អញ្ជើញទៅទស្សនកិច្ច ដល់តំបន់ត្រីកោណអភិវឌ្ឍន៍ របស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ក្នុងក្របខណ្ឌ (CLV) បានឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នុងខេត្ត រតនគិរី

រតនគិរី គណ:ប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្រប ខណ្ឌ(CLV) ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធាន គណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញទៅទស្សន កិច្ចក្នុងតំបន់ត្រីកោណ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃរដ្ឋសភាប្រទេសវៀតណាម និងឡាវផងដែរ​ កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ ។

សូមបញ្ជាក់ថា៖សមាជិកគណៈ ប្រតិភូសភាកម្ពុជាទាំងអស់ មកពីបីគណៈកម្មការ សរុប៨រូប រួមមាន គណៈកម្មការកិច្ចការបរទេសសហ ប្រតិបត្តិការអន្តរជាតិ ឃោសនា ការនិងព័ត៌មាន(ឯកឧត្តម សួស យ៉ារ៉ា ឯកឧត្តម ទី សុគន្ធ ឯកឧត្តម ស៊ន សារ៉ាណា និង ឯកឧត្តម សុះ មុះសិន) គណៈ កម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណ:(ឯកឧត្តម កែប ជុតិមា និងលោកជំទាវ អ៊ុន សុគន្ធា) គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(ឯកឧត្តម ស៊ូ ភិរិន្ទ និង ឯកឧត្តម ឈឹម ម៉ា)។

ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋ សភាកម្ពុជា នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវពីសំណាក់ភាគី វៀត ណាម មាន ឯកឧត្តម ឡេ អាញ់ ទួន អនុប្រធានប្រចាំការគណៈកម្មការ កិច្ចការបរទេសរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម អភិបាលរងខេត្តហ្សាឡាយ ឯកឧត្តម ហ្វាម ហ័ងហាយ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងសហការីជាច្រើនរូបទៀត ។

ក្រោយពីបានឡើងទៅដល់លើ កំពូលភ្នំ ដែលមានស្ដូបឈ្មោះប្រទេសទាំងបីរួចមក គណៈប្រតិភូបានបន្តទៅទស្សនាស្វែងយល់អំពីរោងចក្រ Quicornac ដែលជារោងចក្រកែច្នៃផ្លែផាស់សិន ។ នេះជាគម្រូនៃការអភិវឌ្ឍមួយ ដែលអាចផ្ដល់ជាគំនិតអភិវឌ្ឍន៍ នៅនឹងកន្លែងសម្រាប់ខេត្តជាប់ព្រំដែនផ្សេងទៀត។

សូមជម្រាបជូនថា នេះជាលើកទី១ និងជាថ្ងៃប្រវត្តិសាស្ត្រដែលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា- ឡាវ-វៀតណាម បានអញ្ជើញ ធ្វើទស្សនកិច្ចរួមគ្នាទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍    ដែលស្ថិតនៅក្រោមគំនិតផ្តួចផ្ដើមមួយរបស់   សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកសាងព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាពរវាងប្រទេសទាំងបី ។

សម្រាប់ថ្ងៃទី១ នៃដំណើរទស្សនកិច្ចនេះ គណ:ប្រតិភូនៃរដ្ឋសភាកម្ពុជាក៏បានសង្កេតឃើញ និងកោតសរសើរដល់ប្រទេសវៀតណាម ដែលបានធ្វើការអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធផ្លូវថ្នល់ជាប់ព្រំដែនបានល្អ ជាពិសេសបានចាប់ផ្តើមធ្វើការអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញ ដោយបានកសាងបង្គោលផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ជាច្រើនបង្គោលនៅលើ កំពូលភ្នំក្នុងខេត្តជាប់ព្រំដែន ៕