ឡើងលើនាវា ពីក្រុមអ្នកតវ៉ា ខណៈពួកគេនិយាយថាកំពុងដឹកអាវុធទៅកាន់អ៊ីស្រាអែល

បរទេស៖ ការប្រមូលផ្តុំគ្នានៅកំពង់ផែ Oakland រដ្ឋកាលីហ្វ័រនីញ៉ា ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុម ដើម្បីព្យាយាមរារាំងការចាកចេញរបស់នាវាដឹកទំនិញ ដែលពួកគេនិយាយថាមានផ្ទុកអាវុធឆ្ពោះទៅកាន់ ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ។

បាតុករជាច្រើននាក់ បានឡើងលើជណ្ដើរនៅផ្នែកម្ខាងនៃនាវា ដែលមានដាក់ទូទំនិញ។ លោក Lara Kiswani នាយកប្រតិបត្តិនៃធនធាននិងមជ្ឈមណ្ឌលរៀបចំអារ៉ាប់ បាននិយាយថា «សហគមន៍ បានដឹង ថា នាវានេះត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីដឹកទំនិញយោធា ទៅកាន់រដ្ឋបំបែកពូជសាសន៍របស់អ៊ីស្រាអែល ដោយសារតែភាពក្លាហានរបស់សមាជិកនាវិក ពួកគេបានសម្រេចចិត្តមិនទទួលយកការងារនេះ ។

នាង Becca Lewis បាតុករ បាននិយាយថា គោលបំណងរបស់ក្រុមនេះ គឺដើម្បីរារាំងការចាកចេញរបស់នាវា និងចាប់ផ្តើមគំនិតចេញធ្វើកូដកម្មរបស់បុគ្គលិក។

នាងបាននិយាយថា គោលដៅគឺដើម្បីឱ្យបុគ្គលិកនាវា ឈរក្នុងសាមគ្គីភាពជាមួយចលនារបស់ប្រជាជន ដែលមានការព្រួយបារម្ភអំពីការដឹកជញ្ជូនអាវុធ។ ក្រុមបាតុករ បានមកដល់កំពង់ផែកាលពីព្រឹកថ្ងៃសុក្រ និងបាននិយាយថា ពួកគេបានត្រៀមខ្លួន ដើម្បីស្នាក់នៅយូរតាមដែលត្រូវការ។