នាវាទេសចរណ៍បរទេស ចូលចតធ្វើទស្សនកិច្ច ផ្ទុកមនុស្សជាង ១.០០០នាក់ នៅខេត្ដព្រះសីហនុ
ព្រះសីហនុ៖ នាវាទេសចរណ៍បរទេស ០១គ្រឿង ផ្ទុកមនុស្សចម្រុះជាតិសាសន៍ចំនួន ១.៣៣៧ នាក់ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ ២ថ្ងៃ និង១យប់ (ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣) ។
នាវានេះ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៥០សញ្ជាតិ) ៤៦៩នាក់ (ស្រី ៩៤) និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ (១៨សញ្ជាតិ) ៨៦៨នាក់ (ស្រី ៤៥០) ក្នុងនោះ សញ្ញាតិដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺសញ្ជាតិអាមេរិកកាំង ៦៦៧នាក់ បើតាមលោកឧត្ដមនាវី ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ពសមុទ្រ ប្រាប់ឱ្យដឹង។
នាវានេះ មានប្រវែងបណ្ដោយជិត ២៣០ម៉ែត្រ ប្រវែងទទឹងជិត ៣០ម៉ែត្រ និងជំរៅទឹកជាង ៦ម៉ែត្រ ដែលបានធ្វើមកពីប្រទេសវៀតណាម ចូលមកសុំចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុរយៈពេលពីរថ្ងៃរួចហើយ នឹងបន្ដដំណើរទៅប្រទេសថៃឡង់ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕