រាជរដ្ឋាភិបាលកម្ពុជា៖ សម្តេចធិបតី នឹងបង្កើនភាពជាអ្នកដឹកនាំរបស់ស្រ្តីជាអតិបរមានៅក្នុងគ្រប់ស្ថាប័នរដ្ឋ

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំបង្កើនភាពអង្គអាចរបស់កុមារី យុវតី បង្កើនការបណ្តុះបណ្តាលលើជំនាញផ្សេងៗទៀតដល់ស្រ្តី រួមទាំង បង្កើនសមមាត្រ ភាពជាអ្នកដឹកនាំរបស់ស្រ្តីជាអតិបរមា នៅក្នុងគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រដ្ឋ ។ ការអញ្ជើញជាអធិបតី សម្តេចបានថ្លែងក្នុងពិធីបើក «មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក» ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត … Read More

បញ្ហាការប្រែប្រួលអាកាសធាតុ កម្ពុជាប្តេជ្ញាដោះស្រាយ ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណ

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដោយផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីសម្រេចបាន បានសង្កត់ធ្ងន់ថា ថ្វីបើប្រទេសកម្ពុជាមិនបានចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរក្តី ក៏ប៉ុន្តែកម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ រដ្ឋមន្រ្តីបរិស្ថានរូបនេះ បានលើកឡើងបញ្ហាការប្រែប្រួលអាកាសធាតុនេះ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឯកឧត្តម បញ្ជាក់ទៀតថា កម្ពុជាកំពុងដាក់ចេញនូវប្រតិបត្តិការដោះស្រាយបញ្ហាអាកាសធាតុជាបន្តបន្ទាប់ទាំងនៅក្នុងកម្រិតថ្នាក់ជាតិ … Read More

តំបន់ហ្គាហ្សា៖ អង្គការសិទ្ធិមនុស្សអាហ្សង់ទីន ទាមទារឲ្យមានបទឈប់បាញ់

អាហ្សង់ទីន៖ នៅក្នុងទីក្រុង Buenos Aires ក្រុមសិទ្ធិមនុស្ស និងអង្គការមូស្លីម អាហ្សង់ទីនជាច្រើន បានដើរដង្ហែក្បួន កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីទាមទារឲ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ។ ក្រុមបាតុករបានដើរដង្ហែរក្បួននោះ រហូតដល់ទៅដល់រដ្ឋសភាជាតិ ដោយមានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលសរសេរសារជាច្រើន ដូចជា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន» ឬ «នេះមិនមែនជាសង្រ្គាមទេ តែជាអំពើប្រល័យពូជសាសន៍» ។ នៅទីនោះ លោក Adolfo Perez Esquivel … Read More

ឥណ្ឌូណេស៊ី ជ្រើសរើសអ្នកផ្គត់ផ្គង់អង្កររបស់ខ្លួន គោលដៅជាកម្ពុជា

ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូនេស៊ី (Bulog) កាលពីថ្ងៃទី03 ខែវិច្ឆិកា ឆ្នាំ2023 បានចុះកិច្ចព្រមព្រៀងនាំចូលអង្ករមួយលានតោនពីប្រទេសមួយចំនួននៅអាស៊ី នៅក្នុងគម្រោងនាំចូលអង្ករបន្ថែម 1.5 លានតោនរបស់ប្រទេសនេះ ។ ប្រធានបណ្ដាញផ្គត់ផ្គង់ និងសេវាសាធារណៈរបស់ Bulog លោក Mokhamad Suyamto ឱ្យដឹងថា ការនាំចូលបន្ថែមនេះធ្វើឡើងក្នុងបំណងបង្កើនបរិមាណអង្ករក្នុងឃ្លាំងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី រហូតដល់ឆ្នាំ 2024។ លោក Suyamto ឱ្យដឹងដូច្នេះថា «បច្ចុប្បន្ន យើងមានកិច្ចព្រមព្រៀងជាមួយនឹងបណ្ដាប្រទេសនាំចេញអង្ករធំៗ រួមមាន ថៃ វៀតណាម ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា» … Read More

ក៏ព្រោះតែការដាក់ទណ្ឌកម្មលើរុស្ស៊ី រដ្ឋអឺរ៉ុប ខាត ១,៥ពាន់ពាន់លានដុល្លារ

បរទេស៖ លោក Aleksandr Grushko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានខាតបង់ប្រហែល ១,៥ពាន់ពាន់លានដុល្លារ ដោយសារតែការដាក់ទណ្ឌកម្ម ដ៏ខ្លាំងក្លាប្រឆាំងនឹងទីក្រុងម៉ូស្គូ ។ អ្នកការទូតរុស្ស៊ីរូបនេះបានបន្ថែមថា លោកមើលឃើញថា មិនមានសញ្ញាណាមួយរបស់ប្លុកនេះ ដែលផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ចំពោះទីក្រុងមូស្គូនាពេលខាងមុខនោះទេ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។ លោក Grushko បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅវេទិកាសេដ្ឋកិច្ច Verona Eurasian … Read More

បញ្ជីឈ្មោះប្រឡងបាក់ឌុប

ញ្ជីឈ្មោះប្រឡងបាក់ឌុប បេក្ខជនចាប់ផ្ដើមចុះពិនិត្យ សម័យប្រឡង ៖០៦ វិច្ឆិកា ២០២៣ នៅតាមមណ្ឌលប្រឡងនាថ្ងៃនេះ នៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទផ្សាយ នាព្រឹកថ្ងៃអាទិត្យនេះ ។ ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ … Read More

នៅតំបន់ហ្គាហ្សាស្ទ្រីប មន្ទីរពេទ្យ ជិតបិទទ្វារហើយ ដោយធ្វើឲ្យអ្នកជំងឺប្រឈមនឹងហានិភ័យ

បរទេស៖ នៅតំបន់ហ្គាហ្សាស្ទ្រីប មន្ទីរពេទ្យកៀកៗនឹងការបិទទ្វារមែនទែនហើយ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងៗ កង្វះខាតប្រេងឥន្ធនៈ និងការផ្គត់ផ្គង់សម្ភារផ្សេងទៀត ដោយធ្វើឲ្យអ្នកជំងឺ និងអ្នករបួសប្រឈមនឹងហានិភ័យ ក្នុងជម្លោះ ដែលកំពុងបន្តមាន រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានឆក់ជីវិតមនុស្សរួចហើយ ៩.២៥៧នាក់ នៅតំបន់ហ្គាហ្សា ។ នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប មន្ទីរពេទ្យឥណ្ឌូនេស៊ី និងមន្ទីរពេទ្យមិត្តភាពទួរគី-ប៉ាឡេស្ទីន ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីកតែមួយគត់ នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ថា ពួកគេបានបញ្ឈប់ប្រតិបត្តិការច្រើនណាស់ ។ សេវាវេជ្ជសាស្រ្តភាគច្រើន ក្នុងនោះរួមទាំងប្រព័ន្ធធ្វើឲ្យខ្យល់ចេញចូលក្នុងបន្ទប់ប្រតិបត្តិការ … Read More

បាញ់បង្ហោះផ្កាយរណបពិសោធន៍បច្ចេកវិទ្យាទំនាក់ទំនងថ្មី

ចិន៖ ការបញ្ជូនផ្កាយរណបពិសោធន៍បច្ចេកវិទ្យាទំនាក់ទំនង ដោយជោគជ័យ ទៅកាន់ទីអវកាស របស់ប្រទេសចិនកាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការបាញ់បង្ហោះផ្កាយរណបនេះ បានធ្វើឡើងនៅវេលាម៉ោង ២២:៥៤នាទី (ម៉ោងនៅទីក្រុងប៉េកាំង) ពីទីកន្លែងបាញ់បង្ហោះយានអវកាស Wenchang នៅលើកោះភាគខាងត្បូងខេត្ត Hainan ដោយយានចម្លងជំនាន់ថ្មី Long March-7 ហើយត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី ដែលបានគ្រោងទុកដោយជោគជ័យ ។ ផ្កាយរណបនេះ នឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ការពិសោធន៍បច្ចេកវិទ្យាទំនាក់ទំនងចម្រុះ និងល្បឿនលឿន ។ ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៤៩៥ … Read More

អគ្គលេខាធិការអង្គការសហប្រជាជាតិ «បានត្រឹមស្លុតចិត្ត» ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើក្បួនរថយន្តសង្គ្រោះបន្ទាន់ នៅតំបន់ហ្គាហ្សា

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឬ UN កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា បាននិយាយថា លោកមានការរន្ធត់ចិត្តជាពន់ពេក ក្រោយមានការរាយការណ៍ពីការវាយប្រហារ នៅតំបន់ហ្គាហ្សាលើក្បួនរថយន្តសង្គ្រោះបន្ទាន់ នៅខាងក្រៅមន្ទីរពេទ្យ Al Shifa ខណៈដែលលោកបានអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ ដើម្បីបុព្វហេតុមនុស្សធម៌ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Guterres ថា៖ «ឥឡូវនេះ រយៈពេលជិតមួយខែហើយ ដែលជនស៊ីវិល នៅតំបន់ហ្គាហ្សា ក្នុងនោះរួមទាំងកុមារ និងស្ត្រីផង ត្រូវបានឡោមព័ទ្ធ … Read More