សហរដ្ឋអាមេរិក លទ្ធភាពកើតមានឱនភាពសេដ្ឋកិច្ចបានថយចុះ
ចាប់ផ្ដើមទម្លាក់ភាគរយ នៃលទ្ធភាពកើតមានឱនភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានយល់ថា Fed បានបញ្ចប់វដ្តនៃការរឹតបន្តឹងរូបិយវត្ថុ ។ល។
Wall Street Journal បានស្ទង់មតិប្រចាំត្រីមាសថ្មីបំផុតរបស់ ក្រុមសេដ្ឋវិទូ និងជំនួញ បានទម្លាក់ភាគរយនៃហានិភ័យកើតមានឱនភាពសេដ្ឋកិច្ចក្នុងឆ្នាំក្រោយរបស់សហរដ្ឋអាម៉េរិក ពីកម្រិតមធ្យម 54% ក្នុងខែកក្កដា មកនៅត្រឹមកម្រិតគួរឱ្យមានក្ដីសង្ឃឹម 48%។ នេះជាលើកដំបូងដែលពួកគេបានដាក់ប្រូបាប៊ីលីតេក្រោម 50% រាប់ចាប់ពីពាក់កណ្ដាលឆ្នាំ 2022។
កត្តាមួយចំនួនដែលរួមចំណែកក្នុងការជំរុញក្ដីសង្ឃឹមខាងលើ រួមមានជាអាទិ៍ អតិផរណាបន្តថយចុះ ធនាគារកណ្ដាលអាម៉េរិក (Fed) បានបញ្ចប់កិច្ចការដំឡើងការប្រាក់ ទីផ្សារការងារងើបឡើងខ្លាំងក្លា និងកំណើនសេដ្ឋកិច្ចឡើងខ្ពស់ជាងការរំពឹងទុក ។
Wall Street Journal ក្នុងស្ទង់មតិប្រចាំត្រីមាសចុងក្រោយបំផុត ត្រូវបានធ្វើឡើងជាមួយនឹងសេដ្ឋវិទូ 65 រូប មកពីស្ថាប័នល្បីៗជាច្រើន មានដូចជា Deutsche Bank និង BMO ជាដើម ចាប់ពីថ្ងៃទី០៦ ខែតុលា ដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ៕