​រូបិយវត្ថុ ​។ល។ Wall Street Journal បាន​​ស្ទង់មតិ​ប្រចាំត្រី​មាស​ថ្មី​បំផុត​របស់​ ក្រុម​សេដ្ឋវិទូ​ និង​ជំនួញ​ បាន​ទម្លាក់​ភាគរយ​នៃ​ហានិភ័យ​កើត​មាន​ឱនភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ក្រោយ​របស់សហរដ្ឋ​អាម៉េរិក ពី​កម្រិត​មធ្យម 54% ក្នុង​ខែ​កក្កដា មក​នៅ​ត្រឹម​កម្រិតគួរ​ឱ្យ​មាន​ក្ដី​សង្ឃឹម​​ 48%។ នេះ​ជា​លើក​ដំបូង​ដែល​ពួក​គេ​បាន​ដាក់​​ប្រូបាប៊ីលីតេ​ក្រោម​ 50% រាប់​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​ 2022​។ កត្តាមួយ​ចំនួន​​ដែល​រួមចំណែក​ក្នុង​ការ​ជំរុញ​ក្ដី​សង្ឃឹម​ខាង​លើ រួម​មាន​ជា​អាទិ៍ អតិផរណាបន្ត​​ថយ​ចុះ​ ធនាគារ​កណ្ដាល​អាម៉េរិក (Fed) បាន​បញ្ចប់​កិច្ច​ការ​ដំឡើង​ការ​ប្រាក់​ ទីផ្សារ​ការ​ងារ​ងើប​ឡើង​ខ្លាំង​ក្លា​ … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ការកំណត់មេគុណសម្រាប់អនុវត្តក្នុងការងារប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់

ប្រកាស របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៖ ៧៤៤ ប្រក.សហវ.ពដ ស្តីពី ការកំណត់មេគុណសម្រាប់អនុវត្តក្នុងការងារប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៩៦។ បញ្ជាក់៖ មេគុណ ០,០៨ នេះនៅបន្តប្រើរហូតដល់បច្ចុប្បន្ន។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Prakas 744 on Determination of Coefficient for Tax on Unused Land dated 21 … Read More