លោក Vucic មេដឹកនាំស៊ែរប៊ី រំលាយសភា និងកំណត់ការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី១៧ ខែធ្នូ
ស៊ែរប៊ី៖ លោក Aleksandar Vucic ប្រធានាធិបតីស៊ែរប៊ី បានប្រកាសរំលាយសភា កាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់ នៅថ្ងៃទី១៧ ខែធ្នូ ក្នុងគោលបំណងពង្រឹងសិទ្ធិអំណាចរបស់លោក ខណៈដែលលោកកំពុងគិតគូរពីវិធីធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយកូសូវ៉ូ ដែលជាលក្ខខណ្ឌចម្បង សម្រាប់ការទទួលបានសមាជិកភាពសហភាពអឺរ៉ុប ។ ការបោះឆ្នោត និងការគ្មានសភាបំពេញកិច្ចការ នឹងអាចឲ្យលោក Vucic មានពេលវេលាបន្ថែម និងពន្យារការសម្រេចចិត្តលើទំនាក់ទំនងជាមួយកូសូវ៉ូ ដែលជាតំបន់ឯករាជ្យ និងដែលភាគច្រើនសម្បូរជនជាតិអាល់បានី ព្រោះស៊ែប៊ីនៅតែមើលឃើញថា កូសូវ៉ូជាខេត្តភាគខាងត្បូងរបស់ខ្លួន បើតាមបណ្ដាអ្នកជំនាញបានលើកឡើង ។ លោកស្រី … Read More