អ៊ីស្រាអែល និងពីតំបន់កាន់កាប់វ៉េសប៊ែង បានបញ្ជូន កម្មករអ្នកស្រុកហ្គាហ្សារាប់ពាន់នាក់ ត្រឡប់វិញ
បរទេស៖ កម្មករ និងពលករអ្នកស្រុកហ្គាហ្សារាប់ពាន់នាក់ ដែលឆ្លងកាត់ព្រំដែនចូលទៅប្រទេសអ៊ីស្រាអែល និងតំបន់កាន់កាប់វ៉េសប៊ែង ត្រូវបានបញ្ជូនត្រឡប់ទៅតំបន់ហ្គាហ្សាវិញ កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា កន្លងមកនេះ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ ។ អ្នកសារព័ត៌មានទាំងនោះ បានប្រាប់ថា កម្មករអ្នកស្រុកតំបន់ហ្គាហ្សាមួយចំនួន បានវិលត្រឡប់ទៅវិញតាមរយៈព្រំដែន Kerem Shalom ដែលឆ្លងកាត់ភាគខាងកើតនៃព្រំដែន Rafah ដែលជាច្រកចេញចូលរវាងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ និងប្រទេសអេហ្ស៊ីប ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu … Read More